ជ្រើស​លេខ​គ្រាប់​ឡុកឡាក់ តើ​អ្នក​នឹង​ទទួល​បាន​អំណោយ​ធំ​អ្វី នៅ​ឆ្នាំ ២០២២?

តាម​រយៈ​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត​មួយ​នេះ យើង​សូម​ឲ្យ​អ្នក​ជ្រើសរើស​នូវ​លេខ​គ្រាប់​ឡុកឡាក់​ពី ១ ដល់ ៦ ហើយ​នឹង​បង្ហាញ​ចម្លើយ​ទៅ​វិញ អំពី​អំណោយ​ដ៏​ធំ​ប្រចាំ​ឆ្នាំ ២០២២ ដែល​អ្នក​នឹង​ទទួល​បាន៖

លេខ ១ – សេចក្តីស្រលាញ់

1

អ្នក​នឹង​ទទួល​បាន​ការ​ស្រលាញ់​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ជាង​មុន​បន្ថែម​ទៀត​ពី​ដៃ​គូ ពី​មិត្តភក្តិ ពី​អ្នក​ជិតស្និទ្ធ​ក្បែរ​ខ្លួន នៅ​ឆ្នាំ​ ២០២២ នេះ។ អាច​មក​ពី​មូលហេតុ​អ្វី​មួយ ដែល​នាំ​ឲ្យ​អំណោយ​នេះ​កើត​ឡើង​មក​លើ​អ្នក ដូច្នេះ​សូម​រីករាយ​នឹង​ពេលវេលា​ទាំង​អស់​នោះ​ផង។

លេខ ២ – សម្រស់

អ្នក​នឹង​ទទួល​បាន​សម្រស់​ស្រស់​ស្អាត​ជាង​មុន ហើយ​បើ​សួរ​វា​កើត​ឡើង​ដោយសារ​អ្វី? កត្តា​សំខាន់ គឺ​សេចក្តីសុខ​ផ្លូវ​ចិត្ត ដែល​នៅ​ឆ្នាំ ២០២២ នេះ បញ្ហា​ស្រ្តេស​ធុញថប់ នឹង​មាន​តិចតួច​បំផុត មិន​ដូច​ឆ្នាំ​ទៅ​ទៀត​ឡើយ។

លេខ ៣ – ដំណើរ​កម្សាន្ត

ដំណើរ​កម្សាន្ត​លំហែ​អារម្មណ៍​ខ្នាត​ធំ​មួយ អាច​ជាមួយ​មនុស្ស​ជា​ទី​ស្រលាញ់ ឬ​ជាមួយ​ក្រុម​គ្រួសារ នឹង​កើត​ឡើង​នៅ​ពាក់​កណ្តាល ឬ​អាច​ជា​ល្បាក់​ចុង​ឆ្នាំ។ វា​ជា​បទពិសោធន៍​ថ្មីសន្លាង​សម្រាប់​អ្នក ហើយ​ក៏​ជា​ពេលវេលា​រីករាយ​បំផុត ជា​ការ​លើក​ទឹកចិត្ត និង​សង​ខ្លួន​ឯង​នូវ​អ្វី​ដែល​បាន​ខិតខំ​អស់​រយៈ​ពេល​ជា​យូរ​មក​នេះ។

លេខ ៤ - លុយកាក់

2

អ្នក​នឹង​ទទួល​បាន​អំណោយ​ផ្នែក​លុយ​កាក់​ធំ​បំផុត​មួយ​សម្រាប់​ឆ្នាំ ២០២២ ដែល​សមល្មម​អាច​ឲ្យ​អ្នក​មាន​លុយ​គ្រប់គ្រាន់​ក្នុង​ការ​ទៅ​ទិញ​បាន​ផ្ទះ​ថ្មី ឬ​ឡាន​ថ្មី ឬ​បុគ្គល​ខ្លះ​ទៅ​យក​លុយ​នោះ ទៅ​ពង្រីក​អាជីវកម្ម​ឲ្យ​កាន់​តែ​ធំ​ជាង​មុន​បន្ថែម​ទៀត។

លេខ ៥ – សមាជិក​ថ្មី

ក្នុង​គ្រួសារ​អ្នក នឹង​ទទួល​បាន​សមាជិក​ថ្មី នៅ​ឆ្នាំ ២០២២ បើ​មិន​ជា​កូន ក៏​ជា​ក្មួយ ឬ​សាច់​ញាតិ​ជិតដិត​នឹង​អ្នក​ផង​ដែរ។ អ្នក​នឹង​មាន​ការ​យក​ចិត្ត​ទុក​ដាក់ ស្រលាញ់​ការពារ​សមាជិក​ថ្មី​នោះ​ខ្លាំង​បំផុត។

លេខ ៦ – ការងារ​ថ្មី

បើ​អ្នក​ស្ថិត​នៅ​កន្លែង​ការងារ​ល្អ​មួយ​ហើយ នោះ​នឹង​ទទួល​បាន​មុខ​តំណែង​ថ្មី តែ​បើ​នៅ​កន្លែង​ដែល​មាន​បញ្ហា ក៏​កុំ​បារម្ភ ព្រោះ​ទេពកោសល្យ និង​សមត្ថភាព​របស់​អ្នក អាច​ទាញ​ឲ្យ​អ្នក​រក​បាន​ការងារ​ថ្មី ដែល​បាន​ប្រយោជន៍​ល្អ​ជាង​កន្លែង​ចាស់​នោះ​ទៅ​ទៀត។ បើ​ជា​អ្នក​រកស៊ី​វិញ នឹង​ទទួល​បាន​ឱកាស​ពង្រីក​អាជីវកម្ម ឬ​បំបែក​សាខា​ថ្មី​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក