សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះ តាមរយៈការជ្រើសរើសដាវទិព្វមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។
ដាវទិព្វទី 1
អ្នកគឺជាមនុស្សដែលតែងតែមានអារម្មណ៍សកម្មជានិច្ច ជីវិតរបស់អ្នកពោពេញទៅដោយសកម្មភាពលោតផ្លោះ អ្នកមិនចូលចិត្តរស់នៅតាមទម្លាប់ចាស់ដដែលៗដូចកង្កែបក្នុងអណ្តូងទេ ជីវិតរបស់ត្រូវតែសកម្ម ត្រូវតែរស់រវើកគ្រប់ពេល ។ លើសពីនេះអ្នកចូលចិត្តដំណើរផ្សងព្រេងបំផុត ជាមួយនឹងទម្លាប់មិនចង់នៅនឹងកន្លែងដដែល ធ្វើឱ្យអ្នកជាមនុស្សដែលមានចំណេះដឹងច្រើន ឲ្យតែឆ្ងល់ដឹងតែពុះពាររកចម្លើយភ្លាម អ្នកថែមជាមនុស្សដែលធ្វើការសម្រេចចិត្តបានលឿនទៀតផង តែកុំឃើញអ្នករស់រវើកបែបនេះ តាមពិតអ្នកជាមនុស្សចេះឱនលំទោនដឹងចាស់ដឹងទុំណាស់ មិនមែនចេះតែប៉ាតណាប៉ាតណីទេ ។
ដាវទិព្វទី 2
អ្នកជាមនុស្សត្រង់កម្រិត 100% ជាមនុស្សនិយាយពិតធ្វើពិតហើយស្មោះត្រង់ខ្លាំង ថែមប្រើការស្រលាញ់ដោយបេះដូងស្មោះសរទៀតផង នោះដោយសារតែអ្នកតែងតែជឿជាក់លើសភាវគតិដំបូងរបស់អ្នក ហើយភាគច្រើន លទ្ធផលគឺត្រឹមត្រូវស្ទើរគ្រប់ការប៉ាន់ស្មានទៀតផង ប៉ុន្តែមានពេលខ្លះអ្នកក៏មានភាពស្ទាក់ស្ទើរក្នុងការសម្រេចចិត្តក្នុងរឿងធំៗដែរ នោះក៏ព្រោះតែអ្នកខ្លាចបរាជ័យ គ្រប់យ៉ាងវាត្រូវការពេលយូរដើម្បីគិត ឬត្រូវការអ្នកប្រឹក្សាដើម្បីណែនាំ ប៉ុន្តែប្រសិនបើអ្នកបានកំណត់គោលដៅហើយ ទោះលំបាកប៉ុណ្ណាក៏អ្នកនឹងធ្វើរហូតដល់ជោគជ័យដែរ។
ដាវទិព្វទី 3
អ្នកជាមនុស្សឆ្លាតមានការគិតរហ័ស និងការដោះស្រាយបញ្ហាបានល្អ ជាមនុស្សដឹងទាន់ហេតុការណ៍ពូកែសង្កេត ពេលខ្លះគិតអ្វីរាងភ្លឹកៗធ្វើឱ្យអ្នកជុំវិញខ្លួនយល់ថាអ្នកជាមនុស្សម៉ឺងម៉ាត់ពិបាកចូលក្បែរ ប៉ុន្តែតាមពិតអ្នកជាមនុស្សចិត្តបុណ្យណាស់ មិនដែលឫកដាក់នរណាម្នាក់ឡើយ ភាគច្រើនអ្នកចូលចិត្តឲ្យគេស្វាគមន៍មុន នោះមិនមែនដោយសារតែអ្នកក្រអឺតក្រទមទេ គ្រាន់តែអ្នកមិនសូវពូកែរឿងនាំគេនិយាយ តែបើបានចាប់ផ្តើមនិយាយដឹងតែបែកពពុះមាត់ ។
ដាវទិព្វទី 4
អ្នកគឺជាមនុស្សដែលមានថាមពលវិជ្ជមានច្រើន និងមានភាពជាអ្នកដឹកនាំខ្ពស់ មានអារម្មណ៍វិនិច្ឆ័យ និងអំណាចឆន្ទានុសិទ្ធិមុតជាងកន្ត្រៃទៅទៀត ភាគច្រើនអ្នកនឹងត្រូវបានចាត់តាំងជាអ្នកណែនាំ ដែលមនុស្សជាច្រើនចូលចិត្តសុំជំនួយ ហើយអ្នកក៏មិនដែលចិត្តចង្អៀតក្នុងការចែករំលែកការជួយដល់មនុស្សគ្រប់គ្នាទេ រហូតពេលខ្លះអ្នកត្រូវមកអង្គុយកើតទុក្ខថា ខ្លួនឯងគិតតែជួយដោះស្រាយបញ្ហាអ្នកដទៃឡើងភ្លេចឆ្នាំងបាយខ្លួនឯងទៅទៀត ៕
ប្រភព៖ បរទេស /កែសម្រួលដោយ Knongsrok