សូមអញ្ជើញប្រិយមិត្តមកទាយបុគ្គលិកលក្ខណៈ ពីទឹកដប់មួយដប់ដែលអ្នកចូលចិត្ត និងទាក់ទាញភ្នែករបស់អ្នក ហើយរំកិលទៅអានចម្លើយនៅខាងក្រោម ។
បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោជៈ ។
ដបលេខ១៖ អ្នកមានចរិតសុភាពរាបសារ មិនចេះតម្កើងឬក ថែមមិនចូលចិត្តយកខ្លួនបៀតពួកមនុស្សដែលពូកែដ្រាម៉ាត្អូញត្អែរបែបសម្តែងៗឡើយ វាមិនមែនថាអ្នកជាមនុស្សកំសាកទេ ប៉ុន្តែដោយសារតែអ្នកស្រឡាញ់សន្តិភាព មិនចូលចិត្តឈ្លោះជាមួយអ្នកណា ហើយប្រសិនបើជៀសមិនរួច អ្នកនឹងប្រើចិត្តវិទ្យាជាវិធីទន់ភ្លន់ធ្វើឲ្យរឿងគ្រប់យ៉ាងស្ងប់សុខ ដោយមិនចាំបាច់ពាក់មុខយក្សដាក់គ្នាឡើយ ។
ដបលេខ២៖ អ្នកជាមនុស្សស្រស់ស្រាយ មានភាពរួសរាយរាក់ទាក់ មានជំនាញទំនាក់ទំនងល្អ មានមិត្តភក្តិច្រើន មានសមត្ថភាពបង្កើតមិត្តជាមួយមនុស្សគ្រប់ប្រភេទ និងដឹងពីអ្វីដែលត្រូវនិយាយអ្វីដែលមិនត្រូវនិយាយ ថែមទាំងពូកែទាយចិត្តមនុស្សទៀត នោះដោយសារអ្នកជាមនុស្សដែលចូលចិត្តទំនាក់ទំនង ជាមួយមនុស្សថ្មីគ្រប់ពេលវេលា ធ្វើឱ្យអ្នកជាមនុស្សពូកែសង្កេត ត្រូវនឹងជំនាញទំនាក់ទំនងជាចម្បងដូចជា អ្នកលក់ អ្នកទីផ្សារ អ្នកនាំភ្ញៀវ ឬអ្នកធ្វើអត្ថាធិប្បាយ ។
ដបលេខ៣៖ អ្នកគឺជាមនុស្សស្រឡាញ់សេរីភាពនិងអ្វីដែលថ្មី ថែមជាប់ចិត្តនឹងការប្រកួតប្រជែង អ្នកមិនចូលចិត្តធ្វើអ្វីដដែលៗ ម្តងហើយម្តងទៀតដូចជាកង្កែបក្នុងអណ្តូងទេ គោលដៅរបស់អ្នក គឺបើកទំព័រថ្មីនៃជីវិតរាល់ថ្ងៃ អ្នកថែមទាំងមានភាពច្នៃប្រឌិតខ្ពស់ និងមានគំនិតថ្មីៗជាច្រើន ដូច្នេះអ្នកស័ក្តិសមសម្រាប់ការងារផ្អែកលើគំនិត រួមទាំងការងារដែលធ្វើការដោយខ្លួនឯងដូចជា អ្នកនិពន្ធ អ្នកច្នៃប្រឌិតឯករាជ្យ ឬម្ចាស់អាជីវកម្មផ្ទាល់ខ្លួន ។
ដបលេខ៤៖ អ្នកគឺជាមនុស្សដែលមានស្ថិរភាពអារម្មណ៍ខ្ពស់មិនងាយឆេវឆាវ មិនថាស្ថានភាពធ្ងន់ធ្ងរប៉ុណ្ណាទេ អ្នកអាចគ្រប់គ្រងអារម្មណ៍របស់អ្នកបានយ៉ាងល្អ។ អ្នកអាចគ្រប់គ្រងស្ថានភាពបានទាំងអស់ ហើយក៏រៀបចំជីវិតបានយ៉ាងល្អ មានភាពផ្ចិតផ្ចង់ មានការប្រុងប្រយ័ត្ននិងអាចទុកចិត្តបាន ស័ក្តិសមជាមេដឹកនាំដ៏ល្អ បើបានកាន់អាជីវកម្មផ្ទាល់ខ្លួនទៀតកាន់តែឆ្ពោះទៅមុខលឿន ។
ដបលេខ៥៖ អ្នកជាមនុស្សពូកែសង្កេត ចូលចិត្តរៀបចំគ្រប់យ៉ាងឲ្យមានរបៀបរៀបរយ ដឹងពីរបៀបអភិវឌ្ឍខ្លួនឯង និងអ្នកនៅជុំវិញខ្លួនឱ្យកាន់តែប្រសើរឡើងជានិច្ច លើសពីនេះអ្នកថែមទាំងពូកែអានចិត្តមនុស្ស ដឹងថានរណាមានអត្តចរិតបែបណា ស័ក្តិសមនឹងការងារបែបណា? មនុស្សដែលឆ្លាតវាងវៃដូចអ្នកទៅដល់ទីណាក៏បានធ្វើជាមេកើយគេដែរ ព្រោះអ្នកឈ្លាសវៃគិតបានរហ័ស ៕
ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok