យោងតាមនរវិទ្យា ចង្អុលបង្ហាញថា គ្រប់មនុស្សទាំងអស់ដែលមានរូបរាងចិញ្ចើមដូចខាងក្រោមនេះ ជាទូទៅច្រើនតែមិនសូវមានសំណាងល្អ ហើយ ជីវភាពមានតែការលំបាក មិនសូវពូកែរកប្រាក់ចំណូល រារាំងលាភសំណាង។ តើអ្នកមានដែរទេ តោះសង្គេតមើល៖
ចិញ្ចើមខ្លី៖ ដើម្បីដឹងថាចិញ្ចើមវែង ឬខ្លី ត្រូវផ្អែកលើប្រវែងភ្នែក ប្រសិនបើចិញ្ចើមនៅផ្នែកខាងលើនៃភ្នែក ហើយហួសពីកន្ទុយបន្តិច នោះមានន័យថា អ្នកមានរោមចិញ្ចើមវែង។ ប៉ុន្តែប្រសិនបើកន្ទុយចិញ្ចើមខ្លីជាងភ្នែក នោះទម្រង់ចិញ្ចើមខ្លីហើយ។ បើតាមការទស្សន៍ទាយ បង្ហាញថា មនុស្សដែលមានរោមចិញ្ចើមខ្លីពេក ពិតជាពិបាកក្នុងការសហការជាមួយអ្នកដទៃណាស់។
ចិញ្ចើមស្តើង៖ មនុស្សដែលមានចិញ្ចើមស្ដើង ជាធម្មតាមានភាពស្ងប់ស្ងាត់ មិនចូលចិត្តទំនាក់ទំនងជាមួយអ្នកដទៃទេ។ ហើយបុគ្គលដែលមានចិញ្ចើមប្រផេទនេះ តែងតែខ្វះការលើកទឹកចិត្ត មានទំនាក់ទំនងមិនល្អជាមួយសាច់ញាតិ មិនមានសុខភាពល្អ មានជីវិតជួបការលំបាក និងរកប្រាក់ចំណូលមិនបានច្រើនទេ។
ចិញ្ចើមរញ៉េរញ៉ៃ៖ បើអ្នកមានរោមចិញ្ចើមជាប់គ្នា មើលទៅមានភាពរញ៉េរញ៉ៃដូចស្មៅ ក្រាស់ តែមិនស្មើគ្នា ត្រូវបានគេចាត់ទុកថា មិនល្អនោះទេ។ មនុស្សដែលមានរោមចិញ្ចើមប្រភេទនេះច្រើនតែសម្គាល់ថា ជាមនុស្សដែលមានចរិតឈ្លើយ ឆាប់ខឹង បំផ្លាញកេរ្តិ៍ឈ្មោះ មានខ្សែរជីវិតឡើងចុះ បរាជ័យក្នុងជិវិតច្រើន។
រោមចិញ្ចើមជាប់គ្នា៖ ជាទូទៅមនុស្សដែលមានចិញ្ចើមដូចនេះ ត្រូវបានគេកំណត់ថា ជាមនុស្សពូកែច្រណែន ហើយងាយធ្លាក់ក្នុងស្ថានភាពលំបាកដោយសារមិនចេះគ្រប់គ្រងលុយកាក់។
ចិញ្ចើមលើក៖ ចិញ្ចើមលើកន័យថា កំពូលចិញ្ចើមទាប ហើយកន្ទុយចិញ្ចើមត្រូវលើកតាមអង្កត់ទ្រូង។ ទម្រង់ចិញ្ចើមនេះបង្កើតជារាងប្រាំបីដាក់បញ្ច្រាស ហើយអ្នកដែលមានរោមចិញ្ចើមប្រភេទនេះ ច្រើនតែមានរូបរាងកាចសាហាវ មើលទៅមិនហ៊ានចូលទៅជិតទេ ប៉ុន្តែការពិតពួកគេមានអារម្មណ៍កក់ក្តៅ រាប់អានគ្រប់គ្នាមានទំនាក់បានល្អ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែពួកគេមានចិត្តទូលាយ និងស្មោះត្រង់ៗពេក ពួកគេក៏ងាយនឹងទទួលរងការគំរាមកំហែង និងរងទុក្ខក្នុងជីវិតពេលខ្លះផងដែរ។
ចិញ្ចើមមានស្នាម៖ មនុស្សដែលមានស្លាកស្នាមនៅលើចិញ្ចើម ភាគច្រើនពួកគេមើលទៅកាន់តែឆេវឆាវ បំផ្លាញភាពស្រស់ស្អាតនៃរូបរាងរបស់ពួកគេ។ បុគ្គលនេះត្រូវបានគេព្យាករណ៍ថា ជាមនុស្សដែលតែងតែបង្កជម្លោះក្នុងចំណោមសមាជិកគ្រួសារជុំវិញរឿងតូចតាចមួយចំនួន។
ប្រភព៖ បរទេស