យោងតាមអ្នកជំនាញផ្នែកហោរាសាស្ត្របានដំណាលមកថា នៅចន្លោះខែមេសា ដល់ខែមិថុនា ឆ្នាំ ២០២២ គឺមានឆ្នាំជ័យ ៣ ដែលងាយទទួលបានលាភសំណាងធំ អាចមានលុយចូលទាំងដុំ ល្មមអាចក្លាយជាអ្នកមាន ក៏ដូចជាមានឱកាសឡើងឡាន ឡើងផ្ទះថ្មីយ៉ាងងាយ៖
អ្នកកើតឆ្នាំម្សាញ់ - ពស់
អ្នកកើតឆ្នាំម្សាញ់ នឹងជួបសំណាងនឹកស្មានមិនដល់ ឡើងទាំងកេរឈ្មោះ ទាំងទ្រព្យសម្បត្តិ ពោលយីអ៊ុនចាប់បើក តពីចុងខែមេសា រហូតដល់ខែមិថុនា ឬពាក់កណ្តាលឆ្នាំ ២០២២។
មិនថាអ្នកប្រកបរបរអ្វីទេ នឹងដំណើរការទៅរលូន មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ចំណូលនិងចំណេញកើនឡើង អាចឲ្យអ្នកសល់លុយសន្សំច្រើនជាងមុន គុណជា ៥ ជា ១០ ដង។ ទន្ទឹមនេះ បើមនុស្សកើតឆ្នាំម្សាញ់ចេះគ្រប់គ្រង និងរៀបចំផែនការណ៍ចំណាយឲ្យបានល្អ នោះក៏នឹងមានឱកាសកាន់ទ្រព្យធំ នៅពេលដ៏ខ្លីខាងមុខ។
អ្នកកើតឆ្នាំរកា - មាន់
ក្នុងចំណោមឆ្នាំទាំង ១២ សម្រាប់ឆ្នាំដែលមានរាសីល្អជាងគេ គឺអ្នកកើតឆ្នាំរកា ដោយអាចថា ឈានមុខគេហើយនៅផ្នែកយីអ៊ុន។ ពួកគេមានការកើនឡើងខ្លាំង នៅផ្នែកសេដ្ឋកិច្ច ជួយឲ្យជីវភាពផ្លាស់ប្តូរដូចគេបត់ ១៨០ ដឺក្រេ ពីក្រ ទៅមធ្យម ពីមធ្យមទៅមាន ពីមានទៅមានផុតលេខ។
នៅដំណាច់ឆមាសទី ១ នៃចុងខែមិថុនា ២០២២ នេះដែរ មិនថាបញ្ហាអ្វីដែលជួបប្រទះពីដើមឆ្នាំ ក៏នឹងត្រូវបានដោះស្រាយចប់សព្វគ្រប់រួចរាល់ទាំងស្រុង។ អ្នកក៏អាចឆ្លៀតពេលវេលានេះ ពង្រីកអាជីវកម្ម ឲ្យកាន់តែល្អប្រសើរឡើង ហើយអ្នកបម្រើការងារនៅស្ថាប័នណាមួយ នឹងទទួលបានការដំឡើងប្រាក់ខែជាក់ជាមិនខាន។
អ្នកកើតឆ្នាំខាល – ខ្លា
នៅចុងខែមេសា ដល់ពាក់កណ្តាលឆ្នាំ អ្នកកើតឆ្នាំខាល នឹងជួបប្រផ្នូលល្អច្រើន រឿងល្អនឹងកើតឡើងបន្តកន្ទុយគ្នា។ បញ្ហាអ្វី ក៏ស្រាយបាន ក៏មិនជាប់ជំពាក់យូរនោះដែរ ហើយជីវិតនឹងតែងរីកចម្រើនទៅមុខ។
ជាពិសេសនៅអាជីពការងារ បើដាក់គោលដៅហើយ ក៏នឹងសម្រេចដូចបំណងប្រាថ្នា រីឯទាក់ទិនរឿងស្នេហា បើអ្នកអត់គូ ក៏នឹងមានគូមកដល់ ហើយបើអ្នកមានគូស្រាប់ នឹងដូចបានប្រាប់កាលពីលើកមុន គឺកាន់តែល្អូកល្អិនផ្អែមល្ហែមជាងមុន។ ការខិតខំរវាងជីវិតគូ ក៏នឹងឆាប់ជួយឲ្យអ្នកអាចសម្រេចបំណងធំ ក្លាយជាមានផ្ទះថ្មី ឡានថ្មីក្នុងដៃផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក