យោងទៅតាមគោលគំនិតរបស់ប្រជាជនភាគខាងកើតបង្ហាញថា ប្រជ្រុយនីមួយៗមានអត្ថន័យជាក់លាក់ខ្លាំងណាស់។ ជាពិសេស បុរាណនិយាយថា៖ «ប្រជ្រុយក្នុងដៃ ខ្ចីយកជីវិត» នោះមានន័យថា មនុស្សដែលមានប្រជ្រុយនៅលើដៃភាគច្រើនតែងតែមានជីវិតលំបាក និងអាជីពក៏ជួបការលំបាកដែរ។
គួរបញ្ជាក់ថា យោងតាមការស្រាវជ្រាវ ប្រាប់ឲ្យដឹងថា មិនមែនប្រជ្រុយទាំងអស់សុទ្ធតែនាំសំណាងអាក្រក់ដល់ម្ចាស់នោះទេ វាក៏អាស្រ័យលើទីតាំង លក្ខណៈ និងពណ៌របស់វាផងដែរ។ ខាងក្រោមនេះ ជាទីតាំងប្រជ្រុយមិនល្អមួយចំនួននៅលើដៃដែលអ្នកទាំងអស់គ្នាត្រូវតែប្រយ័ត្ន៖៖
ប្រជ្រុយនៅលើបាតដៃឆ្វេងក្រោមម្រាមដៃចង្អុល៖ ការយល់ឃើញមួយចំនួននិយាយថា អ្នកដែលមានប្រជ្រុយនៅបាតដៃឆ្វេងក្រោមម្រាមដៃចង្អុលជាសញ្ញានៃការខ្ជះខ្ជាយ ជីវិតជួបតែបញ្ហាលំបាក។
ប្រជ្រុយនៅលើបាតដៃក្រោមម្រាមដៃកណ្តាល៖ បើអ្នកមានប្រជ្រុយនៅបាតដៃ ត្រូវបានគេព្យាករណ៍ថា នឹងមានឱកាសអាចរៀបការជាមួយគ្រួសារមានឋានៈដ៏ខ្ពង់ខ្ពស់។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ បុគ្គលដែលមានលក្ខណៈបែបនេះតែងតែមានការពឹងផ្អែក និងមិនអាចបង្កើតអាជីពដោយខ្លួនឯងបានឡើយ។
ប្រជ្រុយនៅលើបាតដៃក្រោមម្រាមដៃនាង៖ តាមនរវិទ្យា បង្ហាញថា មនុស្សដែលមានប្រជ្រុយនៅបាតដៃ ហើយស្ថិតនៅខាងក្រោមម្រាមដៃនាងត្រូវគេព្យាករណ៍ថា នឹងមានបន្ទាត់ស្នេហាពិបាក មិនអំណោយផល។ ឯជំនឿខ្លះទៀតនិយាយថា មនុស្សដែលមានប្រជ្រុយនៅទីតាំងនេះតំណាងឲ្យការលោភលន់ ឬចោរកម្ម។
ប្រជ្រុយនៅលើបាតដៃក្រោមមេដៃ៖ មនុស្សដែលមានប្រជ្រុយនៅក្នុងទីតាំងនេះ ត្រូវបានគេនិយាយថា មានស្នេហាដំបូងតែងតែបែកបាក់គ្នាហើយជួបប្រទះទុក្ខព្រួយជាច្រើនដង។ ប៉ុន្តែ យ៉ាងណាមិញ ប្រសិនបើប្រជ្រុយនេះជាប្រជ្រុយបបូរមាត់ នោះម្ចាស់នឹងមានជីវភាពធូរធារ ដោយមិនខ្វល់ខ្វាយពីការខ្វះខាតលុយកាក់ឡើយ។
ប្រជ្រុយនៅចង្អុលដៃទីមួយជិតមេដៃ៖ មនុស្សដែលមានប្រជ្រុយក្នុងទីតាំងនេះ ត្រូវបានគេព្យាករណ៍ថា នឹងមានការប្រុងប្រយ័ត្នក្នុងជីវិត ដើម្បីការពារគ្រោះថ្នាក់ និងគ្រោះមហន្តរាយភ្លាមៗ។ យ៉ាងណាក្ដី ប្រសិនបើប្រជ្រុយនេះមានពណ៌ក្រហម អ្នកត្រូវយកចិត្តទុកដាក់លើសុខភាពរបស់អ្នក និងជៀសវាងការឈឺ។
ប្រជ្រុយនៅក្នុងបន្ទាត់កណ្តាល (ចង្អុលទៅម្រាមដៃទីបី)៖ តាមនរវិទ្យា អ្នកដែលមានប្រជ្រុយកន្លែងនេះ តែងជួបប្រទះនឹងការបរាជ័យជាច្រើនក្នុងជីវិត។ ពួកគេមានគំនិតអាក្រក់ ចិត្តមិនរហ័សរហួន រហូតធ្វើឲ្យអាជីវកម្មពិបាកនឹងជោគជ័យ។
ប្រភព៖ បរទេស