សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលឱកាសដែលសង្សាចាស់នឹងត្រឡប់មកវិញទេ តាមរយៈការជ្រើសរើសបេះដូងមួយដែលដូចស្ថានភាពបេះដូងអ្នកបំផុត ហើយអានចម្លើយខាងក្រោម ។
បេះដូងទី 1
គេមិនគិតចង់ត្រឡប់មកវិញទេ បូករួមទាំងពេលនេះគេបានអ្នកថ្មីហើយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ខ្លួនអ្នកផ្ទាល់ក៏មិនចង់មិនចង់បានគេត្រឡប់មកវិញដែរ ព្រោះទាំងអ្នកនិងគេសុទ្ធតែមានហេតុផលគ្រប់គ្រាន់ដើម្បីសម្រេចចិត្តបញ្ចប់ទំនាក់ទំនងនេះ គ្រប់យ៉ាងមិនបានបញ្ចប់ដោយតក់ក្រហល់ ឬបែកទាំងអាល័យទេ ឥឡូវនេះភាគីទាំងសងខាងហាក់កាត់ចិត្តពីគ្នាបានហើយ ម្ល៉ោះហើយឱកាសនៃត្រលប់មកស្រឡាញ់គ្នាវិញគឺគ្មានទេ ។
បេះដូងទី 2
គេបានទៅហើយមិនត្រឡប់មកវិញទេ ការដែលគេសម្រេចចិត្តបញ្ចប់ទំនាក់ទំនងជាមួយអ្នកធ្វើឱ្យគេឈឺចាប់ណាស់ ប៉ុន្តែគេបានគិតនិងពិចារណាល្អិតល្អន់ហើយ ទោះនៅទ្រាំបន្តទៀតក៏គ្មានអ្វីប្រសើរឡើងដែរ គេកំពុងតែឈានទៅរកអ្វីដែលល្អថ្មី វាដល់ពេលដែលអ្នកត្រូវបន្តទៅមុខហើយ។
បេះដូងទី 3
អ្នកនៅតែប្រកាសពេញបណ្តាញសង្គមរាល់ថ្ងៃថា នៅតែនឹកអតីតគូស្នេហ៍ ទាំងឆែកមើលហ្វេសប៊ុកថែមទាំងមើល Story ទៀត ព្រោះអ្នកនៅមិនទាន់កាត់ចិត្តពីគេបានទេ ប៉ុន្តែទោះជាអ្នកធ្វើបែបនេះក៏គេមិនត្រឡប់មកវិញដែរ មានឱកាសតែមួយគត់ដែលអ្នកអាចកាត់ចិត្តបាន គឺស្វែងរកអ្នកថ្មីមកស្អំបេះដូង ។
បេះដូងទី 4
មានឱកាសដែលអតីតគូស្នេហ៍នឹងត្រឡប់មកវិញ ប៉ុន្តែអ្វីៗមិនដូចដើមទៀតទេ ទាំងអ្នកនិងគេព្យាយាមផ្សះផ្សាគ្នាវិញ ប៉ុន្តែអ្វីៗនៅតែមិនប្រសើរឡើង គេជាមនុស្សប៉ិនគុំគួនណាស់ គេនៅនៅតែចងចាំរាល់ទង្វើ ចងចាំអ្វីគ្រប់យ៉ាងដែលអ្នកបានធ្វើចំពោះគាត់ ចំណែកអ្នកវិញគឺដូចជាមានអារម្មណ៍អស់ចិត្ត ប្រសិនបើអ្នកចង់ផ្សះផ្សាជាមួយគាត់ អ្នកត្រូវរង់ចាំឱ្យភាគីទាំងសងខាងមានអារម្មណ៍ត្រជាក់សិន ទុកឲ្យពេលវេលាជាឱសថសម្រាប់ព្យាបាលបេះដូង ព្យាបាលរបួសជាមុនសិន ៕
ប្រភព៖ Knongsrok