មិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ មនុស្សស្រីត្រូវចងចាំថា ការស្រលាញ់ខ្លួនឯង ការមើលថែខ្លួនឯង គឺជារឿងដែលអ្នកត្រូវតែធ្វើ។ យ៉ាងណាមិញ អ្នកក៏នឹងក្លាយជាមនុស្សស្រីដែលស្រស់ស្អាតបំផុត ដោយហេតុទាំង ៤ យ៉ាងខាងក្រោមនេះ។
១. មនុស្សស្រីត្រូវការភាពស្រស់ស្អាត ដើម្បីភាពជឿជាក់
ស្ត្រីចូលចិត្តការសរសើរគ្រប់ពេលវេលា។ ពេលមនុស្សស្រីស្អាត គេឃើញថាខ្លួននាងក៏កាន់តែមានទំនុកចិត្ត។ កុំគិតថាអ្នកទុករូបរាងមិនស្អាតដើម្បីរំពឹងឱ្យអ្នកដទៃឃើញសម្រស់ខាងក្នុងខ្លួនអ្នកឱ្យសោះ បើអ្នកមិនចេះថែរក្សាសម្រស់ មិនបង្ហាញខ្លួនឯងឱ្យអ្នកដទៃឃើញជាមុនសិនទេ គេក៏មើលមិនឃើញដែរ។
ទោះយ៉ាងណាក៏ដោយ នារីប្រាកដជាទទួលស្គាល់ថា មនុស្សស្អាតតែងមានទំនុកចិត្តជាងមនុស្សមិនស្អាត។ ព្រោះស្ត្រីខ្លួនឯងតំណាងឱ្យស្ត្រី។ "ភាពស្រស់ស្អាត គឺជាសិទ្ធិរបស់ស្ត្រី" ។
២. មនុស្សស្រីត្រូវតែស្អាត ដើម្បីរក្សាបុរសរបស់អ្នក
ច្បាប់ដែលមិនបានសរសេរ គឺបុរសស្រឡាញ់ដោយភ្នែក។ នេះពិតជាខកចិត្តសម្រាប់ស្ត្រីដែលមានទស្សនៈបែបប្រពៃណី ដែលផ្តល់តម្លៃដល់ភាពស្រស់ស្អាតនៃចិត្តគំនិត។ ការដែលបុរសចូលចិត្តនារីស្រស់ស្អាត មិនមែនជាចំណូលចិត្តនោះទេ ប៉ុន្តែវាជាធម្មជាតិរបស់ពួកគេ។ មិនថាមនុស្សស្រីអាយុ ឬស្ថានភាពបែបណានោះឡើយ ឱ្យតែនាងចេះថែរក្សារូបរាង សម្រស់របស់នាង នោះដៃគូ ក៏គ្មានថ្ងៃបោះបង់នាងចោលដែរ។ ថែសម្រស់ខ្លួនបន្តិចវាក៏មិនខាតអ្វីដែរ ផ្ទុយទៅវិញ អ្នកនឹងយល់ថា ខ្លួនឯងកាន់តែគួរឱ្យស្រឡាញ់។
៣. មនុស្សស្រីត្រូវការភាពស្រស់ស្អាត ដើម្បីជោគជ័យ
មនុស្សជាច្រើនតែងនិយាយថា សម្រស់មិនចាំបាច់ សម្រាប់ភាពជោគជ័យទេ។ ប៉ុន្តែស្ត្រីជោគជ័យ គឺតែងតែមានរូបសម្រស់ស្រស់ស្អាត។ ទោះជាយ៉ាងណាក៏ដោយ អ្នកក៏ត្រូវនិយាយផងដែរថា ភាពស្រស់ស្អាតគឺជាគន្លឹះនៃភាពជោគជ័យសម្រាប់ស្ត្រីដូចគ្នា។
៤. ស្ត្រីកាន់តែចាស់ អ្នកក៏ត្រូវតែកាន់តែស្អាត
កុំប្រើលេសនៃភាពចាស់ និងភាពទន់ខ្សោយដែលអ្នកធ្វេសប្រហែសក្នុងការថែរក្សាសម្រស់ខ្លួនឯង។ អាយុនីមួយៗមានមន្តស្នេហ៍រៀងៗខ្លួន។ ឱ្យតែអ្នកចេះថែរក្សាគុណសម្បត្តិខាងរាងកាយអ្នកនឹងមានសម្រស់ស្អាតជានិច្ចទៅតាមវ័យ និងអាយុរបស់អ្នកបានជានិច្ច៕
ប្រភព ៖ Phunutoday / Knongsrok