សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើល ថាតើចំណុចខ្សោយអ្វីដែលអ្នកត្រូវតែកែប្រែ តាមរយៈការជ្រើសរើសផ្លិតទិព្វមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។
ផ្លិតទិព្វទី 1
អ្នកជាមនុស្សដែលងាយចុះញ៉មនឹងអ្នកដទៃខ្លាំងពេក ជាមនុស្សមានចិត្តល្អសឹងហៅថាចិត្តព្រះក៏ថា ព្រោះអ្នកយកចិត្តគេដាក់ចិត្តឯងចូលចិត្តមើលថែអ្នកដទៃ ពេលមានបញ្ហាអ្នកសុខចិត្តចាញ់ដើម្បីបញ្ចប់រឿង មានពេលខ្លះសុខចិត្តចូលទៅលួងគេមុនទៀត ។ តាមពិតទៅវាជាការល្អណាស់ដែលអ្នកជាមនុស្សចិត្តព្រះបែបនេះ តែបើធ្វើបុណ្យជាមួយមនុស្សត្រូវវាមិនអីទេ ខ្លាចតែធ្វើបុណ្យហើយបានទោសមកវិញទៀត ម្ល៉ោះហើយរឿងណាដែលអាចបដិសេធបានគួរបដិសេធខ្លះទៅ ។
ផ្លិតទិព្វទី 2
អ្នកជាមនុស្សដែលប្រាកដប្រជានឹងជីវិតខ្លាំងពេក ជាមនុស្សដែលមានគោលបំណងខ្លាំងក្លានិងការតាំងចិត្តចង់ទៅដល់គោលដៅ អ្នកប្រឹងប្រែងធ្វើការទាំងយប់ទាំងថ្ងៃ អ្នកខ្លះសឹងផឹកកាហ្វេជំនួសទឹកទៅហើយ ប៉ុន្តែជីវិតបើហត់នឿយពេកវានឹងធ្វើឲ្យអ្នកល្វើយ គួររកពេលដើរលេង ញ៉ាំអាហារពេលល្ងាចជាមួយមិត្តភ័ក្តិ រកពេលសម្រាក និងរីករាយក្នុងការប្រើជីវិតខ្លះ ជួនកាលវាអាចធ្វើឲ្យអ្នកបានជួបឱកាសថ្មីៗចូលមកក្នុងជីវិត ។
ផ្លិតទិព្វទី 3
អ្នកជាមនុស្សដែលមានមន្តស្នេហ៍ខ្លាំង ជាមនុស្សមានភាពទាក់ទាញ ហាយសូថ្លៃថ្នូរ មិនថាការស្លៀកពាក់ បុគ្គលិកលក្ខណៈ ជាប្រភេទមនុស្សល្អឥតខ្ចោះ ។ ស្តាប់មើលទៅវាដូចជាល្អហើយតើវាមានខុសទាស់អ្វី? តើអ្នកដឹងទេពេលខ្លះសង្គមបានវិនិច្ឆ័យសំបកខាងក្រៅ ថាអ្នកជាមនុស្សក្រអឺតក្រទម ជាពស់មានពឹស ជាមនុស្សរាយមន្តស្នេហ៍សាវ៉ា ។ល។ ដូច្នេះចូលព្យាយាមរក្សាតុល្យភាពដោយប្រើថាមពលរបស់ភពសុក្រមកជួយ ប្រហែលជាត្រូវកែសម្រួលឲ្យស្រទន់ជាងមុនបន្តិច ។
ផ្លិតទិព្វទី 4
អ្នកជាមនុស្សដែលមានជញ្ជាំងខ្ពស់ ឬមានការប្រយ័ត្នប្រយែងក្នុងទំនាក់ទំនង នោះប្រហែលដោយសារតែអ្នកធ្លាប់ជួបមនុស្សក្បត់កាលពីអតីតកាល ឬធ្លាប់ជួបរឿងអាក្រក់ដែលធ្វើឱ្យអ្នកមានអារម្មណ៍ខ្លាចរអារ ធ្វើឲ្យអ្នកចង់ដកខ្លួនចេញឆ្ងាយពីមនុស្សម្នា។ និយាយសរុបទៅអ្នកក្លាយជាមនុស្សស្ងប់ស្ងៀម និងប្រយ័ត្នប្រយែងចំពោះទំនាក់ទំនងថ្មីដែលចូលមក ម្ល៉ោះហើយអ្នកព្យាយាមបិទភ្នែកហើយបើកចិត្តខ្លះ ព្យាយាមប្រើអារម្មណ៍ឬញាណនៃការដឹងរបស់អ្នក កុំវិនិច្ឆ័យមនុស្សដោយសំបករបស់ពួកគេ ហើយអ្នកប្រហែលជានឹងជួបមិត្តភាពថ្មី ឬអ្វីដែលល្អចូលក្នុងជីវិត ៕
ប្រភព៖ Do Duang/ Knongsrok