ទ្វារ​ធំជាច្រកសំខាន់ បើបើកមកឃើញវត្ថុ ៣ នេះហុងស៊ុយខ្លាំងណាស់ តែបើឃើញវត្ថុ ៤ នេះវិញ ស៊យងើបមុខមិនរួចទេ

យោងតាមក្បួនហុងស៊ុយ ចង្អុលបង្ហាញថា ទ្វារធំចេញចូលត្រូវបានគេចាត់ទុកថា ​ជា​ច្រក​ចូលដ៏វិសេសណាស់ដែលទាក់ទាញទាំងលំហូរ​ខ្យល់​ល្អនិងអាក្រក់ អាស្រ័យ​លើ​របៀប​នៃការរៀបចំផ្ទះ ឲ្យបានត្រឹមត្រូវ។ ខាងក្រោមនេះ ជាចំណុចសំខាន់ៗដែលអ្នកគួរតែដឹងអំឡុងពេលរៀបចំផ្ទះដើម្បីទាក់ទាញសំណាង នឹងលាភ៖

វត្ថុ ៣ យ៉ាង ​ដែល​អ្នក​គួរ​ឃើញ​ពេល​បើក​ទ្វារ​ចូល​ផ្ទះ៖

វត្ថុពណ៍ក្រហម៖ យោងទៅតាមជំនឿបុរាណ ប្រាប់ឲ្យដឹងថា ពណ៌ក្រហមគឺជាពណ៌នៃសេចក្តីល្អ។ ការបើកទ្វារចូលផ្ទះឃើញវត្ថុពណ៌ក្រហមនឹងធ្វើឱ្យអ្នកមានអារម្មណ៍រីករាយ ទទួលបានការលួងលោមចិត្ត។ ហេតុដូច្នោះ ពេល​តុបតែង​គេហដ្ឋាន ​អ្នក​គួរ​យក​ចិត្ត​ទុក​ដាក់​លើ​អ្វី​ដែល​អ្នក​អាចមើលឃើញទទួលបានហុងស៊ុយ ​ពេល​បើក​ទ្វារ​ចូលផ្ទះ។​

វត្ថុពណ៌បៃតង៖ យោងទៅតាមហុងស៊ុយ បង្ហាញថា ពណ៌បៃតងគឺជានិមិត្តសញ្ញានៃភាពរឹងមាំ។ អ្នកអាចតុបតែងផ្ទះដូចជា ពពួកដើមឈើបន្ថែមទៀតនៅច្រកចូលផ្ទះ ដើម្បីទទួលលបានអារម្មណ៍ស្រស់ស្រាយនៃធម្មជាតិភ្លាមៗនៅពេលបើកទ្វារចូលផ្ទះ។ ដោយសារ វាក៏ជាផ្នែកមួយរួមចំណែកនាំសំណាងដល់គ្រួសារទាំងមូល។

អក្សរផ្ចង់ឬគំនូរ៖ ការអក្សរផ្ចង់ និងគំនូរនៅមុខទ្វារចូលផ្ទះ អាចផ្តល់ឱ្យអ្នកនូវអារម្មណ៍ល្អ នឹងភាពឆើតឆាយ។ ម្យ៉ាងទៀត ប្រសិនបើអ្នកបើកទ្វារចូលក្នុងផ្ទះ ហើយឃើញអក្សរផ្ចង់ ឬគំនូរ បង្ហាញថា ម្ចាស់ផ្ទះមានកម្រិតវប្បធម៌ខ្ពស់ណាស់។

វត្ថុ ៤ យ៉ាង ដែលអ្នកមិនគួរឃើញពេលបើក​ទ្វារ​ចូល​ផ្ទះ៖

កញ្ចក់៖ កញ្ចក់គឺជាវត្ថុឆ្លុះបញ្ចាំង ហើយការព្យួរកញ្ចក់ក្នុងទីតាំងត្រឹមត្រូវនឹងជួយឃុំគ្រងទ្រព្យសម្បត្តិ និងថាមពល។ ប៉ុន្តែ​ប្រសិនបើអ្នក​ព្យួរ​កញ្ចក់​ក្នុង​ទីតាំង​ខុស​នឹង​បំពាន​ហុងស៊ុយខ្លាំងណាស់។ ជាពិសេស ទល់មុខទ្វារគឺជាទីតាំងដែលកញ្ចក់មិនគួរព្យួរដាច់ខាត ព្រោះវាអាចនាំមកនូវអ្វីដែលមិនអំណោយផលដល់សមាជិកគ្រួសារ។

វត្ថុមុតស្រួច៖ វត្ថុ​​មុតស្រួច ​ប្រសិនបើ​អ្នកព្យួរ​ទល់មុខ​ទ្វារ​ផ្ទះ អាច​បង្ក​ជម្លោះ និង​រវាង​សមាជិកក្នុងគ្រួសារបាន។ មិនតែប៉ុណ្ណោះ ថែមទាំងមិន​អំណោយផល​ដល់​ការ​រួមរស់​ដោយ​សុខដុមរមនា​ក្នុង​គ្រួសារ​ទាំងមូល រហូតមានប៉ះពាល់​ដល់​សុខភាព និង​ទ្រព្យសម្បត្តិ​ក្នុង​គ្រួសារទៀតផង​។

បន្ទប់ទឹក៖ ប្រសិនបើអ្នកបើកទ្វារចូលក្នុងផ្ទះហើយឃើញបន្ទប់ទឹក អ្នកគួរតែពិចារណាឡើងវិញ។ យោងទៅតាមហុងស៊ុយ និយាយថា បង្គន់ជាកន្លែងដែលមានបាក់តេរីច្រើនកកកុញ ផ្ទុកថាមពលមិនល្អ នឹងបង្កផលរំខានជាច្រើនដល់ម្ចាស់ផ្ទះ។

ដបឬថូផ្កា៖ ការ​តុបតែង​ផ្ទះ​ដោយដាក់ថូ​ផ្កា​មើល​ទៅពីតជា​ស្រស់​ស្អាតខ្លាំង​ណាស់។ ម្យ៉ាងទៀត ​បើ​និយាយ​ពី​ហុងស៊ុយ ឲ្យដឹងថា ថូ​ទទេ​ដែល​ដាក់​ទល់​មុខ​ទ្វារ​ អាច​ផ្ដល់នូវផលរំខាន​ បង្កជាជម្លោះក្នុងគ្រួសារ។

ប្រភព៖ បរទេស