រុក្ខជាតិ ៦ ប្រភេទ​ ជួយបន្សុទ្ធខ្យល់បានល្អណាស់ ដែលអ្នកគួរតែ​ដាំ​ក្នុង​ផ្ទះ​ ជាពិសេសក្នុងរដូវក្ដៅនេះ

ជាទូទៅរុក្ខជាតិទាំងអស់មិន​ត្រឹម​តែមានសមត្ថភាព​នាំ​មក​នូវ​ពណ៍​បៃតង នឹងសោភ័ណ្ឌភាពស្រស់ស្អាតប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​កាត់​បន្ថយ​កម្ដៅ​នៅរដូវ​ក្ដៅ ជួយបន្សុទ្ធខ្យល់អាកាសបានល្អ​ផង​ដែរ។ ខាងក្រោមនេះ ជារុក្ខជាតិ ៦ ប្រភេទ ដែលអ្នកទាំងអស់គ្នាគួរតែដាំដាក់ក្នុងផ្ទះ៖

ដើម Fern៖ ប្រសិនបើអ្នកដាំរុក្ខជាតិនេះក្នុងរោងចក្រ ក៏ដូចជាក្នុងផ្ទះ វានឹងជួយកាត់បន្ថយវិទ្យុសកម្មពីកុំព្យូទ័រ និងម៉ាស៊ីនព្រីន។ ដើម Ferns អាចដាំដុះនៅក្នុងអាងចិញ្ចឹមត្រី ផើងតូចៗសម្រាប់ដាក់នៅលើតុ ឬបង្អួច យ៉បានយ៉ាងងាយ ហើយរុក្ខជាតិនេះអាចរស់នៅត្រូវការពន្លឺថ្ងៃតិច មិនត្រូវការការថែទាំខ្លាំង ស័ក្តិសមបំផុតសម្រាប់ដាំរដូវក្ដៅ។

ដើម Tiger tongue៖ រុក្ខជាតិប្រភេទនេះ មិន​ត្រឹម​តែ​ស្រស់​ស្អាត​ទេ ថែម​ទាំង​ជួយ​នាំ​យក​ខ្យល់​អាកាស​បរិសុទ្ធ​ទៀត​ផង ជាពិសេស ការ​ដាក់តាំងក្នុង​ផ្ទះ​ ពិត​ជា​នឹង​ជួយ​ឱ្យ​ផ្ទះមានភាពទាក់ទាញ ​ស្រស់​ស្អាត នឹងមានសោភ័ណ្ឌភាពជាង​មុន។

ដើម Jade៖ ដើម Jade ស្លឹកមានទឹកដម និងមានពណ៌បៃតងខ្ចី។ ប្រសិនបើអ្នកបានដាក់ដាំក្នុងផ្ទះ អ្នកគ្រាន់តែស្រោចទឹក ២-៣ ដងក្នុងមួយសប្តាហ៍ ហើយស្ថិតនៅក្រោមលក្ខខណ្ឌត្រឹមត្រូវនិងមានសារធាតុចិញ្ចឹមគ្រប់គ្រាន់រុក្ខជាតិនឹងផ្តល់ផ្កាពណ៌ស។ ​ម្យ៉ាងទៀត ដើម Jade ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​រុក្ខជាតិ​ដែល​នាំ​ទ្រព្យ​សម្បត្តិ​និង​សំណាង​ដល់​ម្ចាស់ បើ​ដើម​ផ្កា​រីក មាន​ន័យ​ថា ម្ចាស់​ហៀប​នឹង​មាន​សំណាង​ច្រើន។

ដើម Burnt leaves៖ រុក្ខជាតិនេះងាយស្រួលដាំ និងមានផ្កាចម្រុះពណ៌ ហើយចំពោះការថែទាំគឺមិនចាំបាច់ស្រោចទឹកច្រើនទេ អ្នកគ្រាន់តែចាំរហូតដល់ដីស្ងួត ទើបអាចបន្ថែមទឹកដល់រុក្ខជាតិក៏បានដែរ។ ប៉ុន្តែ ប្រសិនបើអ្នកភ្លេចស្រោចទឹកពីរបីសប្តាហ៍ រុក្ខជាតិប្រភេទនេះក៏នៅតែមានពណ៌បៃតងដដែល។ ទោះយ៉ាងណាក៏ដោយ ពេល​ដាំ​ត្រូវ​ប្រយ័ត្ន បើ​ក្តៅ​ពេក​ត្រូវ​រំកិល​ដើម​ទៅ​ដាក់​ក្នុង​ម្លប់។

ដើម betel៖ រុក្ខជាតិនេះអាចដាំនៅលើជញ្ជាំង ព្យួរនៅលើយ៉រ និងមានឥទ្ធិពលជីវសាស្រ្តល្អសម្រាប់បរិស្ថាន និងមនុស្ស ដោយសារគ្រាប់របស់វា មានសមត្ថភាពស្រូបយកឧស្ម័នពុល កម្ចាត់ឧស្ម័នបង្កមហារីកមួយចំនួន។ ក្រៅ​ពី​នេះ ដើមរុក្ខជាតិនេះ ក៏​មាន​ឥទ្ធិពល​នាំ​យក​ខ្យល់​ត្រជាក់ដល់​កន្លែង​រស់​នៅ។ រិតតែពិសេស ប្រសិនបើអ្នកដាំវានៅក្នុងអាងចិញ្ចឹមត្រី នោះអ្នកនឹងឃើញឫសរបស់វាស្រស់ស្អាតខ្លាំងណាស់ ហើយវាត្រូវការពន្លឺតិចតួច ការថែទាំមានភាពងាយស្រួល។

ដើម Cactus៖ រុក្ខជាតិនេះច្រើនតែដុះនៅលើដីថ្ម ដីខ្សាច់ស្ងួត កន្លែងដូចជា វាលខ្សាច់ក្តៅ និងស្ងួត។ នេះ​ហើយ​ជា​មូលហេតុ​ដែល​មែក និង​ស្លឹក​របស់​ដើម​រសាត់​ទៅ​ជា​បន្លា បន្សល់​ទុក​តែ​ដើម​ទឹកដម​ប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ cactus ងាយស្រួលដាំដុះ និងថែទាំក្នុងលក្ខខណ្ឌក្នុងផ្ទះផងដែរ ដោយរុក្ខជាតិនេះអាចលូតលាស់បានល្អនៅក្នុងអាកាសធាតុក្តៅខ្លាំង។ ដើម cactus មានទឹកដមធន់នឹងគ្រោះរាំងស្ងួត មិនចាំបាច់ស្រោចទឹកច្រើនពេកទេ។

ប្រភព៖ បរទេស