សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីបើកបៀមួយទៀត មកឲ្យប្រិយមិត្តពិនិត្យមើលទាក់ទងនឹងរឿងបេះដូង តោះសាកល្បងទាំងអស់គ្មា ។
របៀបលេង
1). ត្រូវមានសមាធិធ្វើចិត្តឲ្យស្ងប់គិតពីមនុស្សម្នាក់ ដែលអ្នកចង់ដឹង ។
2). រើសសន្លឹកបៀមួយដែលទាក់អារម្មណ៍របស់អ្នក ។
3). រំកិលទៅអានចម្លើយដែលអ្នកបានរើស ។
សន្លឹកបៀទី 1
អ្នកអត់គូ៖ ប្រយ័ត្នដឹងឮរឿងខ្លះៗពីសង្សារចាស់ ឬអ្នកចាស់ដែលអ្នកនៅតែមានអារម្មណ៍ល្អ វាអាចធ្វើអោយអ្នកមានអារម្មណ៍មិនសប្បាយចិត្ត ព្រោះបើមើលតាមទឹកបៀអ្នកអាចដឹងរឿងរបស់គេទាក់ទងនឹងអ្នកថ្មី ។
អ្នកមានគូមិនច្បាស់លាស់៖ ប្រយ័ត្នការប្រាស្រ័យទាក់ទងមិនយល់គ្នា អ្នកនិយាយមួយបែបគេគិតទៅផ្លូវមួយបែបផ្សេងទៀត ម្ល៉ោះហើយវាអាចបំផ្លាញទំនាក់ទំនងរវាងអ្នកនិងគេដែលត្រូវការថែទាំយ៉ាងពិសេស។
អ្នកមានគូ៖ មានរឿងសំខាន់ក្នុងការសម្រេចចិត្ត វាជាបញ្ហានៃការរៀបចំផែនការសម្រាប់អនាគតក្នុងទំនាក់ទំនងរវាងអ្នកនិងគូស្នេហ៍របស់អ្នក ប្រហែលជាត្រូវប្រើភាពច្បាស់លាស់ច្រើនក្នុងការសម្រេចចិត្ត តែកុំបារម្ភគ្រប់យ៉ាងនឹងរលូន ។
សន្លឹកបៀទី 2
អ្នកអត់គូ៖ អ្នកចាស់ទាក់ទងមក វាប្រហែលជាគេលួចឃ្លាំមើលអ្នកមួយរយៈហើយ គ្រាន់តែមិនហ៊ានទាក់ទងមក ទម្រាំដាច់ចិត្តទាក់ទងមកគិតហើយគិតទៀតៗ ។
អ្នកមានគូមិនច្បាស់លាស់៖ ជាសប្តាហ៍មួយដែលអ្នកនិងគេនឹងមានអារម្មណ៍ល្អចំពោះគ្នាទៅវិញទៅមក មើលទៅមួយរយៈក្រោយនេះស្នេហារបស់អ្នកហាក់មានភាពភ្លឺស្វាង។
អ្នកមានគូ៖ អ្នកនិងមនុស្សជាទីស្រឡាញ់នឹងមានដំណឹងល្អ ប្រហែលជាមានរឿងមួយដែលមិននឹកស្មានដល់កើតឡើង ព្រោះដំណឹងល្អនោះវាគួរតែភ្ញាក់ផ្អើលណាស់ ។
សន្លឹកបៀទី 3
មនុស្សអត់គូ៖ នឹងមានមនុស្សចូលមកជាជម្រើសក្នុងរឿងស្នេហា តែម្នាក់នោះហាក់មិនទាន់ត្រូវចិត្តអ្នកនៅឡើយទេ ងាកទៅខាងណាក៏ជួបតែមនុស្សអាយុស្របាលៗគ្នា ហើយអាចនឹងស្គាល់គ្នាតាមរយៈមិត្តភ័ក្តិណែនាំអ្នកឱ្យស្គាល់គ្នា។
អ្នកមានគូមិនច្បាស់លាស់៖ វាជាសប្តាហ៍ដែលអ្នកប្រហែលជាចង់ដើរចេញពីមនុស្សម្នាក់នេះ ដោយសារតែអ្នកប្រហែលជាមានអារម្មណ៍ថា ក្តីស្រឡាញ់ដែលផ្តល់និងទទួលវាមើលទៅមិនស្មើគ្នា តែទោះជាយ៉ាងណាក៏ដោយវាហាក់ដូចជាអ្នកមិនអាចបន្តទៅមុខបានទេ ព្រោះចុងក្រោយអ្នកនឹងហត់នឿយ ។
អ្នកមានគូ៖ ក្រុមគ្រួសារនឹងចូលមកមានតួនាទីក្នុងទំនាក់ទំនងរវាងអ្នកនិងគូស្នេហ៍ ដូចមានការពិភាក្សាគ្នាយ៉ាងម៉ឺងម៉ាត់ ព្រោះគ្រួសារអាចរំពឹងអ្វីមួយនៅក្នុងទំនាក់ទំនងរវាងអ្នក និងគូស្នេហ៍ ។
សន្លឹកបៀទី 4
អ្នកអត់គូ៖ មានការសិក្សាមើលចិត្តគ្នាជាមួយអ្នកនៅជិតខ្លួន ឬអាចមានអ្នកជិតស្និទ្ធណែនាំឲ្យមនុស្សម្នាក់ឲ្យស្គាល់ គ្រប់យ៉ាងនឹងដំណើរការទៅយ៉ាងល្អ តែយ៉ាងណាអ្នកគួររក្សាការសម្ងាត់នេះសិនទៅកុំទាន់អាលប្រកាសប្រាប់គេឯង ។
អ្នកមានគូមិនច្បាស់លាស់៖ ប្រយ័ត្ននឹងមានការមិនទុកចិត្តគ្នាក្នុងទំនាក់ទំនងកើតឡើង ពីដំបូងវាអាចជារឿងតូចតាច តែបើចេះតែបណ្តោយតាមខ្យល់អាចមានបញ្ហារយៈពេលយូរ ត្រូវប្រើហេតុផលនិយាយគ្នាដោយសន្តិវិធី។
អ្នកមានគូ៖ អ្នកប្រហែលជាត្រូវប្រយ័ត្ននឹងការមិនទុកចិត្តក្នុងទំនាក់ទំនងរវាងអ្នកនិងគូស្នេហ៍ ក្នុងអំឡុងពេលនេះអ្នកនិងគូស្នេហ៍អាចទាក់ទងគ្នាបានតិច អ្នកត្រូវតែគាំទ្រទំនាក់ទំនងមួយនេះឱ្យបានច្រើន ៕
ប្រភព៖ horosociety ប្រែសម្រួល៖ Knongsrok