សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីទស្សន៍ទាយមួយទៀត មកឲ្យប្រិយមិត្តពិនិត្យមើលរឿងលាភសំណាងនៅថ្ងៃអនាគត តាមរយៈការរើសចង្កៀងវេទមន្តមួយដែលអ្នកចូលចិត្តហើយអានចម្លើយខាងក្រោម ។
ចង្កៀងវេទមន្តទី 1
អ្នកនឹងក្លាយជាអ្នកមានដោយធ្វើការ ព្រោះអ្នកជាមនុស្សពូកែរកលុយ ពូកែទុកដាក់ អ្វីក៏ដោយឲ្យតែបានលុយធ្វើទាំងអស់ តែទោះយ៉ាងណាវាក៏ត្រូវដោះដូរនឹងការខិតខំប្រឹងប្រែងរហូតដល់ប៉ះពាល់សុខភាព ទោះមិនមានលក្ខណៈសេដ្ឋីតែក៏ល្មមចាយធូរធារដែរ ។
ចង្កៀងវេទមន្តទី 2
ទោះមិនមានកប់ពពកមែន តែក៏មានប្រាក់គ្រប់គ្រាន់សម្រាប់ចំណាយដែរ អ្នកជាមនុស្សពូកែរកលុយ ចូលចិត្តយកលុយទិញសុភមង្គលសម្រាប់ខ្លួនឯង ថែមមានលុយចាយយ៉ាងស្រួលដោយមិនចាំបាច់នឿយហត់ទៀតផង ។
ចង្កៀងវេទមន្តទី 3
សូមអបអរសាទរ អ្នកមានឱកាសក្លាយជាអ្នកមាន ព្រោះអ្នកនឹងបានជួបដៃគូល្អមានទ្រព្យស្តុកស្តម្ភ ជួបផ្លូវរកស៊ីយ៉ាងគគ្រឹកគគ្រេង ដូច្នេះសូមកុំបណ្តោយឲ្យឱកាសនេះរំលងទៅឲ្យសោះ ។
ចង្កៀងវេទមន្តទី 4
អ្នកនឹងមិនទាន់ក្លាយជាអ្នកមានទេ ប៉ុន្តែនៅពេលដែលអ្នកខ្វះខាត តែងតែមានអព្ភូតហេតុកើតឡើង ឧទាហរណ៍ដូចជាមានអ្នកចូលមកជួយរឿងលុយការ ពេលជួបរឿងច្របូកច្របល់នឹងមានអ្នកលូកដៃចូលមកដោះស្រាយឲ្យ សរុបសេចក្តីទៅទោះមិនមានហូរហៀរតែអ្នកក៏មិនខ្វះមុខខ្វះក្រោយដែរ ៕
ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok