តោះ លេងហ្គេមទាយចិត្តសាស្រ្ត ថាអ្នកមានចំណុចខ្សោយបែបណាហើយគួរកែប្រែយ៉ាងម៉េច!

មនុស្សម្នាក់ៗសុទ្ធតែមានចំណុចខ្លាំងចំណុចខ្សោយដូចៗគ្នា ហើយទោះបីជាអ្នកដឹងពីចំណុចខ្សោយ និងចំណុចខ្លាំងរបស់អ្នកផ្ទាល់ក៏ដោយ ប៉ុន្តែ​មិនមែនបានន័យថាអ្នកអាចគ្រប់គ្រងវាបាននោះទេ។ តែថ្ងៃនេះយើងខ្ញុំមានហ្គេមចិត្តសាស្រ្តមួយ ដែលអាចទាយដឹងថាអ្នកមានចំណុចខ្សោយបែបណា ហើយគួរតែកែខៃបែបណាបានទៀតផង។

តោះ! មកលេងហ្គេមចិត្តសាស្រ្តខាងក្រោមនេះ ៖

AHR0cHM6Ly9zLmlzYW5vb2suY29tL2hvLzAvdWQvNDUvMjI3MTA1L2NoZWYtMS5qcGc=

តើ​ចុងភៅ​ខឹង​រឿង​អ្វីបើតាមការគិតក្នុងចិត្តរបស់អ្នក?

A : ថ្មីៗនេះភ្ញៀវញុំអាហារសល់ច្រើនពេក

B : ក្មេងៗញ៉ែគ្នាលូកលាន់គ្នាពេញក្នុងហាង

C : បុគ្គលិកឈប់សម្រាកដោយមិនបានប្រាប់

D : ក្មេងៗសម័យឥឡូវជេរស្តីមិនបាន

មេចុងភៅខឹងនៅពីក្រោយផ្ទះបាយ គឺជានិមិត្តរូបនៃរឿង​ចុងភៅ​ខឹងនឹង​បង្ហាញ​ថារឿង​មួយ​ដែល​អ្នក​ដឹង​ថា​អ្នក​មិន​សម ប៉ុន្តែ​នៅ​តែ​ធ្វើ៖ 

A : ថ្មីៗនេះភ្ញៀវញុំអាហារសល់ច្រើនពេក ( ចរិតចង់បាន)

ប្រសិនបើអ្នកចង់ទិញអ្វីមួយ អ្នកមិនអាចទ្រាំបានទេ ទោះហាមចិត្តបាន តែហាមកាយមិនបានឡើយ ទោះយ៉ាងណាក៏ដោយអ្នកត្រូវទិញវាសម្រាប់ខ្លួនឯងទាល់តែបាន។ ដោយសារតែអ្នកកម្រ​ទប់​ចិត្ត​ខ្លួន​ឯង​បានបែបនេះហើយ ពេលខ្លះអ្នកថែមទាំង​ត្រូវ​ខ្ចី​លុយគេទៀតផង មិន​ថា​តម្លៃ​ខ្ពស់​ប៉ុណ្ណា​ក៏​ដោយ។ ហើយបើទោះ​បី​ជា​មាន​របស់​ដូច​គ្នា ប៉ុន្តែ​បើចិត្តអ្នកចង់បានហើយអ្នកប្រាកដជាចង់បាន​ច្រើន​ទៀត។ ដូច្នេះអ្នកត្រូវតែប្រយ័ត្នខ្លួនឯងឱ្យបានច្រើន ការកាន់តែ​បណ្តោយ​ខ្លួនឯងឱ្យចង់បានបែបនេះយូរៗទៅ ជីវិតរបស់អ្នកនឹងកាន់តែជួបបញ្ហា និងរឿងកាន់តែ​អាក្រក់​ទៅៗ​។

B : ក្មេងៗញ៉ែគ្នាលូកលាន់គ្នាពេញក្នុងហាង (លលេងនឹងស្នេហា)

អ្នកប្រហែលជាមានបញ្ហាខ្លះជាមួយនឹងរឿងស្នេហា ព្រោះ​បើ​ទោះ​បីជា​អ្នក​ចុះ​សម្រុង​នឹង​មនុស្ស​ដែល​អ្នក​កំពុង​ស្រលាញ់​ក៏​ដោយ ប៉ុន្តែអ្នកតែងតែមានចិត្តរេរាសម្លឹងទៅរកអ្នកផ្សេង ហើយនៅពេលដែលអ្នកមានចិត្តរាយមាយច្រើនបែបនេះ អ្នកអាចនឹងធ្វើការសម្រេចចិត្តដ៏ធ្ងន់ធ្ងរមួយ។ ប៉ុន្តែ​ជាមួយ​នឹង​ការ​ជា​មនុស្ស​ពហុ​ចិត្ត ដូច្នេះ ខ្ញុំ​នៅ​តែ​មើល​ទៅ​អ្នក​ដទៃ​គ្រប់​ពេល។ ការ​ចង់​បាន​ស្នេហា ​ដែល​រាយមាយគ្រោះថ្នាក់​បែប​នេះ​ ប្រហែល​ជា​មិន​មែន​ជា​រឿងល្អទេ ហើយថែមទាំងបន្សល់នូវបទពិសោធន៍​ដ៏​ឈឺចាប់​នៃ​ស្នេហា​ទៀតផង។ ដូច្នេះឈប់ធ្វើបាបខ្លួនឯងទៅ ស្វែងរកស្នេហាពិតចិត្តមួយថ្លើមមួយប្រសើរជាង។

C : បុគ្គលិកឈប់សម្រាកដោយមិនបានប្រាប់ (ចូលចិត្តអ្វីងាយស្រួល ហើយខ្ជិល)

អ្នកជាមនុស្សឧស្សាហ៍ព្យាយាមដែរ តែជាមនុស្សមិនសូវមានការអត់ធ្មត់នោះទេ។ ដូចជាការងារ ​អ្នកតែងតែ​ព្យាយាម​គេច​ពី​ការ​ទទួល​ខុស​ត្រូវ​ ព្រោះតែពេលខ្លះអ្នកមានអារម្មណ៍ថាខ្ជិល និង​មិន​មាន​អារម្មណ៍​ចង់ធ្វើ។ ទោះ​បី​ជា​មាន​ការ​គិត​មួយ​ចូល​មក​ក្នុង​ក្បាល​ ថា​ត្រូវ​តែធ្វើ បើមិនធ្វើគឺមានបញ្ហា​​ធ្ងន់ធ្ងរ ប៉ុន្តែ​អ្នក​នៅតែព្យាយាមយកលេសឱ្យខ្លួនឯង។ ពិសេសពេលខ្លះ អ្នក​គិត​ថា​ថ្ងៃ​ណាមួយ​អ្នក​នឹងមានលុយច្រើនធ្លាក់ពីលើមេឃ អាច​នឹង​ឈ្នះ​ឆ្នោត ​និង​អាចមាន​សុភមង្គល​ពេញ​មួយ​ជីវិត​របស់​អ្នកដោយមិនបាច់ធ្វើអ្វីទាំងអស់​។ ដូច្នេះមុនពេលគិតពីរឿងខ្ជិលច្រអូស និងការគេចវេស ត្រូវប្រាប់ខ្លួនឯងឱ្យបានច្រើន ហើយងាកមកយកចិត្តទុកដាក់លើការពិតនៅពេលនេះជាមុនសិន។

D : ក្មេងៗសម័យឥឡូវជេរស្តីមិនបាន ( ចិត្តទន់ ងាយស្រក់ទឹកភ្នែក)

អ្នកជាប្រភេទមនុស្ស ដែលពូកែភ័យ ពូកែខ្លាច ជួនកាលមិនខ្វល់ពីអ្វីដែលបានធ្វើរួចទេ ព្រោះតែមានការស្ទាក់ស្ទើរក្នុងការបញ្ចប់វា រួច​​អះអាងយកលេស​ឱ្យខ្លួនឯង ដូចជា​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់ អ្វីៗ​មិន​អំណោយផល ឬមិនទាន់ត្រៀមខ្លួនរួចជាដើម ដែលមានន័យថា អ្នក​មិន​មាន​ការ​តាំងចិត្ត​ធ្វើអ្វីមួយ ។ ដូច្នេះនៅពេលអ្នកគិតថាអ្នកត្រូវតែធ្វើអ្វីមួយឱ្យបាន ដើម្បីជោគជ័យ ប៉ុន្តែ​​មាន​អ្វី​មួយ​ខុសផែនការ​ ឬមានបញ្ហានោះ កុំបន្ទោសនរណាម្នាក់ តែចូរងាកមកមើលខ្លួនឯងសិនថាអ្នកមានបានព្យាយាមអស់ពីសមត្ថភាពហើយឬនៅ?

 

សរុបមក យើងប្រហែលជាបានដឹង បានយល់គ្រប់យ៉ាងពីខ្លួនឯងច្រើនហើយមុននឹងអានអត្ថបទនេះទៅទៀត ប៉ុន្តែយើងនៅតែជម្នះធ្វើ នោះមានន័យថាយើងប្រហែលជាមិនទាន់យល់អ្វីទាំងអស់។ ដូច្នេះយកល្អ គួរតែមើលចំណុចខ្វះខាតរបស់អ្នក ហើយប្រឈមមុខនឹងបញ្ហាដោយការតាំងចិត្តបំផុតទើបជីវិតកាន់តែល្អប្រសើរឡើង៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក