ចាស់បុរាណនិយាយថា លើទឹកមុខមនុស្សម្នាក់ៗក៏អាចទស្សន៍ទាយដឹងពីជោគវាសនា និងអនាគតបែបណាបានដែរ។ ដោយផ្អែកតាមការសង្កេតរូបរាង បុរាណក៏បានចង្អុលបង្ហាញថា អ្នកដែលមាន «ទីតាំងខ្ពស់៣» នឹងក្លាយជាអ្នកមាននៅថ្ងៃអនាគត។ ចូរមើលក្នុងចំណោមទាំង ៣ ខាងក្រោម តើអ្នកមានមួយចំណុចដែរឬទេ?
ថ្ងាសខ្ពស់៖ ថ្ងាសគឺជាគម្របខាងក្រៅនៃខួរក្បាលដែលជាម្ចាស់នៃបញ្ញា។ រចនាសម្ព័ន្ធនៃផ្នែកខាងមុខនិងរូបរាងនៃថ្ងាសគឺទាក់ទងយ៉ាងជិតស្និទ្ធ។ យោងទៅតាមនរវិទ្យានិយាយថា ប្រសិនបើចម្ងាយពីគែមនៃសក់ទៅរោមចិញ្ចើមមានទំហំធំ នោះវាត្រូវបានចាត់ទុកថា "ថ្ងាសខ្ពស់"។
មនុស្សដែលមានថ្ងាសខ្ពស់ និងទូលាយ ច្រើនតែទទួលបាននូវគំនិតល្អឥតខ្ចោះ ដោយពួកគេមានការវិនិច្ឆ័យ ការផ្តោតអារម្មណ៍ ងាយស្រួលក្នុងការគិត ការស្រមើលស្រមៃសម្បូរបែប នឹងមានសមត្ថភាពច្នៃប្រឌិតទៀតផង។
បើតាមមនុស្សបុរាណវិញនិយាយថា មនុស្សមានថ្ងាសខ្ពស់ ច្រើនតែឆ្លាត មានជីវភាពធូរធារ។ ឧទាហរណ៍ដូចជា "អ្នកនយោបាយ អ្នកវិទ្យាសាស្ត្រ អ្នកនិពន្ធ សហគ្រិន ជាដើម ភាគច្រើនមានថ្ងាសប្រភេទនេះ"។
ថ្ពាល់ខ្ពស់៖ ថ្ពាល់អាចឆ្លុះបញ្ចាំងពីកម្រិតនៃអំណាចរបស់មនុស្ស។ ហេតុនេះ មនុស្សដែលមានថ្ពាល់ពេញ ខ្ពស់ គឺល្អខ្លាំងណាស់ បើនៅកន្លែងធ្វើការអាចកាន់អំណាច នឹងមានមុខមាត់ខ្លាំង។ មិនតែប៉ុណ្ណោះ មនុស្សដែលមានថ្ពាល់ខ្ពស់ ច្រើនមានការតាំងចិត្ត ឆន្ទៈ ស្វាហាប់ ប៉ិនប្រសប់ និងក្លាហាន។
លើសពីនេះ ពួកគេកើតមកតែងតែមានគុណភាពភាពជាអ្នកដឹកនាំគ្រប់គ្រាន់ គ្រាន់តែត្រូវការការខិតខំប្រឹងប្រែងបន្តិចប៉ុណ្ណោះ ភាពជោគជ័យនឹងមកដល់កន្លែងភ្លាមៗ ជាពិសេសពួកគេតែងតែលេចធ្លោ ទោះបីជាមិនស្ថិតក្នុងតំណែងខ្ពស់ក៏ដោយ។
ច្រមុះខ្ពស់៖ យោងតាមនរវិទ្យាជឿថា ដោយផ្អែកលើរូបរាងច្រមុះ គេអាចទស្សន៍ទាយពីបុគ្គលិកលក្ខណៈ អនាគត និងជោគវាសនារបស់មនុស្សបាន។ ដូច្នេះ អ្នកដែលមានច្រមុះខ្ពស់ ត្រូវបានគេនិយាយថា ជាមនុស្សដែលសម្បូរសំណាង ជីវិតមានតែភាពចម្រុងចម្រើនមិនថាមាសប្រាក់ និងអាជីព។
លើសពីនេះ មនុស្សដែលមានច្រមុះខ្ពស់ជាធម្មតាមិនខ្លាចការលំបាកឡើយ ទោះបីជួបឧបសគ្គដួលជាច្រើនដងក៏នៅតែតស៊ូក្រោកឡើងដើម្បីជោគជ័យដដែល។ មនុស្សដែលមានលក្ខណៈបែបនេះភាគច្រើនមានភាពពេញ និងរឹងមាំ មានឆន្ទៈក្នុងការរីកចម្រើន ជួបនឹងឱកាសជាច្រើន ហើយក៏មិនចាំបាច់ខ្វល់ខ្វាយច្រើនអំពីហិរញ្ញវត្ថុឡើយនៅថ្ងៃអនាគត់។
ប្រភព៖ បរទេស