ការគេងមិនលក់ ឬពិបាកគេង ពិតជាមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរខ្លាំងណាស់ដល់អាយុសង្ឃឹមរស់របស់មនុស្សគ្រប់គ្នាដែលតែងតែជួបប្រទះជាមួយបញ្ហាទាំងអស់នេះ។ ដូច្នេះ ដើម្បីកុំឲ្យខាតពេលនឹងខ្ជះខ្ជាយលុយទិញឱសថជំនួយ អ្នកគួរតែងាកមកដាំរុក្ខជាតិសាមញ្ញៗ ក្នុងបន្ទប់គេងវិញ ព្រោះវាមានឥទ្ធិពលពិសេស ជួយធ្វើឱ្យការគេងប្រសើរឡើង នឹងគេងលក់ស្កប់ស្កល់។
ដើម betel៖ ដើមប្រភេទនេះ ត្រូវបានគេស្គាល់ថា មានតួនាទីក្នុងការបន្សុទ្ធខ្យល់បានល្អដែលមនុស្សភាគច្រើនតែងតែជ្រើសរើសដាំដុះនៅផ្ទះ។ ជាពិសេស រុក្ខជាតិនេះ ស័ក្តិសមបំផុតសម្រាប់ការតុបតែងតាមកន្លែងដែលមានខ្យល់ចេញចូល ដូចជាបន្ទប់គេងជាដើម។ ម្យ៉ាងទៀត រុក្ខជាតិ betel មានស្លឹករាងបេះដូង ហើយងាយស្រួលក្នុងការដាំដុះណាសដែរ។ បើតាមហុងស៊ុយវិញមានន័យថា ដើមរុក្ខជាតិនេះ ពិតជានាំសំណាងដល់ម្ចាស់ផ្ទះ ជួយធ្វើឱ្យអារម្មណ៍ប្រសើរឡើង និងគេងលក់ស្រួលនៅពេលយប់។
ប្រទាលកន្ទុយក្រពើ៖ ប្រទាលកន្ទុយក្រពើ មានអត្ថប្រយោជន៍ជាច្រើន ជួយឲ្យមានសុខភាពល្អប្រសើរ។ រុក្ខជាតិនេះមានពូជខុសៗគ្នាជាច្រើន ដោយពូជខ្លះមានស្លឹកជួយសម្រួលអារម្មណ៍ ប្រឆាំងនឹងការរលាក អាចប្រើបាននៅពេលមូសខាំ។
ក្រៅពីនេះ ប្រទាលកន្ទុយក្រពើមួយចំនួនទៀត អាចយកទៅប្រើប្រាស់ក្នុងផលិតផលថែរក្សាស្បែកបាន ដោយសារតែមានវីតាមីននិងសារធាតុសកម្មប្រឆាំងនឹងអុកស៊ីតកម្មជាច្រើនផ្សេងទៀត។ លើសពិនេះ ការដាក់តាំងប្រទាលកន្ទុយក្រពើ ក្នុងបន្ទប់គេងនឹងជួយបន្សុទ្ធខ្យល់ ធ្វើអោយបន្ទប់មានភាពតឹងណែន ជួយធ្វើអោយគេងលក់ស្រួល។
ដើមអណ្តាតខ្លា៖ អណ្ដាតខ្លាគឺជារុក្ខជាតិសំយោគរស្មីសំយោគ ដែលជារឿយៗបញ្ចេញអុកស៊ីហ្សែននៅពេលយប់ ដូច្នេះវាមានសុវត្ថិភាពសម្រាប់ការគេង និងជួយឱ្យអ្នកគេងលក់ស្រួល។ ដើមអណ្ដាតខ្លាអាចស្រូបយកឧស្ម័នពុលចំនួន ១០៧ ដែលខ្លះអាចបង្កជាជំងឺមហារីកគឺ សារធាតុ formaldehyde អាសូតអុកស៊ីត។ ទន្ទឹមនឹងនេះ វាក៏ងាយស្រួលដាំ នឹងថែទាំណាស់ ពិតជាសាកសមសម្រាប់បន្ទប់គេងណាស់។
ដើមក្រូចឆ្មារ៖ ដើមក្រូចឆ្មាមានក្លិនក្រអូបត្រជាក់ និងស្រស់ស្រាយ មានសមត្ថភាពជួយកែលម្អក្លិននៅក្នុងបន្ទប់ បន្សុទ្ធខ្យល់យ៉ាងមានប្រសិទ្ធភាព នឹងក៏អាចជួយសម្លាប់ផ្សិតផងដែរ។ ការដាក់ក្រូចឆ្មារក្នុងបន្ទប់ពេលចូលគេងជួយឱ្យគេងលក់ស្រួល ជាពិសេសក្នុងរដូវក្តៅដែលធ្វើឱ្យអ្នកមានអារម្មណ៍ស្រួលពេលក្រោកពីគេង។
ប្រភព៖ បរទេស