២០២៣ ឆ្នាំ​ ២ មហា​សំណាង​ផុត​លេខ តែ​អ្នក​កើត​ឆ្នាំ ១ នេះ​អាច​ចាយ​ច្រើន​ជាង​ចំណូល

នៅ​ឆ្នាំ​ទន្សាយ ឆ្នាំ ២០២៣ ខាង​មុខ តាម​អ្នក​ជំនាញ​ផ្នែក​ហោរាសាស្រ្ត​បាន​គន់គូរ​មើល​ឃើញ​ថា អ្នក​កើត​ឆ្នាំ​ទាំង ២ នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត តែ​ទន្ទឹម​នោះ ម្ចាស់​ឆ្នាំ ១ គឺ​អាច​មាន​ចំណាយ​ច្រើន​ជាង​ចំណូល ជីវិត​រាង​ជួប​ការ​លំបាក​បន្តិច៖

អ្នក​កើត​ឆ្នាំ​កុរ – ជ្រូក

1

តាម​ហោរាសាស្រ្ត​នៅ​ឆ្នាំ ២០២៣ ខាង​មុខ អ្នក​កើត​ឆ្នាំ​កុរ នឹង​ដូច​មាន​ព្រះ​តាម​ថែ​រក្សា ទៅ​ណា​មក​ណា​ មាន​គេ​សង្រ្គោះ​ជាប់​ជានិច្ច មិន​ឲ្យ​ធ្លាក់​ចូល​រណ្តៅ​នៃ​គ្រោះ​ឡើយ។ នៅ​ដើម​ឆ្នាំ អាច​ថា​មាន​សំណាង​តិចតួច ក៏​ប៉ុន្តែ​ចូល​ដល់​ល្បាក់​ដំណាច់​ឆ្នាំ​ត​ទៅ នឹង​ដូច​ត្រូវ​ឆ្នោត​រង្វាន់​ធំ អាច​មាន​លុយ​ទិញ​ផ្ទះ ទិញ​ឡាន​ថ្មី។

អ្នក​រក​ស៊ី នឹង​បាន​ចំណេញ​ច្រើន រី​ឯ​អ្នក​ប្រកប​ការងារ នឹង​បាន​មេកើយ​ដំឡើង​ប្រាក់​ខែ​ជូន ហើយ​ក៏​អាច​ទទួល​បាន​ឱកាស​ភ្លឺ​ស្វាង​ជាង​មុន​ក្នុង​ជីវិត។ បំណង​ប្រាថ្នា​អ្វី​ក៏​នឹង​សម្រេច​បាន​ផ្លែផ្កា កើត​ក្លាយ​ជា​ការ​ពិត ល្មម​ឲ្យ​មនុស្ស​នៅ​ក្បែរ​ខ្លួន មាន​ការ​ច្រណែន​នឹង​ជីវិត​អ្នក​មិន​ខាន​ឡើយ។

អ្នក​កើត​ឆ្នាំ​ថោះ - ទន្សាយ

Image_2021 11 27_152922

ម្ចាស់​ឆ្នាំ​ផ្ទាល់ គឺ​ឆ្នាំ​ថោះ ក៏​មាន​សញ្ញា​រាសីចក្រ​ឡើង​ខ្ពស់ អាច​ទទួល​បាន​លាភ​សំណាង រាប់​ជា​មហា​សំណាង​ធំ​ផុត​លេខ ក្នុង​ជីវិត។ រង្វិល​ជុំ​ផុត​អស់ ១២ ឆ្នាំ​សម្រាប់​អ្នក​កើត​ឆ្នាំ​ថោះ ដែល​រមែង​ជា​មនុស្ស​មាន​ភាព​ឈ្លាសវៃ រហ័សរហួន ចេះ​ដាក់​ខ្លួន គឺ​ដល់​វេលា​សោយសុខ​ហើយ សម្រាប់​ឆ្នាំ ២០២៣ ខាង​មុខ។

មនុស្ស​នេះ មាន​ភាព​ច្បាស់លាស់​ក្នុង​ការងារ ការ​រកស៊ី ដូច្នេះ​គួបផ្សំ​សំណាង​ចូល​មក​ដល់​ផង ក៏​អាច​នាំ​ឲ្យ​ពួក​គេ ទទួល​បាន​ផល​ធំ ដូច​ផ្លាស់​ជីវិត ១៨០ ដឺក្រេ នាំ​ឲ្យ​ជួប​តែ​ចម្រុងចម្រើន ជួប​តែ​សុភមង្គល​ពេញលេញ។

អ្នក​កើត​ឆ្នាំ​ជូត – កណ្តុរ

Gh

ជា​ឆ្នាំ​ដែល​រាសី​មិន​សូវ​ល្អ​ទេ នៅ​ឆ្នាំ​ ២០២៣ ខាង​មុខ ពោល​អាច​មាន​ចំណាយ​ច្រើន​ជាង​ចំណូល។ ការ​ប្រឈម​មុខ​នឹង​បញ្ហា​អាច​ជា​មាន​ច្រើន ការ​លំបាក​អាច​នឹង​ជួប​ប្រទះ​ជា​បន្តបន្ទាប់ ដោយសារ​ហេតុផល​ផ្សេងៗ​ពី​គ្នា។

ផែនការណ៍​ក្នុង​ជីវិត ដែល​គ្រោង​នឹង​សម្រេច​ឲ្យ​បាន ក៏​មិន​ក្លាយ​ជា​ផល​នោះ​ដែរ តែ​វា​បែរ​ក្លាយ​ជា​គ្រោះ​បន្ថែម​ទៀត។ តែ​យ៉ាង​ណា​បើ​អ្នក​អត់ធ្មត់​បន្តិច ខិតខំ​ឆ្លង​ឲ្យ​ផុត​ឧបសគ្គ​ចំពោះ​មុខ ត្រឹម​តែ​រយៈ​ពេល​ជាង​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ យីអ៊ុន​ម្ចាស់​ឆ្នាំ​ជូត​នឹង​រះ​ត្រដែត​ឡើង​មក​វិញ​ជា​មិន​ខាន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក