សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះរបស់អ្នកទៀតហើយ តាមរយៈការជ្រើសរើសសៀវភៅវេទមន្តមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។
បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង រើសខមួយដែលចូលចិត្តសិនសឹមចូលអានចម្លើយពិត មិនអាចលួចមើលចម្លើយមុនទេ បើមិនដូច្នោះការទស្សន៍ទាយនឹងចាត់ទុកជាមោឃៈ ។
ទី1៖ អ្នកមានចរិតលក្ខណៈសាមញ្ញ មានភាពឋិតថេរ ហ្មតចត់ និងមានរបៀបរៀបរយខ្លាំង មានចរិតត្រង់ទៅត្រង់មកម៉ត់ចត់និយាយម៉ាត់ណាម៉ាត់ហ្នឹង នៅក្នុងជីវិតប្រចាំថ្ងៃអ្នកចង់តែរស់នៅយ៉ាងណាឲ្យមានសេចក្ដីសុខបំផុតជុំមនុស្សជាទីស្រឡាញ់ប៉ុណ្ណោះ អ្នកមិនចូលចិត្តលូកដៃក្នុងរឿងអ្នកដទៃទេ ។
ទី២៖ អ្នកជាមនុស្សមានមនោសញ្ចេតនា ជាមនុស្សមានមន្តស្នេហ៍ មានក្តីសុបិន្តជាច្រើនជាពិសេសក្តីសុបិន្តដ៏ស្រស់ស្អាត អំពីសេចក្តីស្រឡាញ់ និងជាមនុស្សទន់ភ្លន់ ចេះយល់ពូចិត្តអ្នកដទៃ ជាពិសេសអ្នកជាមនុស្ស ចូលចិត្តចូលសង្គម ជាមនុស្សរួសរាយ រាក់ទាក់ មិនឆ្មើងឆ្មៃឡើយ ។
ទី3៖ អ្នកជាមនុស្សមានចរិតលក្ខណៈសប្បាយ មានអារម្មណ៍រីករាយដូចជាកូនក្មេង ក៏ជាមនុស្សដែលមើលពិភពលោកក្នុងផ្លូវល្អដែរ ។
លើសពីនេះអ្នកថែមទាំងចិត្តល្អ ចេះស្រឡាញ់មិត្តភក្តិនិងគ្រួសារ ចរិតលក្ខណៈពិសេសមួយទៀតគឺ អ្នកជាមនុស្សពូកែយកចិត្តទុកដាក់លើមនុស្សជុំវិញខ្លួនទៀត ។
ទី4៖ ជាមានគំនិតច្នៃប្រឌិតខ្ពស់ ឆ្លាតនិងពូកែរៀបចំផែនការ ប៉ុន្តែអាចជាមនុស្សមានចរិតលក្ខណៈចម្លែកៗបន្តិច នៅក្នុងក្រសែភ្នែកអ្នកដ៏ទៃ តែអ្នកមិនខ្វល់ទេ ព្រោះអ្នកពេញចិត្តនូវអ្វីដែលខ្លួនមាន ។
ទី5៖ អ្នកជាមនុស្សនៅក្បែរហើយរីករាយ ជាមនុស្សកក់ក្តៅសម្រាប់មនុស្សជុំវិញខ្លួន គ្រប់គ្នាចាត់ទុកអ្នកជាមនុស្សមានបទពិសោធន៍ជ្រៅជ្រះ អាចផ្តល់ការណែនាំល្អៗដល់គេបាន ទើបមិនចម្លែកទេ ឲ្យតែនរណាមានជួបបញ្ហាអ្វីក៏មករកអ្នកដែរ ៕
ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok