ធាតុហុងស៊ុយក្នុងផ្ទះមានឥទ្ធិពលខ្លាំងលើលាភសំណាង ភាពចម្រុងចម្រើន ព្រមទាំងសុខភាពម្ចាស់ផ្ទះ។ ហេតុនេះ ថ្ងៃនេះដែរគេហទំព័រ "ក្នុងស្រុក" សូមបង្ហាញនូវប្រភេទផ្ទះ មួយចំនួនខាងក្រោម ដែលអ្នកគួរតែសាងសង់ និងមិនគួរសាងសង់ ដើម្បីទាក់ទាញលាភសំណាង៖
ផ្ទះ ៣ ប្រភេទ មានហុងស៊ុយខ្លាំង បើប្រកបអាជីវកម្មមានតែទទួលបានជោគជ័យ៖
ផ្ទះនៅតំបន់មានផ្លូវច្រើន៖ ជាធម្មតាផ្ទះនៅជិតផ្លូវធំៗ ច្រើនតែងាយស្រួលក្នុងការធ្វើអាជីវកម្ម និងការជួញដូរផ្សេងៗ ហើយ រាសីអ្នកនៅក្នុងផ្ទះក៏កើនឡើងយ៉ាងឆាប់រហ័សដែរ។
ក្បួនហុងស៊ុយនិយាយថា ផ្លូវក្បែរផ្ទះកាន់តែធំ កាន់តែមានសិរីរុងរឿង និងទាក់ទាញទ្រព្យសម្បត្តិហីរហៀយ។ ទោះជាយ៉ាងណាក៏ដោយ ផ្ទះដែលមានផ្លូវចូលត្រង់ផ្ទាល់គួរតែត្រូវបានជៀសវាង ដោយសារផ្លូវត្រង់នឹងបង្កើតនូវទីតាំងខូចខាត ពោលគឺផ្លូវប្រៀបដូចឈើធ្នង់បុកចំមុខផ្ទះបណ្តាលឱ្យមានបញ្ហាដល់ផ្ទះទៀតផង។
ផ្ទះមានខ្យល់ចេញចូល មានពន្លឺច្រើន៖ ផ្ទះដែលមានពន្លឺព្រះអាទិត្យ និងខ្យល់ចេញចូលច្រើននឹងនាំមកនូវសុខភាពល្អដល់សមាជិកគ្រួសារម្នាក់ៗ។ប៉ុន្តែ បើផ្ទះបិទងងឹតពេក ខ្វះពន្លឺគ្រប់គ្រាន់ នឹងធ្វើឲ្យយិនរឹងមាំ ប៉ះពាល់ដល់ស្មារតីអ្នកស្នាក់នៅក្នុងផ្ទះ ដែលអាចធ្វើឲ្យសុខភាពរបស់ម្ចាស់ផ្ទះកាន់តែយ៉ាប់យ៉ឺន ហើយអាជីពក៏រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ។
ទេសភាពជុំវិញផ្ទះមានភាពចុះសម្រុងគ្នា៖ អ្នកអាចរៀបចំទេសភាពជុំវិញផ្ទះតាមអ្វីដែលអ្នកចង់បាន ប៉ុន្តែគួរតែធ្វើឲ្យមានភាពសុខដុមរមនាជាក់លាក់មួយណាមួយ ដូចជា ពណ៌ទេសភាពគួរតែជ្រើសរើសពណ៌ដែលមានប្រយោជន៍ដល់ការគិត និងស្មារតីរបស់មនុស្សក្នុងគ្រួសារ។
ផ្ទះ ២ ប្រភេទ ធ្វើឲ្យហុងស៊ុយប៉ះពាល់ដល់ទ្រព្យសម្បត្តិខ្លាំង៖
ផ្ទះមានបន្ទប់ទឹកនៅកណ្តាល៖ ជាទូទៅពីមុនមនុស្សភាគច្រើនតែងតែនាំគ្នាររចនាបន្ទប់ទឹកនៅទីតាំងខាងក្រោយផ្ទះ។ ប៉ុន្តែ បច្ចប្បន្ននេះ មនុស្សក៏បានធ្វើការផ្លាស់ប្តូរដោយរចនាបែបទំនើបត្រូវដាក់បន្ទប់ទឹកនៅកណ្តាលផ្ទះ ថ្វីត្បិតតែមើលទៅប្លែកមែន តែវាមិនមានជាហុងស៊ុយល្អប៉ុន្មានទេ។
មូលហេតុគឺដោយសារបន្ទប់ទឹកជាកន្លែងកខ្វក់ ផ្ទុកបាក់តេរី និងផ្សិតច្រើន ហើយផ្នែកកណ្តាលផ្ទះគឺជាកន្លែងសំខាន់សម្រាប់ចរាចរនៃវាល qi ។ ដូច្នេះ ផ្ទះដែលមានបន្ទប់ទឹកនៅកណ្តាលពិតជាកខ្វក់ណាស់ យកល្អគួរតែផ្លាស់ទីបន្ទប់ទឹកទៅកន្លែងផ្សេង ឬត្រូវប្រាកដថារក្សាបន្ទប់ទឹកឱ្យស្អាត និងមានរបៀបរៀបរយ។
ផ្ទះមានរាងត្រីកោណ៖ ពេលមើលផ្ទះបុរាណច្រើនតែផ្ដោតទៅលើស្ថិរភាពនៃជ្រុងទាំងបួន និងភាពមូលនៃស្ថានសួគ៌ និងផែនដី។ ផ្ទះរាងត្រីកោណជារាងភ្លើង ផ្ទះប្រភេទនេះមិនស្ថិតស្ថេររារាំងដល់ការអភិវឌ្ឍទ្រព្យសម្បត្តិរបស់ម្ចាស់។ ក្រៅពីនេះ ផ្ទះរាងត្រីកោណពិបាកប្រើប្រាស់ពេញផ្ទៃ មានកន្លែងទំនេរច្រើននឹងត្រូវខ្ជះខ្ជាយ ដូច្នេះនេះមិនមែនជាជម្រើសល្អទេ។
ប្រភព៖ បរទេស