សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះរបស់អ្នកទៀតហើយ តាមរយៈការជ្រើសរើសកូនសោមួយដើម្បីចាក់ហិបកំណប់ ហើយអានចម្លើយខាងក្រោម ។
បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។
កូនសោទី 1
កូនសោនេះបង្ហាញថាអ្នកជាមនុស្សចាស់ទុំនឹងធឹង មិនចូលចិត្តធ្វើខ្លួនឲ្យក្លាយជាបន្ទុកអ្នកដទៃ ជាមនុស្សមិនសូវចេះបង្ហាញច្រើនមិនចូលចិត្តអួតសន្ធោទ្រព្យសម្បតិ្តឡើយ ។
ត្បិតមើលពីសំបកក្រៅអ្នកមើលទៅធ្មឹងៗ ប៉ុន្តែដោយភាពស្មោះត្រង់របស់អ្នក មនុស្សជាច្រើនដែលនៅជិតនឹងមានអារម្មណ៍កក់ក្តៅ អ្នកគឺជាមនុស្សដែលមានចិត្តមេត្តាករុណាចំពោះមនុស្សជុំវិញខ្លួន អ្នកមិនខ្វល់ថាអ្នកណាមកពីណាមិនថាល្អឬអាក្រក់អ្នកនឹងគិតវិជ្ជមានជានិច្ច ព្រោះអ្នកគឺជាមនុស្សដែលមានចិត្តល្អ ប្រសិនបើនរណាម្នាក់បានធ្វើការជាមួយអ្នក អ្នកនឹងចាត់ទុកគេដូចសាច់ញាតិបងប្អូន មិនធ្វើដូចគេជាអ្នកបម្រើទេ ។
នៅក្នុងរឿងស្នេហាប្រសិនបើអ្នកស្រឡាញ់នរណាម្នាក់ហើយ អ្នកនឹងផ្តល់ឱ្យគេអស់ពីលទ្ធភាព អ្នកនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីរក្សាចំណងស្នេហ៍ឲ្យឋិតថេរ ជាមនុស្សធ្វើដើម្បីសុភមង្គលមនុស្សជាទីស្រលាញ់ តែបើថ្ងៃណាមួយគូស្នេហ៍របស់អ្នកក្បត់ពាក្យសន្យា អ្នកក៏មិនបន្ទោសគេដែរ តែអ្នកក៏មិនទន់ជ្រាយឲ្យគេជាន់ដែរ បើអស់ចិត្តហើយទៅណាទៅចុះ មនុស្សដូចអ្នកមិនខ្វះផ្លូវដើរឡើយ ។
កូនសោទី 2
កូនសោមួយនេះតំណាងឱ្យភាពវៃឆ្លាត អ្នកជាមនុស្សចូលចិត្តសង្កេតគិតពិចារណា ជាមនុស្សល្អចេះគិតគូរ និងយកចិត្តទុកដាក់មនុស្សជុំវិញខ្លួន សូម្បីតែមនុស្សដែលអ្នកមិនដែលស្គាល់ក៏អ្នករួសរាយដាក់គេដែរ ប៉ុន្តែឃើញបែបនេះអ្នកជាមនុស្សដែលមិនងាយទុកចិត្តនរណាម្នាក់ងាយៗទេ ពេលខ្លះអ្នកមានចិត្តទើសនេះទើសនោះបន្តិចដែរ ប៉ុន្តែអ្នកមិនដែលជាន់ពន្លិចនរណាម្នាក់ឡើយ។
បើនិយាយពីបុគ្គលិកលក្ខណៈខាងក្រៅ អ្នកជាមនុស្សដែលនិយាយត្រង់ ពេលខ្លះនិយាយត្រង់ពេករហូតគេខឹងក៏មាន តែបើមិត្តដែលស្គាល់អ្នកច្បាស់គេនឹងដឹងចរិតពិតថា អ្នកជាមនុស្សមាត់លឿនតែចិត្តមិនអាក្រក់ទេ ។
បើក្នុងរឿងស្នេហា អ្នកជាមនុស្សដែលស្រលាញ់អស់ពីចិត្ត ស្រលាញ់ដោយមិនខ្វល់ពីអតីតកាល ប៉ុន្តែបើអ្នកលែងស្រលាញ់នរណាម្នាក់ហើយ អ្នកនឹងមិនខ្វល់អ្វីទាំងអស់ នោះក៏ព្រោះអ្នកគិតថាគូព្រេងវាមិនព្រាត់ទេ តែបើព្រាត់វាពិតជាមិនមែនគូពិតឡើយ ។
កូនសោទី 3
បើអ្នករើសកូនសោនេះមានន័យថា អ្នកគឺជាមនុស្សពូកែ ពូកែរៀបចំផែនការគ្រប់យ៉ាងដែលឆ្លងកាត់ ជាមនុស្សមានញាណដឹងមុន ដូចជាដឹងអ្វីដែលកំពុងកើតឡើងនឹងកើតឡើងនាពេលអនាគត ។
និយាយទៅអ្នកជាមនុស្សដែលឆ្លាតគិតបានរហ័សណាស់ នៅកន្លែងធ្វើការអ្នកត្រូវបានគេចាត់ទុកជាមនុស្សជំនិតដោយសារតែភាពឆ្លាតវៃ ទាស់តែបន្តិចអ្នកជាមនុស្សមិនហ៊ានចេញមុខនៅមានភាពអៀនខ្មាស់ច្រើន ចរិតរបស់អ្នកជាមនុស្សមិនចូលចិត្តនិយាយលេងច្រើន ពេលហើបមាត់និយាយគឺនិយាយតែសាច់ការ ហើយត្រង់ទៅត្រង់មកប៉ុណ្ណោះ អ្នកមិនចេះនិយាយអែបអបទ្រអ្នកដទៃទេ ។
ថ្វីត្បិតតែរូបរាងខាងក្រៅរបស់អ្នកជាមនុស្សស្ងប់ស្ងាត់ តែបើអ្នកស្គាល់ចរិតអ្នកច្បាស់ក្នុងនាមជាមិត្តល្អ ទើបដឹងថាអ្នកជាមនុស្សចិត្តល្អមិនចេះព្យាបាលនរណាទេ គ្រាន់តែពេលធ្វើអ្វីមួយអ្នកតែងតែធ្វើវាឲ្យបានហ្មត់ចត់ប៉ុណ្ណឹង ។
សម្រាប់រឿងស្នេហាអ្នកជាមនុស្សដែលស្រលាញ់ស្មោះមួយនឹងមួយ មិនចូលចិត្តទាក់ទងនរណាច្រើននាក់ទេ តែបើអ្នកចាប់បានសង្សារលួចក្បត់ ឬមានលួចលាក់អ្នកថ្មីអ្នកនឹងអត់ទោសឲ្យមិនលើសពី 2 ដងទេ ប្រសិនបើមានលើកទី 3 អ្នកនឹងនិយាយថាលាភ្លាមៗ មនុស្សដូចអ្នកមិននិយាយច្រើនទេ តែបើចិត្តដាច់ហើយដឹងតែហៅលែងឮ ។
កូនសោទី 4
សោមួយនេះមានន័យថា អ្នកជាមនុស្សម្នាក់ដែលមានវិន័យក្នុងការគិត នៅក្នុងសកម្មភាពណាមួយអ្នកជ្រើសរើសរៀបចំវាឲ្យប្រសើរឡើង ជាជាងធ្វើវាដោយមិនដឹងអ្វីទាំងអស់។
អ្នកមានបុគ្គលិកលក្ខណៈជាមនុស្សចាស់ទុំ មុនពេលចុះប្រឡូកធ្វើអ្វីមួយ ទាល់តែទទួលបានព័ត៌មានលម្អិតពិតប្រាកដសិនទើបធ្វើសកម្មភាព ព្រោះអ្នកមិនមែនជាមនុស្សជឿសម្តីនរណាងាយៗ ឬចេញពីមាត់មួយទៅមាត់មួយឡើយ ។
ក្នុងលក្ខណៈនៃភាពចាស់ទុំរបស់អ្នក វាមិនទាក់ទង់នឹងអាយុច្រើនឬតិចទេ ចរិតរបស់អ្នកស័ក្តិសមនឹងការធ្វើជាអ្នកដឹកនាំជាងអ្នកដើរតាម ប៉ុន្តែពេលខ្លះអ្នកក៏ចេះមានភាពស្ទាក់ស្ទើរដែរ។
បើរឿងលុយកាក់វិញ មិនថារកបានប៉ុន្មាន ក៏អ្នកតែងតែចាយលើសពាក់កណ្តាលរហូត ប៉ុន្តែមិនដែលមានបញ្ហាជាមួយរឿងលុយកាក់ ឬឆបោកនរណាទេ ។
បើរឿងស្នេហាអ្នកមិនងាយដាក់ចិត្តស្រលាញ់នរណាទេ តែបើបានស្រលាញ់ហើយដឹងតែស្រលាញ់គេអស់ពីបេះដូង អ្នកនឹងស្រលាញ់ដោយមិនរំពឹងអ្វីមកវិញ ប៉ុន្តែនៅពេលណាដែលគូស្នេហ៍របស់អ្នកក្បត់ចិត្ត ឬធ្វើឱ្យខូចចិត្តហួសពីអ្វីដែលអ្នកអាចទទួលយកបាន អ្នកនឹងមិនអង្វរទេឲ្យគេត្រឡប់មកវិញទេ អាចនិយាយបានថាក្នុងរឿងស្នេហាអ្នកទន់ភ្លន់បំផុត តែបើធ្វើឲ្យអស់ចិត្តក៏ម៉ឺងម៉ាត់បំផុតដែរ ៕
ប្រភព៖ បរទេស/កែសម្រួល Knongsrok