ផ្សិតអំបោះ ជាផ្សិតដែលគេនិយមបរិភោគ ឈ្មោះអង់គ្លេសរបស់វាហៅថា Oyster mushroom ឬ Tree mushroom។
វាមិនត្រឹមតែជាគ្រឿងបរិភោគយ៉ាងឆ្ងាញ់ពិសានោះទេ វាថែមតែងផ្តល់នូវសារធាតុចិញ្ចឹមដ៏សម្បូរបែបដល់រាងកាយមនុស្សផងដែរ។
ដោយផ្សិតអំបោះវាមានជាតិដែលច្រើនជាងសាច់ទៅទៀត ហើយវាផ្ទុកទៅដោយសារធាតុសំខាន់ៗដូចជា ប៉ូតាស្យូម កាលស្យូម ទង់ដែង វីតាមីន B1 B2 B3 B5 និង D។ ខាងក្រោមនេះជាសារៈប្រយោជន៍មួយចំនួនពីការបរិភោគផ្សិតអំបោះ ៖
១. ជួយរក្សាតុល្យភាពស្ករក្នុងឈាម និងប្រព័ន្ធភាពស៊ាំ
កង្វះខាង អាំងស៊ុយលីននៅក្នុងខ្លួន វាជាសញ្ញានៃជំងឺទឹកនោមផ្អែម។ កាល់ស្យូមមាននៅក្នុងផ្សិតអំបោះ ត្រូវការដោយប្រយោលសម្រាប់ការបង្កើត អាំងស៊ុយលីន បន្ថែមវីតាមីនD ដែលមានមុខងារជួយដល់សម្រួលដំណើរការរបស់ អាំងស៊ុយលីន ក្នុងខ្លួនរបស់យើង។
វីតាមីនD នេះ វាក៏ជួយកាត់បន្ថយភាពឈឺចាប់ពីការរលាកផ្សេងៗ ជួយដល់ការជម្រុះកោសិកាចាស់ៗ និងជួយប្រព័ន្ធការពាររាងកាយ ប្រឆាំងនឹងជំងឺទូទៅមកពីខាងក្រៅ។
២. បង្កើនថាមពល
ក្រុមវីតាមីន B ដែលសម្បូរនៅក្នុងផ្សិតអំបោះ វាជាអ្នកចូលរួមក្នុងការបំបែកស្ករស៊ាំញាំទៅជាស្ករងាយរលាយ ដែលបម្លែងជាថាមពលផ្តល់ឱ្យមនុស្ស។ វីតាមីន B នេះវាសំយោគនៅក្នុងរាងកាយ និងធ្វើមេតាប៉ូលីស ប្រូតេអ៊ីន និងខ្លាញ់ ក្នុងនេះដែរ វីតាមីន B5 ដែលមានដល់ 1.113mg វាចូលរួមក្នុងការបង្កើនជាលិកាសាច់ដុំ និងសរីរៈ ហើយវាក៏ជួយដល់ការធ្វើឱ្យមេតាប៉ូលីសមានតុល្យភាពផងដែរ។
៣. ជួយបង្កើនគ្រាប់ឈាមក្រហម
បរិមាណ O2 ក្នុងឈាម ខ្វះ វាបណ្តាលមកពីគ្រាប់ឈាមក្រហមផលិតបានតិចតួច។ នៅក្នុងផ្សិតអំបោះ មានផ្ទុកវីតាមីន B2¬ ដែលវាជាអ្នកចូលរួមបង្កើនការផលិតគ្រាប់ឈាមក្រហមក្នុងរាងកាយ។
៤. ជួយដល់សុខភាពខួរក្បាល
Copper ជាធាតុមួយដែលខួរក្បាលត្រូវការផងដែរ វាជាអ្នកជួយដល់ការផ្តោតអារម្មណ៍របស់មនុស្ស។ កង្វះ Copper វាធ្វើឱ្យដំណើរមេតាប៉ូលីសចុះខ្សោយ ពិបាកក្នុងការតាំងអារម្មណ៍។
Copper វាជួយក្នុងការប្រើប្រាស់ សាធាតុប្រឆាំងអុកស៊ីកម្មនៅក្នុងរាងកាយដែលវាជួយបញ្ចៀសពីផលប៉ះពាល់របស់វិទ្យុសកម្មមកពីខាងក្រៅដល់ខួរក្បាល និងកាត់បន្ថយភាពចាស់របស់រាងកាយផងដែរ៕
ប្រភព ៖ បរទេស / ប្រែសម្រួល ៖ Mythical Bird
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក