ហេងមែន! សប្តាហ៍ថ្មី ឆ្នាំថ្មី ១៨-២៤ មេសា អ្នកកើតឆ្នាំ ៣ យីអ៊ុនឡើងស្រឺតបន្តគ្នាប្រាំពីរថ្ងៃ

តាមហោរាសាស្ត្របានឲ្យដឹងថា នៅរយៈពេល ៧ ថ្ងៃបន្ទាប់ ដែលជាពេលវេលានៃឆ្នាំថ្មី ពោលចន្លោះថ្ងៃទី ១៨ ដល់ ២៤ មេសា អ្នកកើតឆ្នាំទាំង ៣ នេះគឺមានរាសីខ្ពស់ត្រដែត ដែលអាចទទួលបានរឿងល្អជាច្រើនក្នុងជីវិត៖

អ្នកកើតឆ្នាំម្សាញ់ (ពស់)

1

ជាមនុស្សដែលមានការអត់ធន់ មានការប្តេជ្ញាចិត្តខ្ពស់ ហើយហ៊ានលះបង់សម្រាប់គោលដៅដែលពួកគេចង់សម្រេច។ យ៉ាងណានៅសប្តាហ៍ថ្មី នៃខែមេសាខាងមុខ សម្រាប់ពេល ៧ ថ្ងៃបន្ទាប់ អ្នកកើតឆ្នាំម្សាញ់ នឹងមានលាភធំមកក្នុងជីវិត ហើយនិយាយពីទំនាក់ទំនងស្នេហាក៏សមប្រកបដូចចិត្តថែមទៀត។

មនុស្សនេះរហ័សរហួន ហើយពូកែចាប់យកឱកាស ដែលនាំឲ្យពេលខាងមុខ គេនឹងទទួលបានឱកាសធំ ក្នុងការរកស៊ីឬអាជីពការងារណាមួយ ហើយនាំឲ្យពួកគេទទួលបានលុយហូរចូលច្រើន។

អ្នកកើតឆ្នាំរកា (មាន់)

2

ជាមនុស្សដែលមានភាពរួសរាយរាក់ទាក់ និងពោរពេញដោយចិត្តសប្បុរស ចូលចិត្តជួយអ្នកដទៃ ដោយមិនរំពឹងចង់បានអ្វីត្រលប់មកវិញ។ ពេលវេលារបស់អ្នកបានមកដល់ហើយ អ្នកនឹងទទួលបានការដំឡើងប្រាក់ខែ ឬដំឡើងមុខងារក្នុងអាជីពការងារ ហើយបើការរកស៊ីវិញ គឺបានផលចំណេញខ្ពស់ជាងមុន។

អ្នកដែលកើតឆ្នាំរកា តែងតែរីកចម្រើនច្រើនជាងស្រុតចុះ ហើយក្នុងសុភមង្គលគ្រួសារ ពួកគេចេះបង្កើតវាដោយខ្លួនឯង ដែលនាំឲ្យសមាជិកគ្រួសារទាំងឡាយមើលគំរូតាម ហើយរមែងទទួលបានភាពរុងរឿងបន្តគ្នានោះដែរ។

អ្នកកើតឆ្នាំខាល (ខ្លា)

My Water Tiger Phyllis Kaltenbach

ជាមនុស្សក្លាហាន និងខិតខំប្រឹងប្រែងណាស់។ ពួកគេក៏ពូកែរកលុយណាស់ដែរ និងជាមនុស្សមានទំនួលខុសត្រូវខ្ពស់ មិនថាស្ថិតក្នុងមុខតំណែងធំតូចក្តី។

ជីវិតអ្នកកើតឆ្នាំខាល រមែងតែងជួបមនុស្សថ្លៃថ្នូរ មនុស្សដែលនាំលាភមកឲ្យពួកគេ។ ប៉ុន្តែកន្លងមកនេះអ្នកបានជួបបញ្ហាខ្លះៗ ហើយរយៈពេល ៧ ថ្ងៃបន្ទាប់នេះ វាគឺជាផ្លូវដែលបង្ហាញដំណោះស្រាយមកដល់អ្នក ពោលជាផ្កាយនាំសំណាងមួយក្នុងចំណោមផ្កាយនាំសំណាងធំៗ ដែលអ្នកអាចទទួលបាន៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក