៥ យ៉ាងដែលយើងមិនគួររំលងអាហារពេលព្រឹក បើមិនចង់បំផ្លាញសុខភាពខ្លួនឯងឲ្យហួសពេល

បងប្អូនរាល់គ្នាច្បាស់ជាដឹងខ្លះៗហើយថា អាហារពេលព្រឹកគឺពិតជាអាហារដែលសំខាន់បំផុត សំរាប់ជីវិតប្រចាំថ្ងៃរបស់យើង។ ប្រសិនបើមិនមានការចំបាច់បន្ទាន់អ្វីនោះទេ យើងក៏មិនគួរណារំលងវាដែរ ។

Best Breakfast Health

ថ្ងៃនេះយើងខ្ញុំសូមណែនាំអំពីគុណប្រយោជន៍ទាំង ៥ យ៉ាងដែលជាមូលហេតុចំបង សំរាប់ពួកយើងមិនឱ្យមើលរលងអាហារពេលព្រឹក ៖

1. អាហារពេលព្រឹកនាំមកនូវថាមពល

AHR0cHM6Ly9zLmlzYW5vb2suY29tL2hlLzAvdWQvMi8xMzc2OS9oZWFsdGh5LWxpdmluZy5qcGc=

អាហារពេលព្រឹកគឺជាអាហារដំបូង បន្ទាប់ពីយើងភ្ញាក់ពីគេងព្រោះថាអាហារចុងក្រោយដែលយើងបរិភោគ មុនពេលចូលគេងនោះវាមានរយៈយូរមកហើយ ក្រពះរបស់យើងគឺទទេ ដូច្នេះការញ៉ាំអាហារពេលព្រឹក នឹងជួយឱ្យយើងមានកម្លាំងចិត្តពេញមួយថ្ងៃ។

2. អាហារពេលព្រឹកនាំមកនូវការចងចាំល្អ

Remember

បើប្រៀបធៀបរវាងអាហារពេលព្រឹក និងកាហ្វេតែមួយពែង, អាហារពេលព្រឹកគឺមានសារធាតុចិញ្ចឹមដែលជំរុញឱ្យមាន អុកស៊ីហ្សែន Oxygen ទៅដល់ខួរក្បាល នឹងធ្វើឱ្យការចងចាំកាន់តែប្រសើរផងដែរ។

3. មិនធ្វើឱ្យអ្នកធាត់

Aokkam

អាហារពេលព្រឹកភាគច្រើនត្រូវបានរំលាយ តាមរយៈសកម្មភាពប្រចាំថ្ងៃរបស់យើង ដូច្នេះអ្នកមិនចាំបាច់ព្រួយបារម្ភអំពីកាក់សំណស់អាហារដែលសល់នៅក្នុងខ្លួននោះទេ លើសពីនេះការញ៉ាំអាហារពេលព្រឹកនឹងជួយ កាត់បន្ថយបរិមាណអាហារថ្ងៃត្រង់និងអាហារពេលល្ងាច ។

4. ជួយឱ្យប្រព័ន្ធរំលាយអាហារកាន់តែប្រសើរឡើង

Acare_Gastro_elderly_bowel_habits_558x353_2

ការបែងចែកបរិភោគអាហារច្រើនដង គឺល្អប្រសើរជាងការបរិភោគអាហារមួយពេលធំ ក្នុងពេលតែមួយ។ បរិភោគអាហារពេលព្រឹករាល់ថ្ងៃ នឹងជំរុញឱ្យប្រព័ន្ធរំលាយអាហាររបស់រាងកាយ ឱ្យធ្វើការបានកាន់តែប្រសើរ ហើយកម្រមានបញ្ហាជាមួយប្រព័ន្ធរំលាយអាហារណាស់ ។

5. ធ្វើឱ្យអារម្មណ៍ល្អ

Picsart_22 04 11_12 29 31 194

បន្ថែមពីលើការញ៉ាំអាហារពេលព្រឹក នឹងមិនត្រឹមតែធ្វើឱ្យអ្នកបាត់ឃ្លាន ហើយនឹងមានកម្លាំងធ្វើការងារនោះទេ សារធាតុស្ករនៅក្នុងម្ហូបអាហារពេលព្រឹក ក៏អាចជួយជំរុញដល់អារម្មណ៍របស់អ្នកឱ្យរីករាយផងដែរ ៕

ប្រភព៖ Kapook/Knongsrok