សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពេលមានស្នេហារបស់អ្នកទៀតហើយ តាមរយៈការជ្រើសរើសបាច់ផ្កាមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។
បាច់ផ្កាទី 1
ពេលមានស្នេហា អ្នកនឹងមានអារម្មណ៍រំភើបដូចត្រលប់ទៅជាក្មេងម្តងទៀត ហាក់ដូចជាកូនក្មេងដែលទើបតែមានស្នេហ៍គ្រាដំបូង បែបលក្ខណៈអៀនច្រើន លួចដៀងមើលគេដោយកន្ទុយភ្នែក មិនហ៊ានមើលមុខគេចំចំ ហើយដេកស្រមើស្រមៃគ្រប់ពេលវេលា ។
បាច់ផ្កាទី 2
ពេលមានស្នេហា អ្នកនឹងព្រួយបារម្ភទុកជាមុន និយាយពីខ្លាចគ្រប់រឿង ខ្លាចខូចចិត្ត ខ្លាចគេក្បត់ទៅមានអ្នកផ្សេង ខ្លាចសោកស្តាយ ខ្លាចនេះខ្លាចនោះហូរហែរ លក្ខណៈស្នេហាតែងតែធ្វើឱ្យអ្នកឈឺចាប់ជាងសុភមង្គល។
បាច់ផ្កាទី 3
ពេលមានស្នេហា អ្នកនឹងក្លាយជាមនុស្សមួយផ្សេងទៀត ឧទាហរណ៍៖ ពីការមិនដែលក្រោកឡើងមកតែងខ្លួន បែរជាចង់តែងខ្លួនស្លៀកពាក់ឱ្យមើលទៅស្អាតជាពិសេស ពីការមិនធ្លាប់និយាយផ្អែម ក្លាយជាមនុស្សដែលនិយាយផ្អែមយ៉ាងស្ទាត់ជំនាញ និយាយឱ្យសាមញ្ញាតទៅ អ្នករើសខនេះមានទំនោរផ្លាស់ប្តូរខ្លួនឯងឱ្យកាន់តែប្រសើរឡើង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ។
បាច់ផ្កាទី 4
ពេលមានស្នេហា អារម្មណ៍ស្រឡាញ់នឹងប៉ះពាល់ខ្លាំងដល់ការងាររបស់អ្នក ឧទាហរណ៍៖ ប្រសិនបើថ្ងៃណាមួយអ្នកមានអារម្មណ៍ល្អ អ្នកនឹងធ្វើការងារបានល្អណាស់ តែបើថ្ងៃណាអារម្មណ៍មិនល្អ មុខដឹងតែមើលមិនយល់ ។
បាច់ផ្កាទី 5
ពេលមានស្នេហា អ្នកនឹងមិនចាប់អារម្មណ៍អ្វីក្រៅពីមនុស្សដែលអ្នកស្រឡាញ់នោះទេ អ្នកស្ទើរតែភ្លេចអ្វីៗទាំងអស់នៅក្នុងពិភពលោកនេះ ហើយផ្តោតតែលើគាត់ឬនាងម្នាក់ប៉ុណ្ណោះ នៅក្នុងភ្នែករបស់អ្នកគឺគ្មាននរណាម្នាក់ឬគ្មានអ្វីសោះ ។
បាច់ផ្កាទី 6
ពេលមានស្នេហា អ្នកក្លាយជាមនុស្សងាយរំជួលចិត្តណាស់ ឲ្យតែមានបញ្ហាអ្វីបន្តិចអារម្មណ៍របស់អ្នកនឹងចាប់ផ្តើមគិតច្រើនភ្លាម ចាប់ផ្តើមមានអារម្មណ៍ច្របូកច្របល់ សឹងមិនអាចទ្រាំបាន ។ មនុស្សដូចអ្នកបើបានស្រឡាញ់នរណាហើយនឹងស្រឡាញ់គេអស់ពីចិត្តរហូតភ្លេចគិតពីខ្លួនឯង ៕
ប្រភព៖ Knongsrok