ត្បូង គឺជាគ្រឿងអលង្ការមួយប្រភេទទៀតដែលមានតម្លៃតាមប្រភេទ និងទឹកនីមួយៗ ពិសេសគេក៏មានជំនឿ ថា ត្បូងនីមួយៗសុទ្ធតែអាច ជួយបង្កើន ភាពរុងរឿង និងជួយលើកកម្ពស់វាសនាមនុស្សដូចជា ផ្តល់អំណាច សេចក្ដីស្រឡាញ់ ទ្រព្យសម្បត្តិ និងអាចការពារសុខភាពជាដើម។
សម្រាប់នៅក្នុងឆ្នាំ ២០២២ នេះគេរកឃើញថាមានត្បូង ៤ប្រភេទ គឺជាប្រភេទត្បូងល្អអាចនាំសំណាសផ្សេងៗគ្នាដូចចជា៖
១. ត្បូងកណ្តៀង (Blue Sapphire)
ត្បូងកណ្តៀង អាចជួយបង្កើនទំនុកចិត្ត និងមានអំណាចដែលអាចនាំទៅរកភាពជោគជ័យក្នុងជីវិតទៅកាន់ម្ចាស់ដែលប្រើប្រាស់វា។
២. ត្បូងទទឹម
ត្បូងទទឹម មួយនេះវាជួយឱ្យម្ចាស់ដែលប្រើប្រាស់វាកាន់តែមានចិត្តល្អសប្បុរស មានមនសិការ មានទំនួលខុសត្រូវ មានអំណាច និងទ្រព្យសម្បត្តិ។
៣. គុជខ្យង
គុជខ្យងអាចជួយការពារសុវត្ថិភាព និងការពារម្ចាស់ពីគ្រោះកាចផ្សេងៗបាន។
៤. ត្បូងមរកត
ត្បូងមរកត អាចជួយឱ្យអ្នកប្រើប្រាស់ទទួលបានថាមពលល្អៗពីជុំវិញខ្លួន ពិសេសធ្វើឱ្យមានអារម្មណ៍ស្រស់ស្រាយ រួសរាយរាក់ទាក់ មានសុខភាពល្អ និងជួយការពារពីគ្រោះថ្នាក់ផ្សេងៗបាន៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក