ចូលឆ្នាំខ្មែរហើយ តោះមកសាកវិធីតេស្តចិត្តសាស្ត្រ ចង់ដឹងទេវតាផ្ញើរសារ និងពរជ័យអ្វីខ្លះមកកាន់អ្នក

សួស្តីប្រិយមិត្តនៃគេហទំព័រក្នុងស្រុក ថ្ងៃនេះយើងត្រឡប់មកជាមួយការទាយចិត្តសាស្ត្រ ចង់ដឹងពីពរជ័យឆ្នាំថ្មីដែលអ្នកនឹងទទួលបាន តើនឹងល្អប៉ុណ្ណា ហើយតើអ្នកនឹងទទួលបានដំបូន្មានអ្វីខ្លះពីទេវតា ។

Picsart_22 04 10_22 47 42 300

ដូច្នេះសូមផ្តោតអារម្មណ៍ ជ្រើសរើសរូបទេវតាមួយដែលអ្នកចូកចិត្ត ហើយរំកិលចុះទៅអានការទស្សន៍ទាយខាងក្រោម។

1. ពរជ័យបក្សីនិងពពក

Picsart_22 04 10_22 48 31 058

សត្វស្លាបហើរដោយសេរី ពពកវិលលើមេឃដ៏ធំល្វឹងល្វើយ តើអ្នកចង់ជួបអារម្មណ៍ទាំងនោះទេ? អ្នកប្រហែលជាកំពុងឈរនៅផ្លូវបំបែក ច្របូកច្របល់នឹងជម្រើសនៃជីវិត ទេវតាណែនាំអ្នកឱ្យសម្រាក សម្រួលបេះដូងរបស់អ្នកឲ្យស្រួល កុំពឹងផ្អែកតែលើអារម្មណ៍ក្នុងការសម្រេចចិត្តលើផ្លូវដែលយើងជ្រើសរើសពេក គួប្រើបទពិសោធន៍វិនិច្ឆយឲ្យជាក់លាក់ថា ត្រូវនៅឬត្រូវទៅ ត្រូវទៅឆ្វេងឬទៅស្តាំ បើពិចារណាច្បាស់ការហើយ វាយោនឹងបកផាត់អ្នកទៅក្នុងផ្លូវត្រូវនិងភ្លឺស្វាងឆាប់ៗនេះ រាល់គំនិតដែលជាប់គាំង នឹងត្រូវបានដោះលែងដូចជាសត្វបក្សីចេញហោះហើរយ៉ាងមានសេរីភាព។

2. ពរជ័យនៃសំឡេងគង្គា

Picsart_22 04 10_22 48 57 756

សំឡេងខ្សែទឹកគឺជាសំឡេងនៃសុភមង្គល ក្រៃទឹកគឺមានលក្ខណៈខុសគ្នា វាដូចជាសុភមង្គលក្នុងជីវិតរបស់មនុស្សដែលអាចមានរឿងកើតឡើងជាច្រើនដូចជា ការងារ លុយកាក់ ស្នេហា ដែលយើងមិនអាចកំណត់គោលដៅបានដូចតេឡេបញ្ជាឡើយ ។ ទេវតាណែនាំអ្នកឱ្យមានសតិ ស្ងប់ស្ងាត់ ផ្តោតលើគោលដៅផ្ទាល់ខ្លួនជាចំបង មនុស្សមួយចំនួនគួរផ្អាកការតាមឆ្លុះជីវិតអ្នកដទៃ ឈប់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ចាប់ផ្តើមរៀបចំផែនការគោលដៅជីវិតផ្ទាល់ខ្លួនរយៈពេលវែងវិញប្រសើរ ដូចជាការសរសេរបញ្ជីការងារត្រូវធ្វើ បន្ទាប់មកចាប់ផ្តើមធ្វើវា នោះសុភមង្គលនឹងចាប់ផ្តើមផុសឡើងជាក់ជាមិនខាន ។

3.ពរជ័យភាពជាកុមារនៅក្នុងខ្លួន

Picsart_22 04 10_22 49 28 886

តើ​អ្នក​ធ្លាប់គិត​ថា​សុភមង្គល​កើត​ចេញ​ពី​អ្វី​?​ តើ​អ្នក​កំពុង​រំពឹង ឬ​រង់ចាំ​ទទួលសុភមង្គល​​ពី​អ្នក​ដទៃមែនទេ?​ អ្នក​ខ្លះ​ប្រហែល​ជា​រង់ចាំ​នរណា​ម្នាក់​យូរ​ ហើយ​រំពឹង​ថា​នឹងមាន​សុភមង្គល តែវាបែរក្លាយជាការធ្វើបាប​ខ្លួនឯងទៅវិញ ចូល​ឈប់ផ្ញើរក្តីសង្ឃឹមលើខ្លួនអ្នកដទៃ ហើយងាកមកបំពេញសុភមង្គលខាងក្នុងចិត្តខ្លួនឯងវិញ នៅពេលដែលអ្នកអាចធ្វើបាន អ្នកនឹងមានសេចក្ដីសុខ ភាពជាកុមារនៅក្នុងខ្លួនអ្នកនឹងលេចឡើង បេះដូងនឹងរីករាយ ភ្លឺស្វាង មានស្នាមញញឹម និងសំណើច ។

4 ពរជ័យនៃសំឡេងតន្ត្រី

Picsart_22 04 10_22 49 55 608

តន្ត្រីគឺជាថាមពលដែលអាចបញ្ជូនសេចក្តីស្រឡាញ់ពីបេះដូងទៅអ្នកដទៃបាន ហើយឥទ្ធិពលនៃចិត្តស្អប់ ចិត្តខ្នាញ់ច្រណែនឈ្នានីសក៏អាចប៉ះពាល់ដល់ចិត្តអ្នកដទៃបានដូចគ្នា ទេវតាសូមណែនាំឲ្យអ្នកប្រើប្រាស់ពាក្យនិយាយដោយស្មោះត្រង់ និងបរិសុទ្ធ មុននឹងហាមាត់និយាយស្តីត្រូវព្យាយាមយកចិត្តឯងដាក់ចិត្តគេ ហើយត្រូវប្រយ័ត្នប្រយែងអារម្មណ៍ និងសំដីបញ្ជោះបោះសោកចាក់ដោតបេះដូងមនុស្សជុំវិញខ្លួន នៅពេលអ្នកភ្ញាក់ដឹងខ្លួនជានិច្ច សំឡេងរបស់អ្នកនឹងមានថាមពល អ្នកដ៏ទៃនឹងទទួលនូវសេចក្តីស្រឡាញ់ និងសេចក្តីសប្បុរសសម្លេងរបស់អ្នកនឹងផ្អែមល្ហែមគួរឲ្យចង់ស្តាប់បំផុត ៕

ប្រភព៖ Knongsrok