នៅក្នុងរូបភាពដែលមានរបស់លម្អខ្លួន ចំនួន ៦ តើអ្នកពេញចិត្តមួយណាជាងគេ? ការជ្រើសរើសមួយរបស់អ្នក អាចទម្លាយឲ្យឃើញនូវអ្វីដែលជាខ្លួនអ្នក អត្តចរិត/បុគ្គលិកលក្ខណៈ និងរឿងរ៉ាវមួយចំនួនទៀតពីធម្មជាតិ ដែលសូម្បីតែអ្នកខ្លួនឯងផ្ទាល់ពេលខ្លះពុំបានចាប់អារម្មណ៍។
១) រ៉ូប
អ្នកជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់ និងយកចិត្តទុកដាក់ទៅលើគោលដៅដែលចង់សម្រេចឲ្យបាន។ អ្នកព្រមលះបង់គ្រប់យ៉ាងទាំងកម្លាំងកាយចិត្ត ដើម្បីគោលដៅដ៏ធំក្នុងជីវិត ដែលមនុស្សមួយចំនួនគេគិតថាមិនអាចទៅរួច។
ជាងនេះរាល់យោបល់និងគំនិតរបស់អ្នក តែងតែត្រូវបានគេទទួលស្គាល់ ហើយមនុស្សជុំវិញខ្លួនរមែងចូលចិត្តស្តាប់ និងយកទៅអនុវត្តតាម។
២) ស្បែកជើង
អ្នកជាមនុស្សឯករាជ្យ និងចូលចិត្តសម្រេចកិច្ចការងារអ្វីដោយឯកឯង។ អ្នកមិនចូលចិត្តមានមនុស្សនៅជុំវិញខ្លួនច្រើននោះទេ ព្រោះពេលខ្លះគិតថា វាជាការរំខានទៅវិញ។
អ្នកជាមនុស្សមានមហិច្ឆតាខ្ពស់ ហើយមិនងាយធ្វើអ្វីឲ្យខាតកម្លាំង ខាតពេលវេលាឥតប្រយោជន៍ឡើយ។ ក្នុងការសម្រេចកិច្ចការងារអ្វីមួយ អ្នកធ្វើឥតឈប់ប្រៀបបានដូចជាម៉ាស៊ីន ដែលពេលថ្ងៃមិនគ្រប់ ទៅបង្រ្គប់ពេលយប់បន្ថែម សឹងតែមិនចង់រកពេលសម្រាកសម្រាប់ខ្លួនឯង។
៣) ខោខ្លី
អ្នកជាមនុស្សដែលផ្សារភ្ជាប់ទៅអតីតកាល និងការចងចាំដែលអ្នកធ្លាប់បានឆ្លងកាត់។ អតីតកាលទាំងនោះ ពេលខ្លះក៏ធ្វើឲ្យរាំងស្ទះដំណើរជីវិតរបស់អ្នក តែខ្លះក៏ជាហេតុផលជំរុញឲ្យអ្នកដើរទៅមុខបន្តទៀតបាន។
អ្នកជាមនុស្សដែលមានការគិតនិងយល់ឃើញលក្ខណៈបុរាណ ហេតុនេះហើយនាំឲ្យការសម្រេចចិត្តខ្លះវាមើលទៅពុំបានបង្កើតក្តីសុខដល់ខ្លួនឯង។ ចូរចាកចេញទៅរកតំបន់ដ៏ស្រស់បំព្រងមួយនៃជីវិត និងមើលឃើញពិភពថ្មីមួយទៀត។
៤)ខ្សែក
ជាមនុស្សដែលបារម្ភពីសុខភាពខ្លាំងជាងមនុស្សទូទៅ ហើយរិះរកសុខុមាលភាពនៃជីវិតជានិច្ច។ អ្នកជាមនុស្សដែលមិនសូវចេះនិយាយ និងបង្ហាញអារម្មណ៍នោះទេ ប៉ុន្តែគ្រប់យ៉ាងគឺអ្នកបានមើលឃើញ បានដឹងរួចហើយ គ្រាន់តែចូលចិត្តលាក់ទុក។ ប្រភេទមនុស្សនេះក៏មានការអត់ធ្មត់ខ្ពស់ បើទោះបីស្ថិតក្នុងបញ្ហាណា ក៏ចេះរក្សាចិត្ត និងរំងាប់ចិត្តខ្លួនឯងបានដែរ។
៥) វ៉ែនតា
ជាមនុស្សដែលមានតម្លាភាព ហើយតែងតែនិយាយនូវអ្វីដែលអ្នកគិត ដោយមិនចេះពុតត្បុត ហើយចូលចិត្តនិយាយត្រង់ៗ។ ប៉ុន្តែក្នុងកាលៈទេសៈខ្លះអ្នកពិបាកនឹងទប់ចិត្តខ្លាំងណាស់ រហូតដល់ជ្រុលទាំងបង្ហាញពីភាពទន់ខ្សោយរបស់ខ្លួនឯង នៅនឹងមុខអ្នកដទៃ តែពេលខ្លះវាក៏បានទទួលទំនុកចិត្តនិងការលើកទឹកចិត្តពីមជ្ឈដ្ឋានជុំវិញខ្លួនជារឿយៗផងដែរ។
៦) កាបូប
ជាមនុស្សដែលមានភាពរួសរាយអំណោយទានពីធម្មជាតិ ហើយអ្នកចូលចិត្តរុករកអ្វីដែលថ្មី។ ជីវិតរបស់អ្នក គឺមិនចេះខ្វល់ពីថ្ងៃស្អែកនោះទេ ដឹងត្រូវសប្បាយនូវអ្វីដែលកំពុងមាន ហើយប្រើប្រាស់ពេលវេលានោះដើម្បីទាញប្រយោជន៍មានតម្លៃពីវា និងមិនចេះទុកពេលចោល៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក