ជ្រើសរើសទេសភាពមាត់បង្អួចមួយដែលអ្នកចង់ឃើញពេលក្រោកពីគេងមក ថាតើទិដ្ឋភាពបែបណាដែលអ្នកចង់ឃើញបំផុត? វាអាចបង្ហាញចរិតលក្ខណៈពិតរបស់អ្នកបាន ។
បុគ្គលិកលក្ខណៈរបស់មនុស្សគ្រប់រូបមានច្រើន សំបកក្រៅមើលទៅភ្លឺថ្លា គ្មានអ្វីគួរឲ្យបារម្ភឡើយ ប៉ុន្តែតាមពិតវាប្រហែលជាមានការគិតច្រើនពីផ្នែកម្ខាងទៀត។
ពេលខ្លះសំបកក្រៅបង្ហាញថាគេប្រកាន់ច្រើន មិនចេះស្រលាញ់អ្នកណា តែការពិតខាងក្នុងគឺគេជាមនុស្សដែលពោរពេញដោយចិត្តសប្បុរស។
តើអ្នកយល់ពីបុគ្គលិកលក្ខណៈរបស់អ្នកទេ? ប្រសិនបើអ្នកមិនស្គាល់ខ្លួនឯងឥឡូវនេះ តោះធ្វើតេស្តចិត្តសាស្ត្រមួយនេះ ។
បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង រើសខមួយដែលចូលចិត្តសិនសឹមចូលអានចម្លើយពិត មិនអាចលួចមើលចម្លើយមុនទេ បើមិនដូច្នោះការទស្សន៍ទាយនឹងចាត់ទុកជាមោឃៈ ។
ទេសភាពមាត់បង្អួចទី1៖ មនុស្សដែលចូលចិត្តទេសភាពមួយនេះ បង្ហាញថាអ្នកមានភាពស្មោះត្រង់និងស្ងប់ស្ងាត់នឹងធឹង បើនរណាដែលបានជួបអ្នកដំបូងគេអាចមានអារម្មណ៍ថាដូចពិបាកស្និតស្នាល ហើយគិតថាអ្នកឬក គ្មាននរណាម្នាក់ហ៊ានចូលមកនិយាយជាមួយ ប៉ុន្តែប្រសិនបើមិត្តដែលស្គាល់អ្នកយូរហើយនឹងដឹងថា អ្នកគឺជាមនុស្សល្អ សុចរិតភាព ប្រព្រឹត្តខ្លួនចំពោះអ្នកដទៃដោយភាពស្មោះត្រង់ និងយុត្តិធម៌ជានិច្ច ត្បិតមើលទៅអ្នកដូចជាមនុស្សមិនពូកែនិយាយធ្មឹងៗ ប៉ុន្តែអ្នកមិនដែលក្បត់មិត្តដោយសារតែហេតុផលណាមួយឡើយ ។
ទេសភាពមាត់បង្អួចទី 2៖ មនុស្សដែលចូលចិត្តទេសភាពនេះ បង្ហាញថាអ្នកជាមនុស្សស្លូតបូតក្នុងចំណោមមិត្តភក្តិ ចូលចិត្តធ្វើខ្លួនសាមញ្ញ មិនរឿងច្រើនមិនរើសច្រើន ក៏មិនចេះប្រកាន់ច្រើនដែរ មនុស្សដូចអ្នកមិនចេះបង្ករឿងជាមួយគេមុនទេ តែក៏មិនមែនចេះតែឲ្យគេខ្សែលើងាយៗដែរ ព្រោះអ្នកប្រកាន់ខ្ជាប់សាងបាបបានបាបសាងបុណ្យបានបុណ្យ តែបើនរណាម្នាក់ធ្វើបុណ្យជាមួយមិនឡើង អ្នកក៏សុំបាយៗដែរ ។
ទេសភាពមាត់បង្អួចទី 3៖ មនុស្សដែលចូលចិត្តទេសភាពនេះ បង្ហាញថាអ្នកជាមនុស្សមានមនោសញ្ចេតនាខ្លាំង មានភាពកក់ក្តៅចំពោះមនុស្សជុំវិញខ្លួន អ្នកអាចរីករាយជាមួយរឿងតូចតាចពេញមួយថ្ងៃ ប៉ុន្តែជាមួយនឹងទម្លាប់គិតវិជ្ជមានទាំងនេះ អ្នកអាចត្រូវអ្នកដទៃទាញយកប្រយោជន៍យ៉ាងងាយស្រួល វាមិនមែនដោយសារអ្នកមិនដឹងអីទេ តែមកពីអ្នកគិតថាអ្នកអាចដោះស្រាយវាបាន ប៉ុន្តែអ្នកត្រូវចាំថាទោះអាចដោះស្រាយបានមែន តែបើច្រើនលើកច្រើនសារពេកក៏វាអាចភ្លាត់ស្នៀតដែរ ក្នុងរឿងស្នេហាក៏ដូចគ្នាដែរ ប្រសិនបើអ្នកជួបនរណាម្នាក់ដែលអ្នកចូលចិត្ត ចូរកុំឈ្លក់វង្វេងនឹងគេពេក ព្រោះមនុស្សដូចអ្នកស្រលាញ់គេប៉ុណ្ណា ស្អប់គេវិញក៏ប៉ុណ្ណឹងដែរ ។
ទេសភាពមាត់បង្អួចទី4៖ មនុស្សដែលចូលចិត្តទេសភាពនេះ បង្ហាញថាអ្នកខ្លាចការលំបាក ខ្លាចរស់នៅខ្វះសេចក្ដីសុខ ម្ល៉ោះហើយអ្នកតែងតែគិតគូរពីអនាគតខ្លួនឯងរហូត ថាត្រូវធ្វើយ៉ាងណាទើបអាចរស់នៅស្រួលនៅពេលដែលខ្លួនមានអាយុច្រើនបន្តិច នោះដោយសារអ្នកមិនចង់ឲ្យខ្លួនឯងរស់នៅប្រើជីវិតឲ្យផុតតែពីមួយថ្ងៃទៅមួយថ្ងៃ អ្នកចង់រស់នៅបែបមានផាសុកភាព ចង់ដើរលេងកម្សាន្តសប្បាយ នៅពេលខ្លួនចាស់ទៅ ។
ទេសភាពមាត់បង្អួចទី5៖ មនុស្សដែលចូលចិត្តទេសភាពនេះ បង្ហាញថាអ្នកជាអ្នកពូកែនិយាយ ពូកែទំនាក់ទំនង និងពូកែរាប់ញាតិ មិនថាចាស់ឬក្មេងឲ្យតែបាននិយាយជាមួយអ្នកដឹងតែចូលចិត្ត និងមានអារម្មណ៍ស្និទ្ធស្នាលភ្លាម មនុស្សដូចអ្នកចិត្តបុណ្យណាស់ ចូលចិត្តជួយអ្នកដទៃ មិនដែលចេះបដិសេធនរណាទេ រហូតដល់ពេលខ្លះនាំរឿងដាក់ខ្លួនក៏មាន ៕
ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok