ការគេងអាក្រាតកាយមិនត្រឹមតែជួយអ្នកឲ្យសម្រាកបានស្រួល នឹងកាត់បន្ថយភាពតានតឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវអត្ថប្រយោជន៍ ដូចខាងក្រោម ជាច្រើនទៀតផងដែរ។
គេងអាក្រាតជួយឱ្យគេងលក់ស្រួល៖ គុណភាពនៃការគេងពិតជាមានសារៈប្រយោជន៍ខ្លាំងណាស់សម្រាប់រាងកាយ ជាពិសេសការគេងអាក្រាតកាយគឺមានសមត្ថភាពខ្ពសណាស់ក្នុងការជួយប្រឆាំងនឹងការឆ្លងមេរោគ និងជួយឲ្យអ្នកពោរពេញដោយថាមពល។ ការគេងអាក្រាតកាយ ជាវិធីដ៏ងាយស្រួលមួយក្នុងការធ្វើឱ្យរាងកាយមានភាពត្រជាក់ ធ្វើឲ្យគុណភាពនៃការគេងប្រសើរឡើង និងមិនសូវនឿយហត់។
គេងអាក្រាតបង្កើនការផលិតខ្លាញ់ពណ៌ត្នោត៖ នៅពេលអ្នកគេងក្នុងសីតុណ្ហភាពត្រជាក់ រាងកាយរបស់អ្នកផលិតជាតិខ្លាញ់ពណ៌ត្នោតកាន់តែច្រើន។ សារធាតុនេះមានប្រសិទ្ធភាពក្នុងការបង្កើនការរំលាយអាហារដោយការដុតជាតិស្ករក្នុងឈាមធ្វើឱ្យរាងកាយមានភាពកក់ក្តៅ។ លើសពីនេះ ខ្លាញ់ពណ៌ត្នោតខ្ពស់ក្នុងរាងកាយអាចកាត់បន្ថយហានិភ័យនៃការធាត់ និងជំងឺទឹកនោមផ្អែម។
គេងអាក្រាតជួយឱ្យឡើងទម្ងន់តិច៖ ការគេងអាក្រាតកាយជួយឱ្យអ្នកគេងលក់ស្រួល កាត់បន្ថយហានិភ័យនៃការឡើងទម្ងន់ និងធាត់។ ចំពោះមនុស្សពេញវ័យ អ្នកដែលគេងតិចជាង ៥ ម៉ោងក្នុងមួយយប់ ទំនងជាឡើងទម្ងន់ជាងអ្នកដែលគេង ៧ ម៉ោងក្នុងមួយយប់។
គេងអាក្រាតបង្កើនអ័រម៉ូនរីករាយ៖ ការគេងអាក្រាតកាយជាមួយដៃគូនឹងជួយឱ្យអ្នកសម្រាកបានច្រើន ជួយកាត់បន្ថយកម្រិតស្ត្រេស និងការថប់បារម្ភ។ នៅពេលដែលស្បែកមនុស្សពីរនាក់ប៉ះគ្នា វាជួយបង្កើនការផលិតអុកស៊ីតូស៊ីន ដែលត្រូវបានគេស្គាល់ថា ជាអរម៉ូននៃសុភមង្គល។ ជាពិសេស នោះ វានឹងជួយកាត់បន្ថយកម្រិតស្ត្រេស ជួយឱ្យអ្នកមានអារម្មណ៍ល្អ និងរក្សាទំនាក់ទំនងឱ្យកាន់តែរឹងមាំ។
គេងអាក្រាតបង្កើនការមានកូន៖ យោងតាមអ្នកវិទ្យាសាស្ត្រ ចំនួនមេជីវិតឈ្មោលមានការថយចុះ នៅពេលដែលបុរសស្លៀកខោទ្រនាប់តឹង។ មូលហេតុគឺនៅពេលដែលពងស្វាសមានទំនាក់ទំនងជិតស្និទ្ធជាមួយរាងកាយ វានឹងក្លាយទៅជាក្តៅភ្លាមៗ ដែលជាហេតុកាត់បន្ថយសមត្ថភាពក្នុងការផលិតមេជីវិតឈ្មោលថ្មី។ ដូច្នោះការគេងអាក្រាតកាយជាវិធីមួយដែលធ្វើឱ្យពងស្វាសត្រជាក់។
ប្រភព៖ បរទេស