សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលភិនភាគរបស់អ្នក តាមរយៈការជ្រើសរើសដើមឈើមួយហើយអានចម្លើយខាងក្រោម ។
បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង រើសខមួយដែលចូលចិត្តសិនសឹមចូលអានចម្លើយពិត មិនអាចលួចមើលចម្លើយមុនទេ បើមិនដូច្នោះការទស្សន៍ទាយនឹងចាត់ទុកជាមោឃៈ ។
ទី1៖ អ្នកនឹងជួបប្រទះរឿងគម្លាតស្នេហា ទាំងគម្លាតពីរយៈចម្ងាយឬគម្លាតអាយុ ហើយគូព្រេងបើមិននៅតាមខេត្តឬក្រៅប្រទេសទេ ប្រហែលជាមនុស្សមានអាយុខុសគ្នាឆ្ងាយ មូលហេតុនេះហើយទើបវាទាមទារការសម្របខ្លួន និងឆន្ទៈច្រើនក្នុងការទ្រទ្រង់ស្នេហា ហត់បន្តិចហើយតែកុំបារម្ភអ្នកអាចធ្វើបាន ។
ទី2៖ ស្នេហារបស់អ្នកគឺជាសុភមង្គល អ្នកនឹងជួបគូស្នេហ៍ដែលនឹងចូលមកបំពេញជីវិតរបស់អ្នកឲ្យមានសុភមង្គល គេអាចចូលមកក្នុងទម្រង់ជាមិត្តឬអ្នកជិតស្និទ្ធ ហើយស្នេហារបស់អ្នកមិនលក្ខណៈតក់ក្រហល់ឬផ្លូវការទេ សឹងតែមិនចង់គិយរឿងរៀបការអ្វីធំដុំផង ប៉ុន្តែនៅទីបញ្ចប់អ្នកទាំងពីរនឹងមើលថែគ្នាពេញមួយជីវិត ។
ទី3៖ ស្នេហាដែលអ្នកនឹងជួបគឺបែបចាស់ទុំ មានដំណើរដើមទងមុនក្លាយជាគូស្នេហ៍ មិនមែនគ្រាន់តែជាសង្សាមួយឆាវៗទេ ជាដៃគូជីវិតដែលគិតថានឹងមានអនាគតជាមួយគ្នា នេះវាត្រូវចិត្តអ្នកហើយព្រោះអ្នកមិនមែនជាមនុស្សដែលចូលចិត្តមានស្មេហ៍ម្តងបែកម្តងជួបនោះទេ ប្រាកដណាស់គូស្នេហ៍របស់អ្នកអាចជាមនុស្សសាមញ្ញ មិនចេះរញ៉េរញ៉ៃ មិនទាក់ទាញ ជាមនុស្សដែលអ្នកមើលរំលងរហូត តែនៅទីបំផុតគាត់ក៏អាចយកឈ្នះបេះដូងរបស់អ្នកបាន ។
ទី4៖ ជាលក្ខណៈស្នេហាបានមកយ៉ាងលំបាក នេះគឺជាសេចក្តីស្រឡាញ់ដែលអ្នកនឹងជួប ព្រោះគូព្រេងរបស់អ្នកជាមនុស្សសាច់ក្រអូប មានមន្តស្នេហ៍និងភាពទាក់ទាញមានអ្នកចូលមកប្រកួតប្រជែងច្រើន ធ្វើឲ្យមានឧបសគ្គជាច្រើនដូចរឿងភាគថៃដណ្តើមទៅដណ្តើមមកមិនចេះចប់ ប៉ុន្តែអ្នកកុំទៅខ្វល់! បើគូព្រេងពិតវាមិនព្រាត់ទេ យ៉ាងណាគង់តែជួបគ្នាបើអ្នកជាមនុស្សម្នាក់ដែលចេះផ្តល់ឱកាសឲ្យស្នេហា ។
ទី5៖ ស្នេហារបស់អ្នកមានលក្ខណៈអណ្តាតភ្លើងចាស់ អាចជួបអ្នកចាស់ត្រឡប់មកវិញ តែរឿងសាងស្នេហ៍ជាថ្មីឬនឹងសោយរាជ្យភាពនៅលីវ សូមអ្នកព្យាយាមគិតគូរឲ្យច្បាស់អ្នកចង់រើសផ្លូវណាក៏បាន ស្នេហ៍ចាស់ដែលត្រលប់មកវិញក៏រីករាយ ឬអ្នកនៅលីវជីវិតក៏ប្រពៃមិនថ្វីរឿងបេះដូងទំនេរ ។
ទី6៖ ជាស្នេហាលក្ខណៈដៃទូលាយ មិនមែនជាការជួញដូរអីទេ ប៉ុន្តែអ្នកនឹងបានជួបគូស្នេហ៍អ្នកមានកម្រិតសេដ្ឋី ដូច្នេះជីវិតគូនេះងាយមានឧបសគ្គ? ត្រូវហើយ! ច្បាស់ជាមាន តែជួបដោះៗទៅ រកជើងលេខសំណាងជានេះទៀតគ្មានទេ ៕
ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok