សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលគំនិតចិត្តថ្លើម តាមរយៈការជ្រើសរើសបាច់ផ្កាមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។
បាច់ផ្កាទី 1
អ្នកតែងតែយកចិត្តទុកដាក់ក្នុងការរក្សាសុខភាព និងរូបរាងការស្លៀកពាក់ឱ្យមើលទៅស្អាតបាត បើថ្ងៃណាអ្នកមិនបានរៀបចំខ្លួនស្រួសបួលទេ អ្នកសឹងមិនចង់ចេញពីផ្ទះឡើយ វាធ្វើឲ្យអ្នកខ្វះជំនឿចិត្តលើខ្លួនឯង គ្មានកំលាំងចិត្តធ្វើការឡើយ ប៉ុន្តែបើនៅពេលរៀបការហើយអ្នកនឹងប្រែទៅជាមនុស្សមួយផ្សេងទៀត អ្នកនឹងក្លាយជាប្រពន្ធដ៏ល្អជាម្តាយគំរូគិតគូរគ្រប់យ៉ាងដើម្បីគ្រួសារជាជាងខ្លួនឯងទៅទៀត ។
បាច់ផ្កាទី 2
អ្នកជាមនុស្សប៉ិនរៀបចំ និងមានវិន័យណាស់ ជាពិសេសពូកែទុកលុយ ប្រយ័ត្នប្រយែងក្នុងការចាយវាយ មុននឹងជ្រើសរើសទិញរបស់អ្វីមួយគិតហើយគិតទៀត តែមិនមែនលក្ខណៈគំរិះទេ បើចាំបាច់ចំណាយបោសកាបូបក៏សុខចិត្តដែរ ព្រោះអ្នកជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់លើខ្លួនឯង ជាមនុស្សរឹងក្រៅទន់ក្នុង កម្រសុំជំនួយពីនរណាណាស់ ដោយសារតែជឿថាខ្លួនអាចដោះស្រាយរឿងដោយខ្លួនឯងបាន ។
បាច់ផ្កាទី 3
សម្រាប់អ្នកមិនស្គាល់ នឹងមានអារម្មណ៍ថាអ្នកជាមនុស្សពិបាកយល់គិតតែពីខ្លួនឯង និងចូលចិត្តសំងំនៅកន្លែងស្ងាត់ តែតាមពិតទៅសម្រាប់អ្នកស្គាល់ច្បាស់ គ្រប់គ្នាទទួលស្គាល់ថាអ្នកជាសុទិដ្ឋិនិយមមើលពិភពលោកក្នុងផ្លូវល្អ ថែមទាំងជាមនុស្សចិត្តបុណ្យទៀត ពិតណាស់មនុស្សដូចអ្នករាងពិបាកយល់បន្តិចមែនតែអ្នកជាមនុស្សម្នាក់ដែលមានចរិតគួរឱ្យស្រឡាញ់ ហើយមានការស្រមើស្រមៃខ្ពស់រហូតដល់អ្នកផ្សេងគិតថាមិនអាចទៅរួចទៀតផង ។
បាច់ផ្កាទី 4
អ្នកគឺជាមនុស្សដែលមានភាពទាក់ទាញខ្លាំងចំពោះមនុស្សជុំវិញខ្លួន ដោយសារភាពរួសរាយរាក់ទាក់ និយាយជាមួយហើយធូរស្រាលចិត្ត មិនឫកហើយពូកែចាំវត្តមានអ្នកដែលបានជួបទៀត ទើបធ្វើឲ្យអ្នកក្លាយជាមនុស្សមានញាតិមិត្តច្រើន តែឃើញអ្នកជាមនុស្សញញឹមញញែមបែបនេះ មិនមែនមិនចេះពិបាកចិត្តទេ គ្រាន់តែអ្នកចេះលាក់អារម្មណ៍ហើយដោះស្រាយវា ទើបមិនចម្លែកទេដែលគ្រប់គ្នាមើលមកអ្នកមិនចេះពិបាកចិត្ត អ្នកខ្លះថែមទាំងច្រណែននឹងជីវិតរស់នៅរបស់អ្នកទៀតផង តែអ្នកមិនខ្វល់ទេច្រណែនអីច្រណែនទៅ ព្រោះអ្នកគិតថាជីវិតមនុស្សមិនមែនបានមកដោយងាយៗស្រួលៗទេ ទម្រាំបានដើរដល់ចំណុចនេះវាមិនមែនជារឿងងាយឡើយ ។
បាច់ផ្កាទី 5
អ្នកជាមនុស្សជឿលើការផ្លាស់ប្តូរ មិនចូលចិត្តនៅកន្លែងដដែលៗដូចកង្កែបក្នុងអណ្តូង ព្រោះអ្នកជាមនុស្សចូលចិត្តចូលសង្គមសេពគប់មិត្តភ័ក្ត មិនធុញពិធីជប់លៀង បើបានចេញពីផ្ទះហើយដឹងតែសប្បាយមួយអស់ដៃ ប៉ុន្តែបើចិត្តធុញហើយទោះយកត្រាក់ទ័រមកទាញក៏មិនទៅដែរ លើសពីនេះអ្នកជាមនុស្សត្រង់ ហ៊ានស៊ីហ៊ានសង មាត់អាក្រក់តែចិត្តល្អ ជាមនុស្សចិត្តខ្លាំងហ៊ានចុះខ្ទះខ្លាញ់ដើម្បីសម្រេចក្តីប្រាថ្នាឲ្យទាល់តែបាន ៕
ប្រភព៖ The Asia/Knongsrok