សាកគិតថាថ្ងៃមួយអ្នកបានដើរចូលទៅក្នុងព្រៃ ហើយឃើញប្រាសាទមួយនៅពីមុខអ្នក តើប្រាសាទមួយណាដែលអ្នកចង់នៅ? សំណួរនេះបង្ហាញពីគំនិតនិងកង្វល់ក្នុងចិត្តរបស់អ្នក ។ឥឡូវជ្រើសរើសប្រាសាទដែលទាក់ទាញបំផុត ហើយទៅអានទំនាយខាងក្រោម។
បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។
ប្រាសាទទី1៖ អ្នកកំពុងចាប់ផ្តើមទទួលយកអ្វីដែលថ្មីចូលមកក្នុងជីវិត អ្នកមិនដែលងើយមើលរបៀបរស់នៅរបស់អ្នកដទៃទេ ព្រោះអ្នកគិតថាជីវិតល្អឥតខ្ចោះ ហើយក៏ពេញចិត្តនូវអ្វីដែលខ្លួនមានដែរ ម្យ៉ាងអ្នកមិនមែនជាមនុស្សមានមហិច្ឆតាខ្ពស់ទេ អ្នកចង់ប្រើជីវិតរស់នៅបែបសាមញ្ញៗ ដោយទុកអោយពេលវេលាជាអ្នកកំណត់អ្វីៗទាំងអស់ អ្វីដែលសំខាន់អ្នកខំធ្វើបច្ចុប្បន្នឲ្យល្អបំផុតទីបានហើយ ។
ប្រាសាទទី2៖ នៅក្នុងជម្រៅបេះដូងអ្នកជាមនុស្សដែលមានរឿងក្នុងចិត្តច្រើនណាស់ អ្នកប៉ិនសន្សំទុករឿងតូចរឿងធំ ឬបញ្ហាស្មុគស្មាញដែលខ្លួនកំពុងដោះស្រាយនាពេលនេះ ប៉ុន្តែអ្វីៗនឹងប្រសើរឡើងក្នុងពេលឆាប់ៗ កុំបារម្ភច្រើនពេល! ម្យ៉ាងបើអ្នកនៅតែគិតតែពីខ្លួនឯង អ្នកនៅតែលង់ខ្លួននៅក្នុងអតីតកាល គិតដដែលៗគិតហើយគិតទៀត មិនព្រមបើកចិត្តទទួលយកអ្វីដែលងាយស្រួលចូលមក អ្នកនឹងមិនអាចដើរចេញពីគំនិតខ្លួនឯងបានទេ ម្ល៉ោះហើយចូលអ្នកបើកចិត្តឲ្យទូលាយមើលពីពិភពលោកក្នុងផ្លូវល្អខ្លះ ។
ប្រាសាទទី3៖ អ្នកកំពុងមានអារម្មណ៍ចង់ដើរចេញពីទម្លាប់ចាស់ៗទៅរកអ្វីដែលថ្មី ចង់ចាប់ផ្តើមថ្មីឬកំពុងព្យាយាមរកវិធីផ្លាស់ប្តូរជាមនុស្សថ្មី អ្នកមានអារម្មណ៍ថាជីវិតរបស់អ្នកខ្វះពណ៌ ឬមិនសមនឹងការរស់នៅឲ្យបានពេញលេញ ដូច្នេះទើបអ្នកព្យាយាមស្វែងរកផ្លូវដើរ។ ពេលនេះអ្នកដូចជាមានអារម្មណ៍ថាខ្លួនដូចជាកង្កែបក្នុងអណ្តូងដែលយូរៗទៅចេះតែកើតការភ័យខ្លាចទៅៗ តែតាមពិតអ្នកជាមនុស្សដែលចូលចិត្តការប្រឈមមុខ ហើយពេលនេះអ្នកក៏ត្រៀមខ្លួនរួចរាល់ដែលសម្រាប់អ្វីថ្មីៗ លើសពីនេះអ្នកក៏ចូលចិត្តសប្បាយ ចូលចិត្តផ្សងព្រេងចង់ទៅពិភពបើកចំហជាងនេះដែរ ៕
ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok