ប្រសិនបើអ្នកកំពុងចង់សម្រកទម្ងន់ សូមអានគន្លឹះទាំង៥ដែលណែនាំដោយអ្នកជំនាញ ដើម្បីបង្កើនល្បឿននិងដុតបំផ្លាញជាតិខ្លាញ់ក្នុងរាយកាយបានលឿនខាងក្រោម៖
១. ភ្ញាក់ពីដំណេកហើយត្រូវធ្វើលំហាត់ប្រាណ
ជំនួសឱ្យការភ្ញាក់ពីដំណេកយឺតយ៉ាវ សូមព្យាយាមក្រោកពីព្រលឹមឲ្យបានលឿន ហើយទៅហាត់ប្រាណ ឬ រត់ឬដើរ ដើម្បីពន្លឿនការដុតរំលាយអាហារក្នុងរាងកាយ ដូច្នេះអ្នកនឹងអាចសម្រកទម្ងន់បាន។
២. កាត់បន្ថយជាតិស្ករ
ជាតិស្ករបង្កសម្ពាធបញ្ហាច្រើនលើលំពែងរបស់យើង ហើយបង្ខំឱ្យវាបញ្ចេញអាំងស៊ុយលីនច្រើន (ដែលជាអរម៉ូនរំលាយជាតិស្ករ ដែលគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម)។ វិធីនេះ រាងកាយនឹងបញ្ចប់ការទទួលយកកាឡូរីច្រើនជាងអ្វីដែលវាត្រូវការ និងជួយសម្រកគីឡូបានលឿន។
៣. សាកល្បងតមអាហារតាមពេលវេលាទៀងទាត់
ក្នុងន័យនេះ អ្នកអាចញ៉ាំតែក្នុងអំឡុងពេលជាក់លាក់ណាមួយ។ ការតមអាហារក្នុងចំនួនម៉ោងជាក់លាក់ជារៀងរាល់ថ្ងៃ ឬញ៉ាំអាហារតែ១ពេលក្នុង ២-៣ថ្ងៃក្នុងមួយសប្តាហ៍ អាចជួយឱ្យរាងកាយរបស់អ្នកដុតបំផ្លាញជាតិខ្លាញ់បាន។ ហើយភស្តុតាងវិទ្យាសាស្ត្រចង្អុលបង្ហាញពីអត្ថប្រយោជន៍សុខភាពមួយចំនួនផងដែរ ពីទម្លាប់បែបនេះ។
៤. ពិសាកាហ្វេ និងតែបៃតង
ជាតិកាហ្វេអ៊ីននៅក្នុងភេសជ្ជៈនេះ រួមជាមួយនឹងសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងតែបៃតង នឹងជំរុញការរំលាយអាហារបានល្អ។ ហើយនៅពេលដែលអ្នកពិសាភេសជ្ជៈទាំងពីរនេះ នឹងជួយជម្រុញរថែរក្សាទម្ងន់ឱ្យមានសុខភាពល្អផងដែរ។
៥. ផឹកទឹកឱ្យបានច្រើន
ការផឹកទឹកគឺជាមធ្យោបាយដ៏ល្អបំផុតមួយក្នុងការរក្សាជាតិទឹក និងរក្សាបានយូរកុំឲ្យឃ្លានញឹកញាប់។ បុរសត្រូវផឹកទឹកពី ៣ ទៅ ៤ លីត្រក្នុងមួយថ្ងៃ ហើយស្ត្រីត្រូវការ ២ ទៅ ៣ លីត្រដើម្បីការពារការខ្វះជាតិទឹកក្នុងរាងកាយ។
ចំណាំ ៖ ការណែនាំក្នុងអត្ថបទខាងលើ គឺសម្រាប់គោលបំណងព័ត៌មានទូទៅតែប៉ុណ្ណោះ ហើយមិនគួរត្រូវបានបកស្រាយថាជាដំបូន្មានវេជ្ជសាស្រ្តដែលមានជំនាញវិជ្ជាជីវៈនោះទេ។ ចូរតែងតែពិគ្រោះជាមួយវេជ្ជបណ្ឌិត ឬអ្នកជំនាញខាងចំណីអាហាររបស់អ្នក មុនពេលចាប់ផ្តើមកម្មវិធីសម្បទា ឬធ្វើការផ្លាស់ប្តូរណាមួយចំពោះរបបអាហាររបស់អ្នក។
ប្រភព៖ https://www.timesnownews.com/health/weight-loss-5-tips-to-boost-metabolism-and-burn-fat-faster-article-91152214