ឆ្ងល់យូរហើយមែនទេ ដឹងអត់ថាប្រជ្រុយនៅតំបន់សម្ងាត់ជារឿងល្អ ឬអាក្រក់?

មនុស្សភាគច្រើនមានជំនឿថា ទីតាំងរបស់ប្រជ្រុយនៅចំណុចផ្សេងៗសុទ្ធតែមានចំណុចពិសេសខុសៗគ្នា ថែមទាំង អាចទស្សន៍ទាយពីចរិតលក្ខណៈរបស់មនុស្សថា មានវាសនា និងសំណាងយ៉ាងណាទៀតផង។ នៅក្នុងនោះ ការដែលមានប្រជុយ នៅតំបន់សម្ងាត់ ឬជុំវិញប្រដាប់ភេទ តើ​មាន​អត្ថន័យ​យ៉ាង​ណាដែរ ហើយជារឿងល្អ ឬអាក្រក់?

Woman Looks At Moles On Her Back Worried About Melanoma Skin Cancer

ជាការពិតណាស់ សម្រាប់អ្នកដែលមានប្រជ្រុយ នៅលើប្រដាប់បន្តពូជមិនថាស្ត្រី ឬបុរសនោះទេ គេជឿ​ថាមនុស្សនោះ​ជា​មនុស្ស​មាន​មន្ត​ស្នេហ៍ ដែលពូកែខាងទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន ថែមទាំងត្រូវគេគ្រប់គ្នាស្រលាញ់ចូលចិត្តផងដែរ។ បន្ថែមពីនោះ គេជាមនុស្សមានសំណាងល្អ មានអំណាច និងជាមនុស្សមិនខ្វះអ្នកស្រលាញ់ទេ។ ប៉ុន្តែ​ មនុស្សម្នាក់នោះអាច​នឹង​មាន​បញ្ហា​ក្នុង​រឿង​ស្នេហា ដោយសារតែគេជាមនុស្សមានភាពទាក់ទាញខ្លាំងពីមនុស្សជុំវិញខ្លួន ជាពិសេសមនុស្សដែលមានភេទផ្ទុយ។

AHR0cHM6Ly9zLmlzYW5vb2suY29tL2hvLzAvdWQvNDUvMjI1NTA5L2lzdG9jay0xMzE3MDkzMDg5KDMpLmpwZw==

ទោះជាយ៉ាងណា នេះវាមិនមែនជាបញ្ហាទាំងស្រុងនោះទេ អ្វីទាំងអស់គឺអាស្រ័យលើចិត្ត និងឥរិយាបថរបស់មនុស្សយើងតើ បើអ្នកជាមនុស្សស្មោះ មិនរេរា សាវាទេ នោះស្នេហារបស់អ្នកក៏មិនមែនមានបញ្ហាដែរបើទោះបីជាមានប្រជ្រុយស្នេហ៍នេះក៏ដោយ តែមនុស្សតែប្រុងសាវាហើយអត់មានប្រជ្រុយក៏អាចខូចខិលសាវាបានដូចគ្នា៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក