ជំនឿ! បរិច្ចាករបស់៣យ៉ាងនេះ អាចកាត់គ្រោះ ពីគ្រោះធំទៅតូច ពីតូចទៅជាគ្មានគ្រោះ

មនុស្សម្នាក់ៗដឹងថាខ្លួនឯង ជួបគ្រោះ ឆុង ជាន់ឆ្នាំ ឬមិនមានសំណាង ដោយសារតែការសង្កេតថាខ្លួនធ្វើអ្វីតែងតែ​ជាប់​គាំង​ មិនជោគជ័យ មានគ្រោះថ្នាក់ និងឈឺញឹកញាប់ជាដើម។

តាមជំនឿអរូបិយ បានឱ្យដឹងថាដើម្បីកាត់គ្រោះ និងកម្ចាត់រឿងអាក្រក់ៗទាំងឡាយចេញពីជីវិតពីរឿងធំក្លាយជារឿងស្រាលតូច ពីរឿងតូចក្លាយជាគ្មានរឿង ត្រូវធ្វើរឿងចំនួន ៣យ៉ាងនេះ។

Donation_giving_box

ដោយរឿងទាំង ៣យ៉ាងមានដូចជា ៖

១. បរិច្ចាគឡាម

ឡាម​ជា​កត្តា​សំខាន់​មួយ​ទៀត ​គេ​ជឿ ​ថារបស់មុចស្រួច អាចកាត់ផ្តាច់​​នូវ​ភាព​សៅហ្មង កម្មអាក្រក់ និងអាចកាត់​ផ្តាច់​រឿង​អាក្រក់​ចេញ​ពី​ជីវិតបាន។

Maxresdefault

២. បរិច្ចាគស្បែកជើង

ការបរិច្ចាកស្បែកជើង ឬជូនស្បែកជើងទៅអ្នកដែលខ្វះខាត គឺដូចជាការធ្វើដំណើរឆ្ពោះទៅមុខប្រកបដោយសុវត្ថិភាព ថែមទាំងនាំឱ្យជីវិតកាន់តែប្រសើរឡើងថែមទៀត។

Cushioned Shoes 15407 1632754173

៣. បរិច្ចាកឆ័ត្រ

ឆ័ត្រត្រូវបានគេជឿថាមានគុណសម្បត្តិ ​នឹង​នាំ​ឱ្យ​ជីវិត​មាន​សុភមង្គល ​កើត​រឿង​ល្អ​ៗ​ជុំវិញ​ខ្លួន និងអាច​ជំនះ​ឧបសគ្គនានាបាន៕

Umbrellas 2048px 04512

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក