បើជើងមានសញ្ញា ៥ យ៉ាង ទស្សន៍ទាយ​ថា អ្នកមានជោគវាសនាល្អ អនាគត់មិនខ្វះទ្រព្យឡើយ

តាម​ហោរាសាស្ត្រ បាននិយាយថា មនុស្សដែលមាន​សញ្ញា​ជើង​មួយក្នុងចំណោមសញ្ញាសំខាន់ៗទាំង ៥ ដូចខាងក្រោមនេះ ​ត្រូវ​គេ​ទស្សន៍ទាយ​ថា នៅថ្ងៃអនាគត់​នឹង​មាន​ជីវិត​រលូន មាន​លាភ​សំណាង និង​លុយកាក់​ហូរហៀរ​ មិនបាច់ខ្វល់ពីភាពខ្វះខាតឡើយ។ តើអ្នកមានដែរទេ សូមមើលទាំងអស់គ្នា៖

ជើងតូចតែក្រាស់

តាម​នរវិទ្យា និយាយថា មនុស្ស​មាន​ជើង​តូច តែមានសភាពក្រាសគឺជា​សញ្ញា​នៃ​សំណាងល្អ​។ អ្នកដែលមានលក្ខណៈបែបនេះ តែងមានចរិត​ថ្លៃថ្នូរ​ ជាពិសេស​មនុស្ស​ស្រី​ត្រូវ​គេ​ព្យាករណ៍​ថា​ មាន​លាភ​សំណាង​ក្នុង​ជីវិត​មិន​ថាទៅ​ទីណា​ គឺមាន​មនុស្ស​ថ្លៃថ្នូរ​មក​ជួយគាំទ្រជានិច្ច។

ម្យ៉ាងទៀត បុគ្គលប្រភេទ​នេះ​ នៅថ្ងៃអនាគត់មាន​ទ្រព្យ​ច្រើន មាន​សម្ភារៈ​គ្រប់គ្រាន់ មិន​ខ្វល់ខ្វាយ​នឹង​អាហារ និង​លុយកាក់ ហើយអាជីព​ការងារទទួលបានជោគជ័យ​ក្នុង​កម្រិត​ណា​មួយ​។

បាតជើងមានប្រជ្រុយខ្មៅ

យោងទៅតាមនរវិទ្យា មនុស្សដែលមានប្រជ្រុយខ្មៅនៅលើបាតជើងជាមនុស្សដែលមានសំណាង នឹងទទួលបានឱកាសជាច្រើនមិនថាតែទៅដល់កន្លែងណានោះទេ ឬពេលខ្លះក៏អាចទៅរស់នៅក្រៅប្រទេសទៀតផង។

លើសពីនេះ មនុស្សដែលមានប្រជ្រុយ​ធំ​នៅលើ​បាតជើង​កាន់តែ​ងងឹត ពិតជាមានសំណាង​ល្អ​ រាសី​ល្អ​គួរសម ហើយភាគច្រើន​​កាន់​តំណែង​សំខាន់​ក្នុង​ការងារ ជាពិសេស ក្នុងជីវិតមនុស្សបែបនេះតែងតែមានភាពរីករាយ​នឹង​សុភមង្គល​។

កែងជើងមានពណ៌ផ្កាឈូក

ចំពោះបុគ្គល​ដែល​មាន​បាតជើង​ពណ៍ផ្កាឈូក រមែង​នាំនូវលាភសំណាង មានជ័យ និង​ផ្ទះ​ពោរពេញ​ដោយ​ទ្រព្យសម្បត្តិ; ញាតិ​សន្តាន សមាជិកគ្រួសារមានកេរ្តិ៍ឈ្មោះល្អ​។

បុគ្គលដែលមានលក្ខណៈបែប​នេះ​ នឹងមាន​មិត្តភ័ក្តិ​ជា​ច្រើន​ជួយ​ជ្រោមជ្រែង ឯ​ការងារ នឹងមាន​ដំណើរការ​​ដោយ​រលូន។ បើនិយាយពីជីវិត​អាពាហ៍ពិពាហ៍​ ក៏​មាន​ភាព​សុខសាន្ត មាន​សុភមង្គល មិន​សូវ​មាន​ភាព​ច្របូកច្របល់ឡើយ។

បាតជើងមានលំនាំវិល

មនុស្សដែលមានបាតជើងមានលំនាំវិល (លំនាំវង់) មានន័យថា ជាមនុស្សដែលមានភាពថ្លៃថ្នូ ​ពោរពេញ​ទៅ​ដោយ​កិត្តិនាមសំណាង និង​ការ​អភិវឌ្ឍ​អាជីព​ដ៏​ត្រចះត្រចង់។ ម្ចាស់​ជើង​នេះ​ស័ក្តិសម​សម្រាប់​ការងារ​ទាក់ទង​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ ភាពយន្ត អាច​ជោគជ័យ​និង​ល្បី​គ្រប់​ទីកន្លែង។

បាតជើងមានរាងដូចសំបកអណ្តើក

មនុស្សដែលមានបាតជើងរាងដូចសំបកអណ្តើក ឬមើលទៅដូចទូកក្រឡាប់ (បាតជើងមានផ្នែកប៉ោងជ្រៅ) ច្រើនតែមានជីវិតរីករាយ ទទួលបានពរច្រើន ហិរញ្ញវត្ថុរឹងមាំ ទទួលបានការកោតសរសើរខ្លាំងពីមនុស្សជុំវិញខ្លួន។

មួយវិញទៀត បុគ្គល​ដែល​មាន​ជើង​ប្រភេទនេះ​ត្រូវ​បាន​គេ​ទស្សន៍ទាយ​ថា​ នឹង​មាន​ការ​អប់រំ​ខ្ពង់ខ្ពស់ មាន​សីល​ធ៌ម ចិត្ត​ស្ងប់​និង​ភាព​ប៉ិនប្រសប់ ​មាន​ទេព​កោសល្យ​ភាព​ជា​អ្នក​ដឹក​នាំ។

ប្រភព៖ បរទេស