នេះគឺជាការហាមប្រាម ពីចាស់ៗជំនាន់មុន ដែលតែងតែដាស់តឿន និងក្រើនរំឭកកូនចៅជាហូរហែ ចាស់ៗមានត្រណម មិនឱ្យប៉ះក្បាលមនុស្សប្រុសនោះឡើយ ហើយក៏មិនឱ្យប៉ះចង្កេះមនុស្សស្រីនោះដែរ។
១. កុំប៉ះក្បាលបុរស ( ជាការប្រមាថមើលងាយ នាំឱ្យអាប់រាសី)
ទង្វើស្ទាបក្បាលជាញឹកញាប់ ជាការបង្ហាញពីសេចក្តីស្រឡាញ់របស់មនុស្សចាស់ចំពោះកុមារ។ ប៉ុន្តែប្រសិនបើទង្វើនេះត្រូវបានគេប្រើដើម្បីប្រព្រឹត្តចំពោះបុរសពេញវ័យ វាបង្ហាញពីការមើលងាយ និងមិនគោរពឱ្យតម្លៃដល់គាត់។
យោងទៅតាមជំនឿបុរាណ ក្បាលតំណាងឱ្យសេចក្តីថ្លៃថ្នូរ។ ជាពិសេសនៅសម័យបុរាណ ពេលបុរសមានវ័យចំណាស់គេនឹងពាក់មួកតាបែន (មួកបុរាណ) និងប៊ុន។ នេះបង្ហាញពីអំណាច និងជំហររបស់បុរស។
នៅក្នុងសង្គមសម័យទំនើប ការស្ទាបអង្អែលក្បាល មិនគួរត្រូវបានលេង ឬប៉ះពាល់តាមតែអំពើចិត្តនោះឡើយ លើកលែងតែមនុស្សចាស់ ឬមនុស្សជិតស្និទ្ធ។
ប្រសិនបើជនចម្លែកប៉ះក្បាលបុរសដោយចៃដន្យ វាត្រូវបានចាត់ទុកថាជាការបង្កហេតុ។ វាក៏មានហេតុផលមួយទៀត ដែលមនុស្សគិតថាក្បាលគឺជាសរីរាង្គដ៏សំខាន់មួយ។ ដូច្នេះកុំប៉ះពាល់តាមអំពើចិត្ត វាអាចបង្កទៅជាគ្រោះថ្នាក់ដោយចៃដន្យ។
២. កុំប៉ះចង្កេះមនុស្សស្រី ( នាំឱ្យខូចខាតកិត្តិយស កេរ្តិ៍ឈ្មោះមនុស្សស្រី )
អាចនិយាយបានថាគោលគំនិតនេះនៅតែបន្តមករហូតដល់សព្វថ្ងៃ។ សូម្បីតែនៅក្នុងសម័យទំនើប នៅពេលដែលទស្សនៈរបស់មនុស្សសម័យទំនើប គឺបើកចំហរទំនាក់ទំនងរាងកាយនៅតែត្រូវមានដែនកំណត់ជាក់លាក់។ ប្រសិនបើអ្នកមិនសូវស្គាល់ទេ យកល្អមិនត្រូវមានកាយវិការស្និទ្ធស្នាលពេកឡើយ។
មិនមែននិយាយនៅសម័យបុរាណ ស្ត្រីសម័យបុរាណទទួលឥទ្ធិពលយ៉ាងខ្លាំងពីមនោគមវិជ្ជាសក្តិភូមិ ហើយមានច្បាប់តឹងរឹងជាច្រើន។ នៅពេលនោះទំនាក់ទំនងរាងកាយគឺជាពិសេស។ ទន្ទឹមនឹងនេះ ចង្កេះគឺជាផ្នែករសើប និងសំខាន់បំផុត។
ដូច្នេះហើយ ប្រសិនបើនរណាម្នាក់ប៉ះចង្កេះក្មេងស្រីដោយចៃដន្យ ហើយត្រូវបានអ្នកដទៃគេឃើញ នោះវានឹងក្លាយជាពាក្យចរចាមរ៉ាម និយាយតៗគ្នា ប្រែខុសពីការពិត។ នេះប៉ះពាល់យ៉ាងខ្លាំងដល់កេរ្តិ៍ឈ្មោះ និងអនាគតរបស់ក្មេងស្រី។ ប្រសិនបើជាអកុសលពួកគេទទួលបានកេរ្តិ៍ឈ្មោះមិនល្អ នោះជីវិតដែលនៅសល់របស់ពួកគេអាចប្រឈមនឹងឧបសគ្គជាច្រើនដោយសារតែគំនិតនៃសង្គមនៅពេលនោះដូចគ្នាដែរ៕
ប្រភព ៖ Phunutoday / Knonsrok