តើអ្នកចង់ដឹងទេថា គូស្នេហ៍របស់អ្នកគិតពីអ្វីទេ? ព្រោះពេលខ្លះទោះបីជាស្រលាញ់គ្នា ឬរស់នៅជាមួយគ្នាក៏ដោយ ក៏មានរឿងខ្លះមិនហ៊ានប្រាប់ មិនហ៊ានសុំ និងមិនហ៊ានទាមទារដែរ។ ត្បិតតែមិនមែនជាគ្រូទាយ តែបើអាចដឹងពិចិត្តគូស្នេហ៍ខ្លះ អាចធ្វើឱ្យអ្នកដឹងថាគួរធ្វើយ៉ាងណាឱ្យស្នេហារបស់អ្នករលូនល្អ និងស្រលាញ់គ្នាយូរអង្វែងបានដែរ។
តោះមកទស្សន៍ទាយចិត្តសង្សារ ដោយឱ្យគាត់ ឬនាង មើលរូបមួយផ្ទាំងនេះ ហើយសួរថា តើឃើញរូបអ្វីមុនគេ ក្នុងចំណោមរូបទាំង ៤ នេះ ដោយក្បួននេះអាចដឹងពីចិត្តដៃគូរបស់អ្នកថាចង់បានអ្វី និងអាចទាយថាអ្នកចង់បានអ្វីពីដៃគូដូចគ្នា ៖
១. បុរសអាវក្រហម
២. បុរសលុតជង្គង់
៣. មុខមនុស្ស
៤. ស្រមោលមនុស្ស
បន្ទាប់ពីបានចម្លើយហើយមកដឹងពីរឿងក្នុងចិត្តសង្សារអ្នកខាងក្រោមនេះ ៖
១. បុរសអាវក្រហម
បើមើលរូបនេះហើយឃើញរូបដំបូងជា បុរសអាវពណ៌ក្រហម នោះមានន័យថា ជាមនុស្សដែលត្រូវការពេលវេលាដើម្បីនៅជាមួយមនុស្សជាទីស្រលាញ់ដោយរីករាយ។ តាមពិតទៅអ្នកចង់នៅជាមួយមនុស្សជាទីស្រលាញ់ ២៤ ម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែអ្នកលាក់អារម្មណ៍នោះ មិនហ៊ានប្រាប់គូស្នេហ៍ទេ ព្រោះខ្លាចថាវានឹងរំខាន ដែលជាការពិត អ្នកគួរអង្គុយនិយាយដោយបើកចំហរ ទើបបញ្ហាខាងក្នុងរបស់អ្នកអាចដោះស្រាយបាន។ បើមិននិយាយគ្នា រកដំណោះស្រាយសម្រុះស្រួលគ្នាទេ គូស្នេហ៍របស់អ្នកនឹងមិនដឹងមិនខ្វល់ ហើយបញ្ហានឹងកាន់តែអាក្រក់ៗឡើង។
២. បុរសម្នាក់លុតជង្គង់
បើមើលរូបនេះហើយឃើញបុរសលុតជង្គង់ជាលើកដំបូង គឺជាមនុស្សដែលត្រូវការក្តីស្រលាញ់ និងការយកចិត្តទុកដាក់ពីមនុស្សជាទីស្រលាញ់។ ហើយអ្នកនឹងតែងតែធ្វើអ្វីគ្រប់យ៉ាងដើម្បីមនុស្សជាទីស្រលាញ់ ជាងគេធ្វើដើម្បីអ្នក ហើយអ្នកក៏ចង់ឱ្យគេធ្វើដើម្បីអ្នកឱ្យបានច្រើនដូចគ្នា។ បញ្ហាកើតឡើងដោយសារតែអ្នកមិនហ៊ាននិយាយចេញមកដោយផ្ទាល់អំពីអ្វីដែលអ្នកចង់បាន តើអ្នកចូលចិត្ត ឬមិនចូលចិត្តអ្វី? កុំទុកឱ្យអារម្មណ៍បែបនេះម្នាក់ឯងអី បើមិននិយាយគូស្នេហ៍របស់អ្នកនៅតែមិនដឹង ហើយមិនយកចិត្តទុកបែបនេះរហូតហ្នឹង។
៣. មុខមនុស្ស
បើមើលរូបនេះហើយឃើញមុខដែលលាក់ នោះមានន័យថា អ្នកត្រូវការការគាំទ្រ បង្កើតទំនុកចិត្តពីគូស្នេហ៍របស់អ្នក ប៉ុន្តែអ្នកមិនហ៊ាននិយាយចេញមកទេ ព្រោះអ្នកមិនចង់រំខានគេ។ ការពិត ការសួរយោបល់ពីដៃគូអ្នក គឺដូចជាការបង្ហាញការឱ្យតម្លៃ និងការគោរពចំពោះគេ ហើយគេអាចនឹងរីករាយដែលអ្នកសួរយោបល់ពីគេបន្ថែមបែបនេះ។
៤. ស្រមោលបុរសម្នាក់
បើមើលរូបនេះហើយឃើញស្រមោលមនុស្ស នោះមានន័យថា អ្នកមានអារម្មណ៍ខ្លាចការប៉ះពាល់ ឬការស្និទ្ធស្នាលជាមួយដៃគូ ព្រោះអ្នកមានអារម្មណ៍ថាខ្លាចរំខានដល់ដៃគូរបស់អ្នក ទាំងដែលការពិតអ្នកចង់ជិតស្និទ្ធនឹងគូស្នេហ៍ណាស់។ ការពិតទៅកុំយល់បែបនេះអីធម្មតាមនុស្សស្រលាញ់គ្នា វាជារឿងធម្មជាតិ ដោយអ្នកអាចចាប់ផ្តើមដោយគ្រាន់តែជាការចាប់ដៃនិង ឱប បន្ទាប់មកអភិវឌ្ឍទំនាក់ទំនងបន្តិចម្តងៗរហូតស្និទ្ធស្នាលជាងមុននឹងលែងមានបញ្ហាអីហើយ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក