សួស្តីប្រិយមិត្តប្រុសស្រីនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងមកពិនិត្យមើលវិថីជីវិតរបស់អ្នក តាមរយៈការជ្រើសរើសចិញ្ចៀនវេទមន្តមួយដែលអ្នកចូលចិត្ត ហើយមើលចម្លើយខាងក្រោម ។
ចិញ្ចៀនទី 1៖ អ្នកគឺជាមនុស្សម្នាក់ដែលត្រូវការភាពឯកជន ហើយចង់បានសេរីភាព ធ្វើអ្វីៗតាមចំណង់ចំណូលចិត្តខ្លួនឯង នេះគឺជាអ្វីដែលអ្នកចង់បាន លើសពីនេះអ្នកមិនចូលចិត្តធ្វើអ្វីបញ្ច្រាស់នឹងបេះដូងខ្លួនឯងទេ ព្រោះអ្នកចង់មានភាពឯករាជ្យ និងចចេសរឹងរូស។ តែអ្នកមិនចូលចិត្តការឈ្លោះប្រកែកគ្នា ក៏មិនចូលចិត្តភាពវឹកវរដែរ អ្នកចង់ជ្រើសរើសផ្លូវដើរដោយខ្លួនឯង ដោយមិនចូលចិត្តឲ្យនរណាមកបង្ខិតបង្ខំទេ។
ចិញ្ចៀនទី 2៖ អ្នកឱ្យតម្លៃសន្តិភាពនៅគ្រប់ផ្នែកទាំងអស់នៃជីវិត អ្នកអាចចំណាយពេលច្រើនតែម្នាក់ឯងដោយមិនមានអារម្មណ៍ឯកោឡើយ ព្រោះផ្លូវដែលអ្នកចូលចិត្តគឺភាពស្ងប់ស្ងាត់ និងសន្តិភាព។ អ្នកចង់ស្រូបយកខ្យល់ធម្មជាតិ ដោយមិនចង់នៅក្រោមការគ្របដណ្ដប់របស់នរណាម្នាក់ឡើយ ម្យ៉ាងវិញទៀតបើទោះបីជាអ្នកមិនចូលចិត្តភាពវឹកវរក៏ដោយ ប៉ុន្តែអ្នកពិតជាចូលចិត្តការប្រាស្រ័យទាក់ទងល្អជាមួយមនុស្សជុំវិញខ្លួនណាស់ អ្នកឱ្យតម្លៃលើភាពស្មោះត្រង់ និងមានទំនាក់ទំនងយ៉ាងជ្រាលជ្រៅជាមួយអ្នកដែលចូលមកក្នុងជីវិត ។
ចិញ្ចៀនទី 3៖ អ្នកជាមនុស្សមានមន្តស្នេហ៍ ចូលចិត្តការជួបជុំ ចូលចិត្តក្លាយជាផ្នែកមួយនៃសង្គម ហើយក៏ចូលចិត្តសាកល្បងអ្វីដែលថ្មីៗដែរ ផ្លូវដែលអ្នកចង់បានគឺជាផ្លូវដែលពោរពេញដោយភាពរីករាយ និងស្រស់ស្អាតថែមទាំងមានគោលដៅច្បាស់លាស់ផងដែរ។ ទោះយ៉ាងណា ថ្វីត្បិតអ្នកជាមនុស្សចូលចិត្តសប្បាយក៏ពិតមែន តែអ្នកមិនមែនជាមនុស្សល្ងង់ទេ អ្នកមានស្មារតីឈ្លាសវៃ តាមទាន់មនុស្សដែលប្រុងនឹងខ្សែលើទៀតផង ។
ចិញ្ចៀនទី 4៖ អ្នកនឹងឆ្ពោះទៅមុខជានិច្ច ទោះបីនៅលើផ្លូវដែលអ្នកមិនធ្លាប់ដើរពីមុនមកក៏ដោយ អ្នកនឹងដើរមុខមុននឹងដឹងពីអ្វីដែលអ្នកនឹងជួប នៅពេលក្រោយ ហើយផ្លូវដែលអ្នកចូលចិត្តតែងតែជាផ្លូវដែលអ្នកមិនធ្លាប់ស្គាល់និងគួរឱ្យខ្លាច ដោយសារតែអ្នកតែងតែចាប់អារម្មណ៍ចំពោះដំណើរផ្សងព្រេង ទោះអ្នកមិនដឹងថាអ្វីនឹងកើតឡើងនៅផ្លូវខាងមុខក៏ដោយ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ វាច្រើនតែជាផ្លូវដែលមានប្រសិទ្ធភាពសម្រាប់មនុស្សដូចអ្នក អ្នកគឺជាមនុស្សម្នាក់ដែលចូលចិត្តស្វែងយល់អ្វីដែលថ្មីៗ អ្នកចង់ប្រើពេលវេលារបស់អ្នកឱ្យបានច្រើនបំផុតនៅក្នុងពិភពលោកនេះ ។
ចិញ្ចៀនទី 5៖ អ្នកជាមនុស្សដែលមានការគោរពខ្លួនឯងខ្ពស់ អ្នកគឺជាមនុស្សដែលមានចិត្តល្អ ហើយមានចិត្តសប្បុរសចំពោះអ្នកដទៃ អ្នកតែងតែគិតមុននិយាយ មិនចេះតែនិយាយប៉ប្លិចប៉ប្លូចឡើយ ប៉ុន្តែពេលខ្លះមនុស្សដូចអ្នកក៏ពិបាកយល់ដែរ ជួនកាលអ្នកគឺជាមនុស្សដែលមើលទៅរីករាយណាស់ តែពេលខ្លះអ្នកក៏ជាមនុស្សដែលមើលទៅស្ងប់ស្ងៀម ងងឹតស្លុបគួរឲ្យខ្លាច អ្នកជាមនុស្សឈ្នះគ្រប់យ៉ាង ចាញ់តែម្យ៉ាងគឺអារម្មណ៍ខ្លួនឯង ។
ចិញ្ចៀនទី 6៖ អ្នកគឺជាមនុស្សស្នេហាសន្តិភាព រីករាយនឹងភាពសាមញ្ញ និងពេញចិត្តនូវអ្វីដែលខ្លួនឯងមាន អ្នកតែងតែមានអារម្មណ៍ល្អ ត្រជាក់ និងមិនចូលចិត្តការរំខានទេ ព្រោះផ្លូវដែលអ្នកចង់បានគឺភ្លឺស្វាងហើយរីករាយ អ្នកមិនចង់នាំខ្លួនឯងឲ្យធ្លាក់ចូលទៅក្នុងស្ថានភាពលំបាក ឬដំណើរផ្សងព្រេងឡើយ ព្រោះអ្នកគិតថាជីវិតរបស់អ្នកឆ្លងកាត់មកគ្រប់គ្រាន់ហើយ អ្នកមិនចង់រស់នៅជាមួយបញ្ហាទៀតទេ អ្នកគឺជាមនុស្សដែលមានស្ថេរភាព និងយកចិត្តទុកដាក់លើទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន ហើយមើលឃើញពិភពលោកតាមរបៀបជាក់ស្តែង។
ចិញ្ចៀនទី 7៖ ប្រសិនបើអ្នកអាចជ្រើសរើសបាន អ្នកចូលចិត្តធ្វើដំណើរតែម្នាក់ឯង ដោយសារតែអ្នកចូលចិត្តសង្កេត គិត និងវែកញែកអ្វីដែលចូលមកក្នុងចិត្តរបស់អ្នក ហើយផ្លូវសូឡូគឺជាផ្លូវដែលអ្នកគិតថាស័ក្តិសមបំផុតសម្រាប់អ្នក។ ក្នុងនោះបើទោះជាមានអ្នកចូលរួមដំណើរក៏ដោយ ក៏អ្នកនៅតែត្រូវការពេលវេលាខ្លះដើម្បីសម្រាកខួរក្បាលតែឯកឯងដែរ ទន្ទឹមនឹងនោះអ្នកក៏ជាមនុស្សមានចិត្តមុតស្រួច មើលពិភពលោកតាមរបៀបមួយផ្សេងទៀត ហើយអ្នកដទៃអាចនឹងទទួលបានគំនិតល្អពីការគិតរបស់អ្នកដែរ ។ ម្យ៉ាងវិញទៀត បើទោះជាអ្នកមានពិភពឯកជនខ្ពស់ក៏ដោយ តែអ្នកក៏ចេះយល់ចិត្តអ្នកដទៃដែរ អ្នកមិនមែនជាមនុស្សឆ្មើងឆ្មៃទេ
ប្រភព៖ Knongsrok