សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលរឿងលុយកាក់កុនុងឆ្នាំថ្មីរបស់អ្នក តាមរយៈការជ្រើសរើសកាបូបមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។
កាបូបទី 1
នេះជាពេលវេលាដែលអ្នកសោយសុខហើយ អាចនិយាយបានថាមានលុយចាយសប្បាយសោយសុខ ដោយសារមុននេះអ្នកមានគំនិតសន្សំទុករឹតត្បិតខ្លាំង តាំងចិត្តសន្សំលុយសន្សំកាក់យ៉ាងយកចិត្តទុកដាក់ មិនដែលចង់ទៅណាទាល់តែសោះ ដោយចេតនាពេញលេញនេះហើយ ជាលទ្ធផលវាធ្វើឲ្យអ្នកមានសល់លុយសល់កាក់ធូរធារនឹងគេ ។
កាបូបទី 2
បើកកាបូបត្រៀមទទួលទ្រព្យសម្បត្តិទៅ អ្នកនឹងទទួលបានប្រាក់ពីអ្នកដទៃ ឬទទួលបានប្រាក់រង្វាន់ ឬអាចជាលុយពីបណ្តាញផ្សេងៗហូរចូលកាបូបហូរហៀរ សំណាងបានមកដល់ហើយ។
កាបូបទី 3
លុយមកដល់ដៃភ្លាម នៅមិនបានប៉ុន្មានក៏ចេញវិញភ្លែត មួយរយៈក្រោយនេះដោយសារបញ្ហារាំងស្ទះផ្សេងៗ បានធ្វើឲ្យអ្នករកបានតែចំណាយច្រើន មិនសូវសល់លុយកាក់ពេលខ្លះខ្វះមុខខ្វះក្រោយ ម្ល៉ោះហើយអ្វីអាចកាត់បន្ថយបានកាត់ខ្លះទៅ ចាយអ្វីដែលចាំបាច់បានហើយ ។
កាបូបទី 4
ប៉ិនណាស់ខាងត្អូញត្អែរប្រាប់មនុស្សគ្រប់គ្នាថា មិនមានលុយ ប៉ុន្តែតាមពិតអ្នកមានសល់លុយច្រើនណាស់ អ្នកមិនដែលខ្វះលុយចាយទេ តែតែវានៅមិនគ្រប់គ្រាន់សំរាប់អ្នកសោះ ព្រោះអ្នកនៅតែមានអារម្មណ៍ថាចំនួនប្រាក់ដែលសន្សំមិនបានច្រើនដូចចិត្តប៉ង នេះប្រហែលដោយសារអ្នកចង់បាន អ្នកជាមនុស្សមានមហិច្ឆតាខ្ពស់ ចង់បានឥតឈប់ ចង់សល់លុយសល់កាក់ឲ្យបានតកូនតចៅ តែការចង់បានរបស់អ្នកមិនដែលសាងភាពក្តៅក្រហាយលើនរណាម្នាក់ទេ អ្នកចង់បានដោយការខំប្រឹងប្រែងខ្លួនឯងទាំងអស់ ទោះយ៉ាងអ្នកត្រូវចេះកំណត់គោលដៅឲ្យច្បាស់លាស់ផង ដើម្បីកុំឲ្យធ្ងន់សម្រាប់ខ្លួនឯងពេក ៕
ប្រភព៖ Do Duang/Knongsrok