តាមហោរាសាស្ត្រដំណាលមកថា អ្នកកើតឆ្នាំទាំង ៣ ខាងក្រោម ជាបុគ្គលដែលពូកែរកលុយបំផុតប្រចាំឆ្នាំ ២០២២ ហើយបន្ថែមលើការខិតខំប្រឹងប្រែង បើកាលណាសំណាងមកដល់ផង នោះពួកគេនឹងមានឱកាសក្លាយជាអ្នកមានយ៉ាងឆាប់រហ័ស៖
អ្នកកើតឆ្នាំម្សាញ់ - ពស់
មនុស្សមានចរិតស្លូតបូត ពូកែវិភាគ និងដោះស្រាយបញ្ហា។ ប្រសិនពួកគេលូកដៃក្នុងការងារអ្វីមួយ នោះនឹងប្រែពីការងារដែលអសកម្ម មកក្លាយជាការងារដ៏សកម្ម ហើយមានភាពច្បាស់លាស់ អាចសម្រេចកិច្ចការងារធំ។ មនុស្សនេះក៏ពូកែខាងប្រាស្រ័យទាក់ទងផងដែរ ទើបរមែងទទួលបានការស្រលាញ់និងពរជ័យជាច្រើនពីមនុស្សជុំវិញខ្លួន។
រាសីនៅឆ្នាំ ២០២២ សម្រាប់ម្ចាស់ឆ្នាំម្សាញ់ គឺឡើងខ្ពស់ត្រដែត។ មនុស្សនេះលុយហូរចូលខ្លាំង ដោយសារសម្តី តែបើចង់មានបានលឿន គឺត្រូវបន្ថែមការសង្កេតពីរឿងតូចតាច មិនត្រូវមើលរំលងឡើយ ហើយត្រូវចេះចាប់យកឱកាសឲ្យបានជាក់លាក់ផង។
អ្នកកើតឆ្នាំមមី - សេះ
ជាមនុស្សមានមហិច្ឆតា ក្លាហាន និងចក្ខុវិស័យច្បាស់លាស់ក្នុងជីវិត។ មនុស្សនេះតែងតែដឹងពីរបៀបទាញយកប្រយោជន៍ និងគុណសម្បត្តិចេញពីកិច្ចការងារ ឬការរកស៊ីណាមួយ ហើយក៏អាចប្រែបរាជ័យ មកក្លាយជាជោគជ័យ ប្រែគ្រោះមកក្លាយជាលាភ ញឹកញយផងដែរ។
នៅឆ្នាំ ២០២២ អ្នកកើតឆ្នាំមមែ មានសំណាងខ្ពស់នៅផ្នែកហិរញ្ញវត្ថុ មានលទ្ធភាពក្នុងការរកលុយបានច្រើន ជាពិសេសនៅពាក់កណ្តាលឆ្នាំរហូតដល់ដំណាច់ឆ្នាំ។ មុខរបររកស៊ីនឹងដំណើរការទៅរលូន បើកភ្នែកឃើញលុយចំណេញ រីឯអ្នកបម្រើការងារ ក៏មានឱកាសអាចឡើងមុខតំណែងធំ តែក៏អាចមនុស្សតាមឈ្នានីសច្រណែនគួរសម។
អ្នកកើតឆ្នាំរកា - មាន់
ជាមនុស្សមានភាពច្នៃប្រឌិតខ្ពស់ មានគំនិតចង់ក្លាយជាអ្នកមាន ខំឥតឈប់ ដើរឥតសម្រាក។ ដើម្បីសម្រេចបានគោលដៅ ដែលពួកគេចង់បាន មនុស្សនេះខិតខំខ្លាំងណាស់ ហើយក៏មិនចេះត្អូញត្អែរដាក់នរណាដែរ តែពេលជោគជ័យ ទើបពួកគេបង្ហាញចេញមក។
ចូលរួមអបអរសម្រាប់ឆ្នាំ ២០២២ ម្ចាស់ឆ្នាំរកា មានរាសីកើនឡើងខ្ពស់ ហើយទទួលបានការគាំទ្រពីមនុស្សក្បែរខ្លួន ដែលគេមានឋានៈខ្ពស់ជាង មកជួយស្រោចស្រង់ ជួយទាញអ្នក ចេញពីបញ្ហា។ ក្តីស្រមៃធំមួយ ក៏ហៀបនឹងកើតឡើង ត្រឹមពាក់កណ្តាលឆ្នាំ ឬអាចឆ្នាំនេះ សម្រាប់អ្នកកើតឆ្នាំរកា រីឯឱកាសរកចំណូលទទួលទាន ក៏ចូលមកដូចខ្សែទឹកហូរ មិនចេះហត់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក