ប្រជ្រុយ​ ៦​ ទីតាំង​នៅ​តំបន់​ឯកជន ធ្វើ​ឱ្យ​មនុស្ស​ស្រី​មានអារម្មណ៍អៀនខ្មាស តែទាក់ទាញសំណាងមានតែមនុស្សស្រឡាញ់ចូលចិត្ត

បើយោងតាម​នរវិទ្យានិយាយថា គ្រប់ស្ត្រី​ទាំងអស់ដែល​មាន​ប្រជ្រុយ​ក្នុងទីតាំងពិសេស​លើរាងកាយដូចខាងក្រោមនេះ ពិតជាមនុស្សមាន​សំណាង និង​នាំ​លាភ​ជ័យចូលដល់ខ្លួន ហើយកត្តាទាំងនេះ​ក៏ជា​អ្វី​ដែល​មិន​មែន​មនុស្សគ្រប់​គ្នា​ត្រូវតែមាន​នោះទេ។ សូមសង្គេតមើល តើអ្នកមានដែរទេ?

ប្រជ្រុយនៅលើទ្រូង៖ ស្រ្តីដែលមានប្រជ្រុយនៅលើដើមទ្រូង តំណាងឱ្យលាភសំណាង និងភាពរុងរឿង ហើយបើស្ត្រីមានប្រជ្រុយនេះនៅចំកណ្តាលនៃការបំបែកនៃដើមទ្រូងក៏ត្រូវបានគេចាត់ទុកថា ជាកំណប់មាសខ្លាំងណាស់។ ម្យ៉ាងទៀត ស្ត្រី​ដែល​មាន​ប្រជ្រុយ​នេះ​ នឹងទទួលបាន​ស្នេហា​អំណោយផល​និង​អាជីព​ជោគជ័យ។ ជាពិសេស បន្ទាប់ពីរៀបការរួច នឹងបានក្លាយជាដៃស្តាំរបស់ស្វាមីនាង ជួយឱ្យជីវិតកាន់តែប្រសើរឡើងលើសដើម។

ប្រជ្រុយនៅលើក្បាលសុដន់៖ ស្ត្រី​ដែល​មាន​ប្រជ្រុយនៅលើក្បាលសុដន់ ​ត្រូវ​បាន​គេ​និយាយ​ថា ​មាន​ជីវិត​អាពាហ៍ពិពាហ៍​ដ៏​សុខសាន្ត និង​ចុះសម្រុង​គ្នាយ៉ាងមានក្ដីសុខខ្លាំងក្នុងជីវិត។ ស្រ្តីដែលមានប្រជ្រុយគឺមានចរិតស្លូតបូត ចេះយោគយល់គ្នា ចេះមើលថែគ្រួសារទាំងសងខាង តែងតែទទួលបានការស្រលាញ់ និងគោរពពីមនុស្សគ្រប់ៗគ្នា។

ប្រជ្រុយនៅក្នុងផ្ចិត៖ ស្រ្តីដែលមានប្រជ្រុយនៅលើផ្ចិតគឺជាប្រផ្នូលដ៏ល្អមួយក្នុងជីវិត ដែលតំណាងឱ្យទ្រព្យសម្បត្តិនិងភាពសម្បូរបែប។ ម្ចាស់​ប្រជ្រុយ​មួយ​នេះ មាន​អាជីព​រឹងមាំ និង​ជីវិត​ស្នេហា​រលូន ហើយក្រោយ​រៀបការ​រួច ស្ត្រី​នឹងមាន​ចិត្ត​ទោល​ចំពោះ​ស្វាមី និង​កូន ថែមទាំង​ទទួល​បាន​ពរជ័យ​ជា​ច្រើនទៀតផង​។

ប្រជ្រុយនៅក្រលៀន៖ ស្ត្រី​មាន​ប្រជ្រុយ​នៅ​ក្រលៀន គឺជា​លក្ខណៈ​ដ៏​ល្អ​មួយ​ ​បង្ហាញ​ពី​ប្រាក់​ ជីវិត​សម្បូរបែប​។ ជាទូទៅ ស្ត្រី​ដែលមានប្រជ្រុយនៅកន្លែងនេះ បើបានរៀបការជា​ភរិយាពិតជាល្អណាស់ ព្រោះ​ចេះ​មើល​ថែ​គ្រួសារ មានការអភិវឌ្ឍន៍អាជីព តំណែង និងសិទ្ធិអំណាចផងដែរ។

ប្រជ្រុយនៅលើភ្លៅខាងក្រោយ៖ បុគ្គល​ដែល​មាន​ប្រជ្រុយ​នៅត្រង់កន្លែងនេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជាមនុស្ស​មាន​ចរិត​ស្លូតបូត អត់ធ្មត់ និង​ឧស្សាហ៍​ព្យាយាម។

ប្រភព៖ បរទេស