សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះរបស់អ្នកទៀតហើយ តាមរយៈការជ្រើសរើសផ្កាមួយប្រភេទដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។
1. ផ្កាលីលី៖ បង្ហាញថាអ្នកជាមនុស្សចូលចិត្តចូលសង្គម មានមិត្តច្រើន ជាមនុស្សដែលមានទំនាក់ទំនងល្អជាមួយអ្នកដទៃ ចូលចិត្តរស់នៅជុំញាតិមិត្តបងប្អូនអ៊ូអរ ។
2. ផ្កាជើប័ររ៉ា៖ មើលពីសំបកក្រៅអ្នកអាចមើលទៅដូចជាមនុស្សដែលមានទំនុកចិត្តលើខ្លួនឯងខ្ពស់ មានជំនឿចិត្តខ្លាំងចំពោះថាអ្វីដែលគិតហើយដឹងតែបានសម្រេច មើលាទៅដូចជាអង់អាចណាស់ តែតាមពិតក្នុងជម្រៅចិត្តរបស់អ្នកគឺជាមនុស្សពូកែអន់ចិត្ត និងងាយប៉ះទង្គិចផ្លូវចិត្តណាស់ ជាមនុស្សលួចង៉ក់ងដោយសម្ងាត់
3. ផ្កាកូឡាប ៖ ជាមនុស្សមានចរិតក្រអឺតក្រទម ព្រងើយកន្តើយ ដូចមិនចេះខ្វល់ខ្វាយនរណាក្រៅពីខ្លួនឯង តែអ្នកដឹងបានដឹងថាតាមពិតអ្នកគឺជាមនុស្សចេះគិតគូរខ្លាំងណាស់ គ្រាន់តែមិនចូលចិត្តបង្ហាញឲ្យនរណាម្នាក់ឃើញ ទើបអ្នកត្រូវសាងខែលដើម្បីបិទបាំងខ្លួនឯង។
4 ផ្កាខារនេសិន ៖ អ្នកមិនមែនជាមនុស្សរឿងច្រើនទេ មិនថានៅជាមួយនរណា អ្នកតែងតែអាចធ្វើអោយគេមានអារម្មណ៍ធូរស្រាល មិនចេះប្រកាន់ច្រើម ចេះសប្បាយចិត្តជាមួយអ្វីដែលខ្លួនធ្វើនិងគិត ។
5 ផ្កាចំប៉ី ៖ មើលពីសំបកក្រៅអ្នកដូចជាមនុស្សម្នាក់ហ្មតចតបន្តិច កម្រនឹងឱនក្បាលឲ្យនរណាម្នាក់ណាស់ តែអ្នកស្គាល់ច្បាស់ទើបដឹងថា ចរិតធម្មជាតិពិតរបស់អ្នកគឺសប្បុរសណាស់ ជាមនុស្សចិត្តបុណ្យ គ្រាន់តែអ្នកមិនងាយទុកចិត្តនរណាម្នាក់ងាយៗឡើយ ។
6. ផ្កាឈូក ៖ អ្នកជាមនុស្សស្ងប់ស្ងាត់ មានប្រាជ្ញា ឈ្លាសវៃ ទន់ភ្លន់ ស៊ីជម្រៅ មានហេតុផលច្រើនជាងប្រើអារម្មណ៍ មានចរិតនឹងធឹង រឹងមាំ ចូលចិត្តភាពស្ងប់ស្ងាត់ ហើយពេលខ្លះចូលចិត្តនៅម្នាក់ឯង ថែមមានឆន្ទៈជួយអ្នកដ៏ទៃដោយស្ម័គ្រចិត្តនិងសប្បុរសធម៌ទៀតផង ។
7 ផ្កាអ័រគីដេ៖ អ្នកជាមនុស្សមានរសនិយមខ្ពស់ ចូលចិត្តរបស់របរប្រណិតៗ មានតម្លៃមានមន្តស្នេហ៍ មានមនោសញ្ចេតនាខ្ពស់ ពូកែង៉ក់ង ពិបាកយល់ចិត្តបន្តិច តែបើបានស្រលាញ់នរណាហើយ នឹងស្រលាញ់អស់ពីចិត្ត ។
8 ផ្កាឈូករ័ត្ន ៖ អ្នកមនុស្សមានអារម្មណ៍ស្រស់បំព្រង ចូលចិត្តសប្បាយ ចូលចិត្តភាពភ្លឺស្វាង មិនធុញនឹងការដើរលេង ឬពិធីជប់លៀងសប្បាយៗឡើយ ហើយបើបាននៅជាមួយមិត្តជិតស្និទ្ធនឹងក្លាយជាមនុស្សដែលពូកែកំប្លុកកំប្លែងទៀតផង ៕
ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok