តាមអ្នកជំនាញផ្នែកហោរាសាស្រ្តបានប្រមើលមើលឃើញថា នៅពេលវេលា ៦ ខែចុងក្រោយ ពោលចន្លោះខែមិថុនា ដល់ធ្នូ ឆ្នាំ ២០២២ អ្នកកើតឆ្នាំទាំង ៣ នឹងមានលាភធំចូលមកដល់ ហើយជុំវិញខ្លួនហុំព័ទ្ធទៅដោយឱកាសអាចចាប់យកលុយជុំទិស៖
អ្នកកើតឆ្នាំថោះ - ទន្សាយ
តាមហោរាសាស្រ្តបានចារមកថា មនុស្សកើតឆ្នាំថោះ រមែងគិតវិជ្ជមាននូវគ្រប់ទង្វើដែលប្រព្រឹត្តិ បានឈានដល់ពេលវេលារបស់ពួកគេហើយក្នុងការត្រងយកលាភ។ វាមិនបានកើតចេញពីសំណាងទាំងស្រុងទេ តែក៏អរគុណដល់ការខិតខំ ការឆ្លងកាត់សេចក្តីលំបាកអស់រយៈពេលជិតកន្លះឆ្នាំមកនេះ។
វាសនាម្ចាស់ឆ្នាំថោះ ឡើងខ្ពស់ដល់កំពូលភ្នំទ្រព្យ ល្មមអាចឲ្យកើតជាផលជាប្រយោជន៍ ជាផ្លែផ្កានៃទ្រព្យ ចូលមកក្នុងជីវិតដូចទឹកទន្លេហូរ។ នៅពេលខាងមុខនេះ ចូររក្សាគោលជំហរឲ្យរឹងមាំ ទាំងក្នុងអាជីពការងារ និងការរកស៊ី នឹងបានភាពល្អប្រសើរឡើងខ្លាំងណាស់។
អ្នកកើតឆ្នាំមមី - សេះ
ជាមនុស្សឈ្លាសវៃ រហ័ស ចេះបត់បែន ហើយបើនៅកន្លែងធ្វើការ មនុស្សនេះរមែងទទួលបានការគោរពស្រលាញ់ ការកោតសរសើរមិនដាច់ពីមាត់ពីថ្នាក់លើ។ ពួកគេមានសមត្ថភាព មានទេពកោសល្យពិតប្រាកដ មិនពឹងខ្សែ ពឹងនរណាជួយនោះឡើយ។
ភាពខ្លាំងរបស់ម្ចាស់ឆ្នាំមមី បានដល់ពេលក្លាយជាផ្លែ ជាផ្កា ហូរចូលមកយ៉ាងសកម្ម សឹងទទួលយកមិនទាន់។ លុយបុកចូលគ្រប់ទិស ប្រាក់ចំណេញកើតមានរាល់ថ្ងៃ ហើយគ្រោះអាក្រក់គឺបានជៀសចេញឆ្ងាយ លែងចូលមកដូចមុន។ នៅឆមាសទី ២ នៃឆ្នាំ ២០២២ សេះនឹងបោះជំហានទៅមុខ ឆ្លងអស់ឧបសគ្គទាំងឡាយ ហើយមានទេវតាទ្រព្យតាមប្រោសព្រំជាប់ជានិច្ច។
អ្នកកើតឆ្នាំវក – ស្វា
ជាបុគ្គលពូកែខាងប្រាស្រ័យទាក់ទង ពូកែទំនាក់ទំនងក្នុងសង្គមការងារ ការរកស៊ី ហើយមនុស្សនេះរឹងមាំណាស់ ទោះជួបបញ្ហាធំតូចអ្វី ក៏មិនងាយរុញរានឹងដោះស្រាយនោះដែរ។ គេក៏ជាមនុស្សឧស្សាហ៍ព្យាយាម សកម្ម ហើយមិនងាយរងឥទ្ធិពលពីពាក្យសម្តីខាងក្រៅឡើយ។
ឆ្នាំស្វាបានកំណត់គោលដៅជីវិតច្បាស់ រួចក៏ដល់ពេលប្រមូលផលនៃលាភ ចាប់ពីពាក់កណ្តាលឆ្នាំ ២០២២ តទៅ។ ពេលវេលារីកចម្រើនក្នុងជីវិត លោតផ្លោះពីចំណុច ០ ដល់ ១០០ គឺចូលមកដល់ហើយ ពីជីវភាពលំបាក មកក្លាយជាស្រណុកសុខស្រួល នៅឆមាសទី ២ ខាងមុខតទៅ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក