តាមក្បួនហោរាសាស្រ្តនៅពេលវេលាបុណ្យចូលឆ្នាំខាងមុខ ចំថ្ងៃ ១៤,១៥ និង ១៦ មេសា គឺមានឆ្នាំ ៣ ដែលនឹងមានរាសីឡើងខ្ពស់ត្រដែត ហើយអាចមានលុយកាន់ពេញដៃ ចាយមិនខ្វះឡើយ៖
អ្នកកើតឆ្នាំខាល – ខ្លា
ជាម្ចាស់ឆ្នាំនេះតែម្តង ដោយពួកគេរមែងជាមនុស្សមានចរិតម៉ឺងម៉ាត់ ចេះកំណត់គោលដៅក្នុងជីវិតច្បាស់លាស់។ មនុស្សនេះឈ្លាសវៃ រឹងមាំ និងមានភាពអត់ធ្មត់ខ្ពស់ណាស់ក្នុងជីវិត ហើយសញ្ញាឡើងយីអ៊ុនសម្រាប់ពួកគេ គឺហៀបនឹងឈានចូលមកដល់ហើយ។
ចាប់ពីថ្ងៃទី ១៤,១៥ និង ១៦ មេសា ចន្លោះ ៣ ថ្ងៃនេះ រាសីម្ចាស់ឆ្នាំខាល នឹងងើបឡើងខ្ពស់ ហើយអាចហូរចូលនូវថាមពលវិជ្ជមាន ដោយមិនញញើតនឹងការជួបបញ្ហាអ្វីទាំងអស់ ជារួមហូរមកតែលាភ ហូរមកតែលុយ អាចចាយសប្បាយពេញដៃ។
អ្នកកើតឆ្នាំសេះ - មមី
ជាមនុស្សមានចិត្តសប្បុរស ចូលចិត្តសេរីភាព ហើយមិនចូលចិត្តស្តាប់ការចាត់ចែងពីនរណាម្នាក់ឡើយ។ មនុស្សនេះរាងចចេសបន្តិច តែពួកគេសម្រេចចិត្តអ្វីក៏មិនងាយខុសដែរក្នុងជីវិត។ ឆ្លងកាត់ឧបសគ្គមុន ទើបឃើញសេចក្តីសុខតាមត្រូវ នេះជាគន្លងនៃជីវិតរបស់ម្ចាស់ឆ្នាំមមី។
ពេលវេលាលំបាករបស់ពួកគេហែលកាត់ច្រើនហើយ ឥឡូវក៏ចូលដល់ពេលសោយសុខរយៈពេលខ្លី ដូច្នេះចូលរីករាយនឹងវាបន្តិចសិនទៅ សឹមគិតពីការខិតខំបន្តទៅមុខទៀត។ នៅថ្ងៃបុណ្យចូលឆ្នាំ ១៤,១៥ និង ១៦ មេសា ទ្រព្យនឹងគរផ្តុំ ៨ ទិស ងាកទៅណាក៏មានលុយ ហើយមានអំណោយផ្តល់ឲ្យជាហូរហែផងដែរ។
អ្នកកើតឆ្នាំច – ឆ្កែ
នៅថ្ងៃ ១៤,១៥,១៦ មេសា អ្នកកើតឆ្នាំច នឹងសម្រេចបានផែនការណ៍ធំមួយក្នុងជីវិត។ ទន្ទឹមនឹងភាពសប្បាយរីករាយជួបជុំបងប្អូនផង ម្ចាស់ឆ្នាំច ក៏នឹងអាចជួបគូគាប់ក្នុងជីវិត ឬអាចជាអំណោយធំមួយសម្រាប់ជីវិតរបស់ពួកគេ ក្រោយឆ្លងកាត់ការខិតខំប្រឹងប្រែងអស់រយៈពេលយូរណាស់មកហើយនោះ។
ចំណាំមើលទៅមនុស្សនេះ មិនចូលចិត្តពឹងអ្នកដទៃទេ ក្រោកឈរក៏ក្រោកដោយខ្លួនឯង បើដួលក៏ទទួលខុសត្រូវដោយខ្លួនឯងដែរ ហើយប្រមូលផ្តុំសុទ្ធតែការគិតវិជ្ជមាននៅក្នុងចិត្ត។ ពេលវេលាសំណាងចូលមកដល់ហើយ លាភធំក្នុងជីវិតមិនបង្អង់ទៀតទេ គឺចំថ្ងៃពិសេសណាមួយ នៅចន្លោះថ្ងៃទាំងបីខាងលើ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក