ផ្អែកលើលទ្ធផលនៃការសិក្សាកន្លងមកលើភាសារាងកាយ វាត្រូវបានគេរកឃើញថា គ្រាន់តែកាយវិការក៏អាចបង្ហាញពីបុគ្គលិកលក្ខណៈរបស់យើងផងដែរ។
សូមជ្រើសរើសរូបភាពនារីតែមួយ ដែលអ្នកគិតថា ជាមនុស្សជោគជ័យបំផុត ហើយបន្ទាប់មកមើលថា តើបុគ្គលិកលក្ខណៈរបស់អ្នកត្រូវនឹងការព្យាករណ៍ផ្លូវចិត្តដែរឬទេ?
បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង ដោយមិនមើលចម្លើយមុន បើមិនដូច្នោះទេ ការទស្សន៍ទាយនឹងត្រូវចាត់ទុកជាមោឃៈ ។
ទី ១៖ ប្រសិនបើអ្នកគិតថា នារីដំបូងគឺជានារីដែលជោគជ័យបំផុតបង្ហាញថា អ្នកជាមនុស្សដែលមានទំនុកចិត្តខ្ពស់ និងត្រៀមខ្លួនដើម្បីដោះស្រាយបញ្ហាប្រឈមថ្មីៗដោយមិនស្ទាក់ស្ទើរ ។
លើសពីនេះ អ្នកក៏ជាមនុស្សម្នាក់ដែលពូកែដោះស្រាយបញ្ហាដែលកើតឡើងដោយភាពវិជ្ជមាន ដោយភាពរីករាយ និងទំនុកចិត្ត។ អ្នកក៏ជាមនុស្សឧស្សាហ៍ព្យាយាមខិតខំធ្វើការ ដើម្បីឱ្យអ្នកដទៃគោរពខ្លួនឯង ហើយក៏ជាមនុស្សដែលចូលចិត្តប្រកួតប្រជែងមិនងាយនឹងចុះចាញ់ទៀតផង ។
ទី ២៖ ប្រសិនបើអ្នកគិតថានារីទី ២ ជោគជ័យបំផុត បង្ហាញថា អ្នកប្រើបេះដូងច្រើនជាងខួរក្បាល នៅពេលធ្វើការសម្រេចចិត្តផ្សេងៗ ដូច្នេះអ្នកជ្រើសរើសផ្លូវដែលសម្លេងក្នុងចិត្តគិតថាល្អបំផុត ជាជាងជឿអ្វីដែលខួរក្បាលរបស់អ្នកប្រាប់អ្នកឱ្យធ្វើ ហើយភាគច្រើនវាក៏ជារឿងត្រឹមត្រូវដែរ។ ក្នុងពេលជាមួយគ្នានេះ អ្នកក៏ជាអ្នកពូកែសង្កេត និងមានវិចារណញាណល្អ ធ្វើឱ្យពិបាកធ្លាក់ក្នុងអន្ទាក់របស់អ្នកដទៃ ។
ទី ៣៖ ប្រសិនបើអ្នកគិតថានារីទី ៣ ជោគជ័យបំផុត បង្ហាញថា អ្នកជាមនុស្សដែលយកចិត្តទុកដាក់ចំពោះព័ត៌មានលម្អិតផ្សេងៗ (គិតច្រើន) មិនបណ្តោយឱ្យរឿងណាមួយកន្លងផុតទៅងាយៗទេ ដូច្នេះអ្នកគឺជាមនុស្សដែលឈរនៅលើហេតុផលខ្ពស់ មុននឹងធ្វើអ្វីមួយអ្នកចូលចិត្តវិភាគឱ្យបានហ្មត់ចត់។ ហេតុនេះហើយ វាត្រូវការពេលវេលាច្រើន ដើម្បីធ្វើការសម្រេចចិត្តប៉ុន្តែការសម្រេចចិត្តរបស់អ្នករមែងត្រឹមត្រូវ។
ទី ៤៖ ប្រសិនបើអ្នកគិតថានារីទី ៤ គឺជោគជ័យបំផុត បង្ហាញថា អ្នកមិនមានមហិច្ឆតាជ្រុលពេកទេ (មិនលោភលន់) ប៉ុន្តែអ្នកដឹងពីសមត្ថភាពផ្ទាល់ខ្លួន ហើយដឹងពីរបៀបដើម្បីទទួលបានជោគជ័យ ។ អ្នកតែងតែខិតខំដើម្បីទៅដល់គោលដៅ ដោយធ្វើឱ្យខ្លួនអ្នកកាន់តែប្រសើរ (Update) ឡើងជារៀងរាល់ថ្ងៃ ជាពិសេសអ្នកជាមនុស្សមានឆន្ទៈ ហ៊ានប្រឈមមុខនឹងបញ្ហាថ្មីៗ ដែលមកដល់ ។ តែអ្នកក៏មិនសូវជាហ៊ានចេញក្រៅតំបន់សុវត្ថិភាពប៉ុន្មានទេ នោះមានន័យថាអ្នកក៏មានការប្រុងប្រយ័ត្នខ្ពស់ណាស់ ៕
ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok