បើយោងតាមទស្សនវិជ្ជា បង្ហាញឲ្យដឹងថា មនុស្សស្រីដែលមានប្រជ្រុយក្នុងទីតាំងទាំង ៤ ដូចខាងក្រោមនេះ ច្រើនតែមានលាភ មានសំណាង និងជីវិតរុងរឿង មានតែភាពជោគជ័យ សម្បូរសប្បាយ ហើយនៅថ្ងៃអនាគត់ ជីវភាពគ្រួសារធូរធារ។ តើអ្នកមានប្រជ្រុយមួយក្នុងចំណោម ៤ នេះដែរទេ៖
ប្រជ្រុយនៅកណ្តាលខ្នង៖ មនុស្សស្រីដែលមានប្រជ្រុយនៅកណ្តាលខ្នង ជាមនុស្សនាំលាភសំណាងល្អប្រសើរណាស់ ហើយក៏ទទួលបានការគាំទ្រពីមនុស្សខ្ពង់ខ្ពស់ក្នុងអាជីពការងារ នឹងតែងធ្វើអ្វីគ្រប់យ៉ាងឱ្យបានល្អទៀតផង។ ទន្ទឹមនឹងនេះ ស្រ្តីដែលមានប្រជ្រុយនៅកណ្តាលខ្នង មានទេពកោសល្យជាអ្នកដឹកនាំដោយធម្មជាតិ នឹងបានធ្វើឱ្យអ្នកដទៃគោរពកោតខ្លាចជានិច្ច។
នៅពេលឈានចូលដល់វ័យកណ្តាល បុគ្គលដែលមានលក្ខណៈបែបនេះ គឺមានសមត្ថភាពខ្លាំងក្នុងការគ្រប់គ្រងលុយកាក់បានល្អ ស័ក្តិសមសម្រាប់ការងារទាក់ទងនឹងហិរញ្ញវត្ថុ ដោយសារពោរពេញដោយភាពប៉ិនប្រសប់ ចេះទំនាក់ទំនងល្អជាមុន បង្កើតឱកាសរកប្រាក់បានច្រើន។
ប្រជ្រុយនៅលើស្មា៖ ស្ត្រីដែលមានប្រជ្រុយនៅលើស្មា តែងតែទទួលបានសំណាងក្នុងគ្រប់ទិដ្ឋភាព នឹងមានទាំងភាពសម្បូរសប្បាយក្នុងជីវិត។ ជាពិសេស បុគ្គលនេះច្រើនតែកើតក្នុងគ្រួសារដែលមានលក្ខខណ្ឌល្អ តែមិនចូលចិត្តក្នុងការពឹងផ្អែកទេ គឺមានតែការខិតខំប្រឹងប្រែងរកលុយ និងប្រមូលទ្រព្យសម្បតិ្តបន្ថែមទៀតដោយខ្លួនឯង។
លើសពីនេះ ស្រ្តីដែលមានប្រជ្រុយនេះ តែងតែទទួលបានការគាំទ្រពីមនុស្សថ្លៃថ្នូរគ្រប់ទិសទី មិនត្រឹមតែនាំសំណាងដល់ខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងបានកសាងគ្រួសាររឹងមាំ ចិញ្ចឹមកូនឱ្យធំឡើង ក្លាយជាមនុស្សល្អប្រសើរ។
ប្រជ្រុយនៅលើមាត់៖ ស្រ្តីដែលមានប្រជ្រុយនៅលើមាត់ ច្រើនតែមានសម្ដីម៉ឺងម៉ាត់ ត្រូវបានមនុស្សជាច្រើនស្រឡាញ់រាប់អាន។ ប្រជ្រុយនៅលើមាត់ជានិមិត្តរូបតំណាងឲ្យសមត្ថភាពក្នុងការរកប្រាក់ចំណូល តែងតែមានទំនាក់ទំនងល្អក្នុងសង្គម។ មិនតែប៉ុណ្ណោះ បុគ្គលនេះចេះឆក់យកឱកាសដើម្បីក្លាយជាអ្នកមាន មានប្រាក់ចំណូនកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ លើសពីនេះ នៅថ្ងៃអនាគត់ ស្ត្រីដែលមានចរិតបែបនេះក៏មានជីវភាពគ្រួសារធូរធារ និងមានសុភមង្គលផងដែរ។
ប្រជ្រុយនៅក្រោមបាតជើង៖ ស្ត្រីដែលមានប្រជ្រុយនៅបាតជើងច្រើនតែមានសំណាងល្អ មានសមត្ថភាព ឆ្លាតជាងមនុស្សដទៃ។ ជាពិសេស ស្ត្រីដែលមានចរិតនេះច្រើនតែមានការគិតឡូជីខលខ្លាំង និងដឹងពីរបៀបរកលុយ មានទ្រព្យសម្បតិ្តសម្បូរហូរហៀរ ថែមទាំងមានមនុស្សខ្ពង់ខ្ពស់ជាច្រើនជួយឧបត្ថម្ភ។
ប្រភព៖ បរទេស