បែបនេះសោះ ទើបពងត្រី Caviar ជាប់ចំណាត់ថ្នាក់ជាម្ហូបមានតម្លៃថ្លៃជាងគេបំផុត

ពងត្រី Caviar ត្រូវបានគេរាប់បញ្ចូលទៅក្នុងចំណោមម្ហូបអាហារដែលមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោក ដោយក្នុងនោះគេអាចលក់វាបានរហូតដល់ទៅ៣៥ម៉ឺនដុល្លារក្នុងមួយគីឡូក្រាម។ Caviar មានលក្ខណៈខុសប្លែកពីពងត្រីដ៏ទៃព្រោះវាត្រូវបានវះចេញពីពោះត្រីពូជ Sturgeon ដែលកម្រ ហើយពូជត្រីទាំងនេះគឺមានដូចជា Beluga និង Sevruga ដែលភាគច្រើនរស់នៅសមុទ្រ Caspian។

A2 15

ពងត្រី Caviar តែងតែត្រូវបានគេឲ្យងារថាជាម្ហូបរបស់អ្នកអភិជនដោយសារតែតម្លៃដ៏ថ្លៃកប់ពពករបស់វា។ ហើយមិនត្រឹមតែប៉ុណ្ណោះវាត្រូវបានគេដាក់បញ្ចូលក្នុងកំណត់ត្រាហ្គីណេសជាម្ហូបអាហារដែលមានតម្លៃថ្លៃបំផុតថែមទៀតផង។

 

រីឯមូលហេតុចម្បងគឺដោយសារតែពងត្រីនេះមានអាយុរហូតដល់ទៅ ៦០ទៅ១០០ឆ្នាំឯណោះ។ ហើយពូជត្រី Sturgeon នេះគឺត្រូវការរយៈពេលយូរណាស់ដើម្បីលូតលាស់ហើយអាចបង្កកំណើតជាពងត្រីបាន។

A1 13

ម្យ៉ាងទៀត កត្តាដែលបណ្តាលឲ្យពងត្រី Caviar មានតម្លៃគឺដោយសារតែការជិតផុតពូជនៃត្រី Sturgeon។ ដោយពូជត្រីនេះជាពូជដែលកម្រហើយត្រូវជួបនឹងវិបតិ្តជិតផុតពូជថែមទៀតផង។ បន្ថែមពីនេះទៅទៀត ប្រទេសជាច្រើនក៏បានបិទការនាំចូលពូជត្រីមួយនេះមកក្នុងទីផ្សារខ្លួនផងដែរ ដើម្បីជួយកាត់បន្ថយតម្រូវការអ្នកបរិភោគ។

 

យ៉ាងណាមិញ ទោះបីជាពងត្រី Caviar មានតម្លៃថ្លៃក៏ពិតមែន ប៉ុន្តែវាក៏មានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពផងដែរ ដោយវាសម្បូរទៅដោយវីតាមីន A វីតាមីន C វីតាមីន E និង ជាពិសេសគឺសារធាតុចិញ្ចឹម Omega 3។ លើសពីនេះទៅទៀត គេក៏ណែនាំឲ្យស្ត្រីពរពោះបរិភោគពងត្រីនេះផងដែរ ដោយសារវាមានគុណប្រយោជន៍ជំនួយក្នុងការលូតលាស់ប្រព័ន្ធខួរក្បាលរបស់កូនក្នុងផ្ទៃ៕

A4 15

ប្រភព ៖ បរទេស

ប្រែសម្រួលដោយ៖ SreyNoch Long

A3 14

A5 13

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក