សៅរ៍អាទិត្យ ទី ១៦-១៧ មេសា នេះជាចុងសប្តាហ៍ទី ៣ នៃខែមេសា ហើយក៏ជាពេលវេលានាំលាភ និងការកើតមានរាសីខ្ពស់ត្រដែតសម្រាប់អ្នកកើតឆ្នាំទាំង ៣ ដូចបង្ហាញខាងក្រោម៖
អ្នកកើតឆ្នាំមមី (សេះ)
ជាពេលវេលាផ្លាស់ប្តូរជោគវាសនារបស់អ្នក ដោយក្នុងកំឡុងចុងសប្តាហ៍ខាងមុខ អ្នកនឹងលែងសូវខ្វល់ពីរឿងប្រាក់កាក់ហើយ ពោលគឺអ្នកនឹងឃើញឱកាសថ្មីក្នុងការទទួលបានផលចំណេញ ឬជាប្រភពចំណូលថ្មីសម្រាប់អ្នកលើសពីការរកបាននៅពេលបច្ចុប្បន្ន។
អ្នកកើតឆ្នាំមមី ជាមនុស្សដែលមានទំនុកចិត្តខ្ពស់ ហើយរមែងទទួលបានការស្រលាញ់រាប់អាន និងជឿទុកចិត្តពីដៃគូសហការ ក៏ដូចជាមនុស្សនៅជុំវិញខ្លួន ដែលមួយជីវិតនេះរមែងជួយឲ្យពួកគេមានលាភឡើងច្រើនជាងចុះ។
អ្នកកើតឆ្នាំច (ឆ្កែ)
ចុងសប្តាហ៍ថ្មីនេះ គឺជាពេលអំណោយផលសម្រាប់អាជីវកម្មនិងការងាររបស់អ្នកកើតឆ្នាំច។ អ្នកអាចនឹងត្រូវបានដំឡើងឋានៈមុខងារ ក៏ដោយសារតែការខិតខំរបស់អ្នកកន្លងមក។ ថ្នាក់លើរបស់អ្នកក៏បានមើលឃើញពីទេពកោសល្យនិងសមត្ថភាពពិតរបស់អ្នក។
ជាងនេះនៅកំឡុងពេល ៧ ថ្ងៃបន្ទាប់ នៅទំនាក់ទំនងស្នេហាអ្នកអាចមានការទាស់ពាក្យ ទាស់សម្តីនឹងដៃគូបន្តិច តែត្រូវចាំអ្នកត្រូវមានការអត់ធ្មត់ អត់ធន់ឲ្យបានខ្ពស់ ព្រោះដៃគូរបស់អ្នកបច្ចុប្បន្ន ជាមនុស្សដែលពិបាកនឹងរកបាន។
អ្នកកើតឆ្នាំវក (ស្វា)
ជាពេលវេលាជោគជ័យសម្រាប់អ្នកកើតឆ្នាំវក ហើយភាគច្រើនពួកគេជាមនុស្សស្ងាត់ស្ងៀម តែជ័យជម្នះក្នុងជីវិតបានរំលេចមកក្នុងពេលនេះហើយ។
តាមក្បួនហោរាសាស្រ្តក៏បានទស្សន៍ទាយមកថា អ្នកកើតឆ្នាំវកពេលចុងក្រោយនេះហាក់ដូចជាមានវិញ្ញាណល្អ តាមចាំជួយគ្រប់ពេលគ្រប់វេលា ជាហេតុនាំឲ្យគេបញ្ចៀសរឿងអាក្រក់ ហើយជួបតែរឿងល្អច្រើន។ ជោគជតារាសីសម្រាប់ចុងសប្តាហ៍ថ្មីនៃអ្នកកើតឆ្នាំវក អាចធានាបាននឹងប្រមូលលុយបានច្រើន ហើយការវិយោគនានាកន្លងមកក៏ដល់ពេលកើបផលចំណេញហើយដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក