ភាពនឿយហត់ ទាំងផ្លូវកាយនិងចិត្ត ក៏រំលងផុតអស់ត្រឹមតែប៉ុណ្ណឹង ហើយចន្លោះថ្ងៃទី ១៩,២០ និង ២១ មេសាខាងមុខ ជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ នឹងត្រលប់មកឡើងខ្ពស់ត្រដែត ដូចទេវតាចាប់បត់ ១៨០ ដឺក្រេ៖
អ្នកកើតឆ្នាំខាល – ខ្លា
រមែងជាមនុស្សមានភាពរឹងមាំ សម្រេចចិត្តអ្វីគិតដោយល្អិតល្អន់ ធ្វើអ្វីក៏ប្រើវិចារណញ្ញាណពោរពេញដោយភាពច្នៃប្រឌិត។ បុគ្គលនេះ ពូកែខាងគ្រប់គ្រងហិរញ្ញវត្ថុ បើចាយធំ ក៏រកមកវិញបានធំដែរ ហើយអនាគតអាចក្លាយជាអ្នកដឹកនាំដ៏មានមុខមានមាត់ម្នាក់។
ក្នុងរយៈពេល ៣ ថ្ងៃទៅមុខ ចន្លោះ ១៩,២០ និង ២១ មេសា តាមហោរាសាស្រ្តមើលឃើញថា អ្នកកើតឆ្នាំខាល នឹងមានលាភសំណាងធំ ក្នុងអាជីពការងារ ក៏ដូចជាការរកស៊ី។ ការដើរទៅផ្លូវឆ្ងាយ ក៏នឹងបានលាភធំ អាចនាំចំណូលត្រលប់មកផ្ទះវិញ។ សេចក្តីសុខផ្លូវកាយនឹងមានច្រើន មិនសូវហត់នឿយខ្លាំងដូចពេលមុនទៀតឡើយ រីឯសេចក្តីសុខផ្លូវចិត្ត ក៏អស់កង្វល់ព្រោះចំណូលចូលគុណទ្វេ។
អ្នកកើតឆ្នាំមមែ - ពពែ
រមែងជាមនុស្សមានចរិតស្លូតបូត មានភាពរួសរាយរាក់ទាក់ ហើយទៅណាមកណាអាចបង្កើតមិត្តនៅគ្រប់ទិសទី។ បុគ្គលនេះមានភាពមុឹងម៉ាត់ ពូកែសម្របខ្លួនតាមស្ថានភាព ដូច្នេះចូលកន្លែងណាក៏ចុះនឹងគេដែរ។
ទោះបីជាលំបាកខ្លាំងបន្តិចនៅពេលចុងក្រោយ ជាពិសេសកាលពីដើមខែមេសា តែពេលវេលាបង្កើតលាភសំណាងសម្រាប់អ្នកបានឈានចូលមកដល់វិញហើយ ដោយនៅពេលដ៏ខ្លីខាងមុខ ចន្លោះថ្ងៃទី ១៩,២០ និង ២១ មេសា បើជាអ្នករកស៊ីនឹងមានអតិថិជនមកច្រើន ហើយសុទ្ធជាអតិថិជនស្រួល មិននាំឲ្យអ្នកហត់នឿយខ្លាំងឡើយ ក្នុងការទាញផលចំណេញពីពួកគេ។
សម្រាប់អ្នកមានប្រាក់ខែ នឹងមានការងារ គម្រោងថ្មីចូលមក នាំឲ្យមានចំណូល មានការលើកទឹកចិត្តពីថ្នាក់លើ។ ការហត់នឿយផ្លូវចិត្តនៅមួយរយៈពេលមុន នឹងរសាយបាត់អស់ត្រឹមតែប៉ុណ្ណឹង។
អ្នកកើតឆ្នាំជូត – កណ្តុរ
រមែងជាមនុស្សឈ្លាសវៃ មានទេពកោសល្យ មានការចងចាំល្អ ហើយរាសីចក្រអ្នកកើតឆ្នាំរោង ចូលមកដល់ពេលវេលាកើបលាភកើបសំណាងហើយ នៅចន្លោះថ្ងៃទី ១៩,២០ និង ២១ មេសាខាងមុខនេះ។
កន្លងមកឆ្លងឧបសគ្គច្រើន ហត់ហើយមិនបានផលទៀត តែសារនេះ ហត់គឺហត់បានចំណូល ហត់បានចំណេញ ប្រែពីញើសទៅជាលុយធំ។ យ៉ាងណាក៏មានចន្លោះពេលវេលាខាងមុខ អ្នកទទួលបានភាពសប្បាយរីករាយជាមួយញាតិមិត្តច្រើនផងដែរ ហើយចំណូលក៏ចូលមកដូចគេខ្ជាក់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក